ផ្ទុះការសរសើរថា លោកជំទាវ ឱ វ៉ាន់ឌីន និយាយមួយៗ ទាំងឆ្លើយទាំងពន្យល់ ច្បាស់ៗល្អសមនឹងជំនាញតែម្តង
Connect with us

ពីនេះពីនោះ

ផ្ទុះការសរសើរថា លោកជំទាវ ឱ វ៉ាន់ឌីន និយាយមួយៗ ទាំងឆ្លើយទាំងពន្យល់ ច្បាស់ៗល្អសមនឹងជំនាញតែម្តង

ក្រោយពីផ្ទុះជំងឺកូវីដ-១៩ធ្វើអោយពិភពលោក ទាំងមូលភ័យខ្លាច ដោយសារតែជំងឺនេះឆ្លងពីមនុស្សទៅមនុស្សលឿន នឹងគ្មានថ្នាំព្យាបាលនោះទេ។ រហូតដល់អង្កការពីភពលោក ប្រកាសអាសន្នព្រោះថាប្រទេសធំៗមួយចំនួនកំពង់តែឆ្លងនឹងមានអ្នកស្លាប់កើនឡើងទៀតផង។ ដោយដែលបានកើតឡើងរួចមកហើយ នៅជំងឺកូវីដ-១៩ បច្ចុប្បន្នប្រទេសកម្ពុជាក៏ចាប់ផ្អើមកើតមានបីករណីរួចមកហើយគឺ ១កើតលើប្រុសជនជាតិចិននៅកំពង់សោម ២ កើតលើជនជាតិខ្មែរនៅសៀមរាប នឹង៣ កើតលើជនជាតិអង់គ្លេស៍នៅកំពង់ចាម។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺខាងក្រសួងចេញមុខប្រកាសជាច្រើនលើដើម្បីផ្តល់ជាដំណឹងដល់សារធារណ:ជន ចំពោះជំងឺកូវីដ-១៩ជារឿយៗ តែអ្វីដែលមហាជនកោតសរសើរនោះគឺ លោកជំទាវ ឱ វ៉ាន់ឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃក្រសួងសុខាភិបាល គឺជាស្ត្រីម្នាក់ដ៏សកម្មបំផុត ចាប់តាំងពីកម្ពុជារកឃើញករណីវីរុស Covid-19 មក ។

បើក្រឡេកទៅមើលប្រវត្តិការងាររបស់លោកជំទាវ គឺតែងសកម្មតាំងពីដើមឱ្យតែមានការផ្ទុះជំងឺណាមួយ ។ ដោយឡែកក្នុងពេលបច្ចុប្បន្ននេះស្របពេលដែលពិភពលោកកំពុងវឹកវរ នឹងវីរុស Covid-19 រួមទាំងកម្ពុជាក៏បានរកឃើញករណីនាំចូលជាបន្តបន្ទាប់មកនោះ ឃើញថាលោកជំទាវឱ វ៉ាន់ឌីន ក្លាយជាបុគ្គលដ៏សំខាន់មួយរូបរាល់ការឆ្លើយតបភ្លាមៗទៅកាន់ប្រជាជនអំពីព័ត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងវីរុសនេះប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ ។

ដោយសារភាពសកម្ម ការឆ្លើយតបលឿន រហ័ស ច្បាស់ៗបែបនេះហើយ ទើបថ្មីៗនេះលោកជំទាវ បានទទួលការកោតសរសើរពីមហាជនទៅលើសមត្ថភាពបំពេញការងាររបស់លោកជំទាវ ។ មហាជនបានលើកឡើងថារដ្ឋលេ​ខាធិកា​រក្រសួងសុខាភិបាលជាស្ត្រីរូបនេះ មានការពន្យល់ផ្នែកសុខាភិបាលបានច្បាស់លាស់តាមជំនាញពិតប្រាកដ ងាយស្រួលយល់និងមានអំណះអំណាង ។ លើសពីនេះគេសង្កេតឃើញថា មួយរយៈចុងក្រោយនេះលោកជំទាវ មានភាពលេចធ្លោខ្លាំងទៅលើសកម្មភាពការងារក្នុងពេលដែលប្រជាជនតែងតែចង់ដឹងរាល់ព័ត៌មានទាំងឡាយណាក្នុងបច្ចុប្បន្នភាពពាក់ព័ន្ធនឹងវីរុស Covid-19 ៕

ប្រភព៖ amm.news

មតិយោបល់

ពីនេះពីនោះ3 hours ago

សម្ដេចតេជោ ហ៊ុន សែន បង្កើនប្រាក់ឧបត្ថម្ភគ្រូពេទ្យនៅជួរមុខ កំពុងប្រយុទ្ធប្រឆាំង COVID-19

ពីនេះពីនោះ5 hours ago

អាសូរណាស់ ! ដោយសារតែ កូរ៉ូណា មិនអាចចេញទៅបិណ្ឌបាតចង្ហាន់បាន ព្រះសង្ឃក្នុងវត្តមួយនាំគ្នាចុះបេះកំប្លោកមកស្លម្ជូរត្រីឆ្អើរ

ពីនេះពីនោះ6 hours ago

គួរឲ្យបារម្ភណាស់ Matthew និងភរិយា សម្រាកព្យាបាលជម្ងឺកូវីដ១៩​ ២០ថ្ងៃហើយ តែលទ្ធផលតេស្ដនៅតែវិជ្ជមានដដែល !

ពីនេះពីនោះ10 hours ago

ភ្ញាក់ផ្អើល! ក្រោយឃើញយន្តហោះដំាសុទ្ធតែពេជ្រព័ទ្ធជុំវិញ ការពិតគេកែច្នៃក្នុងកម្មវិធី Photoshopសោះ (មានវីដេអូ)

ថ្មីៗ22 hours ago

មិនគួរឲ្យជឿ!!! ជនជាតិដើមភាគតិចដំបូងគេ នៅព្រៃអាម៉ាហ្សូន បានរកឃើញផ្ទុកវីរុសកូវីដ១៩

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK