ផ្អើល​ផឹក​ស្រា​ការពារ covid-19 ចុង​ក្រោយ​ពុល​ស្លាប់​ ៤៤នាក់​នៅ​អ៊ីរ៉ង់ ឯ​អ្នក​ស្លាប់​ដោយ covid-19 ឡើងដល់ជិត ៣០០នាក់
Connect with us

ថ្មីៗ

ផ្អើល​ផឹក​ស្រា​ការពារ covid-19 ចុង​ក្រោយ​ពុល​ស្លាប់​ ៤៤នាក់​នៅ​អ៊ីរ៉ង់ ឯ​អ្នក​ស្លាប់​ដោយ covid-19 ឡើងដល់ជិត ៣០០នាក់

ករណី​ស្លាប់​ដោយ​សារ​ពុល​ស្រា ក្នុង​ប្រទេស​អ៊ីរ៉ង់ កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង ដោយ​មក​ទល់​ព្រឹក​ថ្ងៃ​ពុធ​នេះ មាន​ដល់ ៤៤ នាក់​បាន​ស្លាប់ ដោយ​សារ​គេ​ជឿ​ថា ផឹក​ស្រា​អាច​ការពារ​វីរុស​កូរ៉ូណា​ថ្មី ឬ Covid-19 បាន។

ករណី​ពុល​ស្រា​នេះ​ផ្ទុះ​ឡើង ក្រោយ​អ៊ី​រ៉ង់ ត្រូវ​ចាត់​ទុក​ជា​ប្រទេស​មាន​ការ​ឆ្លង​រាល​ដាល​វីរុស Covid-19 ច្រើន​បំផុត​នៅ​មជ្ឈិម​បូព៌ា ដោយ​គិត​មក​ទល់​ពេល​នេះ មាន​អ្នក​ឆ្លង​សរុប​ជា ៨ពាន់​នាក់ ក្នុង​នោះ ២៩១​នាក់​បាន​ស្លាប់ ក៏​ជា​តួលេខ​មាន​អ្នក​ស្លាប់​ច្រើន​បំផុត​ក្រៅ​ពី​ប្រទេស​ចិន និងអ៊ីតាលី។

ករណី​ពុល​ស្រាល​ស្លាប់​នេះ កើត​ឡើង​ច្រើន​បំផុត​នៅ​ឯ​តំបន់​ភាគ​ខាង​ត្បូង ឆៀង​ខាង​លិច​ខេត្ត ឃូ​ហ្សេស្តង់ ដោយ​បាន​កើន​ឡើង​ពី ១៦​នាក់ ទៅដល់ ៣៦​នាក់ ដោយ​សារ​ពលរដ្ឋ​ជា​ច្រើន នាំ​គ្នា​ផឹក​ស្រា ព្រោះ​ជឿ​ថា​វិធី​សាស្ត្រ​នេះ អាច​ការ​ពារ​វីរុស Covid-19 បាន។ ហើយ​បើ​យោង​តាម​ភ្នាក់​ងារ​ព័ត៌មាន IRNA របស់​អ៊ីរ៉ង់ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ពុល​ស្រា​ក្នុង​ខេត្ត ឃូ​ហ្សេស្តង់ គឺ​ខ្ពស់​ជា​តួលេខ​ស្លាប់​ដោយ​សារ​ Covid-19 ទៅ​ទៀត។

គិត​មក​ទល់​ពេល​នេះ ខេត្ត​សរុប ៣១​ខេត្ត ត្រូវ​គេ​អះអាង​រក​ឃើញ​ករណី​ឆ្លង​វីរុស Covid -19 នាំ​ឲ្យ​រដ្ឋាភិបាល ព្រមាន​អាច​នឹង​ប្រើ​កង​ទ័ព ដើម្បី​បិទ​ផ្លូវ​ធ្វើ​ដំណើរ​តភ្ជាប់​ទី​ក្រុង​ទាំង​អស់ ក្នុង​ចេតនា​ទប់​ស្កាត់​ការ​រីកសាយ​ភាយ​វីរុស​បន្តទៀត។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ លោក Kianoush Jahanpour មិន​ទាន់​អះអាង​ជាក់​លាក់​ពី​ផែន​ការ​​ប្រើ​ប្រាស់​កង​យោធា​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា បណ្តា​ខេត្ត​ទាំង​អស់​ទូ​ទាំង​ប្រទេស សុទ្ធ​តែ​រក​ឃើញ​ករណី​ឆ្លង​វីរុស Covid-19។

ដោយ​ឡែក ករណី​ឆ្លង​វីរុស Covid-19 ថ្មី​មួយ​ទៀត កំពុង​ផ្ទុះ​ឡើង​ក្នុង​ស្ថាប័ន​កំពូលៗ​របស់​ប្រទេស​នេះ ក្នុង​នោះ​សមាជិក​សភាព​អ៊ីរ៉ង់ លោក​ស្រី Fatemah Rahbar ក៏​បាន​ស្លាប់​ដោយ​សារ​ឆ្លង​ Covid-19 នេះ​ដែរ គឺ​ស្លាប់​ក្រោយ​លោក Mohammad Mirmohammadi ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ពន្លឿន​ច្បាប់ នៃ​សភា​អ៊ីរ៉ង់។

ជាមួយ​គ្នា​នេះ អនុ​រដ្ឋមន្ត្រី​សុខាភិបាល​អ៊ីរ៉ង់ Iraj Harirchi និង​សមាជិក​សភា Mahmoud Sadeghi សុទ្ធ​តែ​ស្លាប់ ដោយ​អះអាង​មាន​ជាប់​ពាក់​ពន្ធ​នឹង​ការ​ឆ្លង​វីរុស៕

 ប្រភពkampucheathmey.com  

ពីនេះពីនោះ12 hours ago

ចិនប្រកាសរកឃើញវីរុសកូរ៉ូណាក្នុងកេសផ្ទុកបង្គាស្រស់ នាំចូលពីប្រទេសមួយ

ពីនេះពីនោះ15 hours ago

សប្បាយក្លាយជាទុក្ខ​! វីដេអូស្តែងៗនារីម្នាក់រអិលធ្លាក់ទឹកជ្រោះនៅ «ទឹកធ្លាក់ថ្មដាតូច» ត្រូវទឹកហូរគួចយកទៅបាត់ ពេលនេះរកសពឃើញហើយ (មានវីដេអូ)

ពីនេះពីនោះ18 hours ago

រដ្ឋាភិបាល អនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងឌីប្លូម និងបាក់ឌុបរៀងៗខ្លួនបាន រយៈពេល២ថ្ងៃ

ពីនេះពីនោះ19 hours ago

រដ្ឋាភិបាលសម្រេចសងថ្ងៃឈប់ចូលឆ្នាំខ្មែរ រយៈពេល ៥ ថ្ងៃ ដោយមិនបូកបញ្ចូលថ្ងៃសៅរ៍-អាទិត្យ គឺចាប់ពីថ្ងៃទី…

ពីនេះពីនោះ1 day ago

ក្រុមឪពុកម្តាយទារក នាំគ្នាដាក់ពាក្យទៅក្រសួងសុខាភិបាល ប្តឹងម្សៅទឹកដោះគោ Nutrilatt ថាធ្វើឲ្យទារក កើតជំងឺខ្វះគ្រាប់ឈាម និង…

Trending

Copyright © 2019 ANARCHAK