បុគ្គលិកម្នាក់របស់អង្គការណាសា បានឆ្លងជំងឺកូវីដ-១៩ ខណៈបុគ្គលិកផ្សេងទៀតត្រូវបានបញ្ជាឲ្យធ្វើការនៅផ្ទះជាបន្ទាន់
Connect with us

ថ្មីៗ

បុគ្គលិកម្នាក់របស់អង្គការណាសា បានឆ្លងជំងឺកូវីដ-១៩ ខណៈបុគ្គលិកផ្សេងទៀតត្រូវបានបញ្ជាឲ្យធ្វើការនៅផ្ទះជាបន្ទាន់

អាមេរិក៖ មជ្ឈមណ្ឌលស្រាវជ្រាវ Ames Research Center របស់អង្គការណាសា ក្នុងរដ្ឋកាលីហ្វ័រញ៉ា បានចេញច្បាប់ថ្មី សម្រាប់បុគ្គលិកទាំងឡាយ ឲ្យធ្វើការនៅផ្ទះ បន្ទាប់ពីបុគ្គលិកម្នាក់ បានធ្វើតេស្ដរកឃើញលទ្ធផលវិជ្ជមាន នៃវីរុសកូរ៉ូណាប្រភេទថ្មី។

មជ្ឈមណ្ឌលនេះត្រូវបានរឹតត្បិតការចេញចូល បន្ទាប់ពីបុគ្គលិកម្នាក់ ត្រូវបានគេបញ្ជាក់ថា មានផ្ទុកវីរុសថ្មីនេះ នៅថ្ងៃអាទិត្យ (៨ មីនា)។ លោក Jim Bridenstine អ្នកគ្រប់គ្រងផ្នែករដ្ឋបាលរបស់អង្គការណាសា បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា បទបញ្ជាការងារនៃការធ្វើការនៅផ្ទះ មានសារៈសំខាន់ណាស់ ក្នុងការបញ្ជៀសការឆ្លងវីរុស នៅកន្លែងធ្វើការ។

លោក Bridenstine បានបន្ដថា «ការរឹតត្បិតបុគ្គលិកនៅមជ្ឈមណ្ឌល នឹងអនុញ្ញាតឲ្យបុគ្គលិកពេទ្យរបស់ Ames និងមន្ដ្រីសុខាភិបាលសាធារណៈ អាចកំណត់ទំនាក់ទំនង ដែលមានសក្ដានុពល និងវាយតម្លៃតំបន់ដែលអាចត្រូវការសម្អាតបន្ថែម ហើយកាត់បន្ថយការប៉ះពាល់បុគ្គលិក ក្នុងមជ្ឈមណ្ឌល»។ «ដោយធ្វើការជាមួយមន្ដ្រីក្នុងតំបន់ ថ្នាក់ដឹកនាំ Ames និងបុគ្គលិកពេទ្យកំពុងធ្វើការទំនាក់ទំនង ជាមួយបុគ្គលិកទាំងឡាយ និងជូនដំណឹងដល់បុគ្គលិកដែលមានទំនាក់ទំនង ជាមួយអ្នកជំងឺម្នាក់នោះ»។

ការចូលទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ Ames ឥឡូវនេះ ត្រូវបានកំណត់ចំពោះបុគ្គលិកសំខាន់ៗតែប៉ុណ្ណោះ ដែលមានមុខងារនិងបេសកកម្មសំខាន់ៗ ទើបអនុញ្ញាតឲ្យចូល៕

ប្រភព៖ www.khmerload.com

មតិយោបល់

ថ្មីៗ4 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ4 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ3 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

ថ្មីៗ3 weeks ago

មិត្តល្អមិនចោលគ្នាគ្រាអាសន្ន!!! ចិនជួយទប់ស្កាត់ជំងឺកូវីដ១៩ ឯជប៉ុនជួយខាងសេដ្ឋកិច្ចដោយដឹកនាំអ្នកវិនិយោគធំៗ មកសង្រ្គោះកម្ពុជា

Trending

Copyright © 2019 ANARCHAK