វិទ្យាល័យមួយចំនួន នៅចិនចាប់ផ្ដើមបើកឲ្យដំណើរការឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលជាច្រើនថ្ងៃ
Connect with us

ថ្មីៗ

វិទ្យាល័យមួយចំនួន នៅចិនចាប់ផ្ដើមបើកឲ្យដំណើរការឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលជាច្រើនថ្ងៃ

ចិន៖ ចាប់តាំងពីឥទ្ធិពលនៃវីរុស Covid-19 ហាក់មានការចុះអន់ថយ ហើយអ្នកជំងឺជាច្រើនបានជាសះស្បើយ ព្រមទាំងអាចចាកចេញពីមន្ទីរពេទ្យបណ្ដើរៗមក បានធ្វើឲ្យវិទ្យាល័យមួយចំនួនក្នុងខេត្ដ ឈីងហៃ ប្រទេសចិន ចាប់ផ្ដើមបើកដំណើរការ និងទទួលសិស្សឲ្យចូលរៀនជាធម្មតាវិញ។

ខេត្ដ ឈីងហៃ គឺជាខេត្ដដែលមានចំនួនប្រជាជនតិច ស្ថិតនៅភាគពាយព្យនៃប្រទេស ដែលមានមនុស្សចំនួន ១៨ នាក់បានឆ្លងវីរុសកូរ៉ូណា កំឡុងពេលវីរុសនេះផ្ទុះខ្លាំង។ ហើយមកទល់នឹងពេលនេះ អ្នកជំងឺទាំងអស់នោះបានជាសះស្បើយជាធម្មតាវិញ និង​ថែមទាំងទទួលបានការអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យតាំងពីចុងខែកុម្ភៈ មកម៉្លេះ។ ដែលជាហេតុធ្វើឲ្យ ​​​​​​​​វិទ្យាល័យ និងសាលាបង្រៀនជំនាញវិជ្ជាជីវៈទាំង ១១៤ កន្លែងចាប់ផ្ដើមបើកឲ្យដំណើរការឡើងវិញនៅថ្ងៃចន្ទម្សិលមិញនេះ បន្ទាប់ពីឈប់សម្រាកក្នុងរយៈពេលយូរ ចាប់តាំងពីការផ្ទុះឡើងនៃរីរុសកូរ៉ូណា។

ជុំវិញករណីនេះ បានធ្វើឲ្យខេត្ដ ឈីងហៃ ក្លាយជាខេត្ដដំបូងគេបង្អស់ក្នុងប្រទេសចិន ដែលបើកដំណើរការសាលារៀនឡើងវិញ ស្របពេលសាលាក្នុងខេត្ដដទៃ នៅប្រើប្រព័ន្ធអប់រំតាមអុីនធឺណេតនៅឡើយ។

ទោះជាយ៉ាងនេះក្ដី សិស្សទាំងអស់ក៏ត្រូវតែប្រកាន់ខ្ជាប់នូវអនាម័យផ្ទាល់ខ្លួនដូចជា ការលាងសម្អាតដៃ និងប្រើប្រាស់ម៉ាស់ដើម្បីការពារមេរោគផងដែរ៕

ប្រភព៖ www.khmerload.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK