មកដឹងពីប្រវត្តិ និង មូលហេតុដែល Hermes ក្លាយជាប្រេនដែលមានតម្លៃថ្លៃដល់ខ្ទង់រាប់ម៉ឺនដុល្លារ
Connect with us

គួរដឹង

មកដឹងពីប្រវត្តិ និង មូលហេតុដែល Hermes ក្លាយជាប្រេនដែលមានតម្លៃថ្លៃដល់ខ្ទង់រាប់ម៉ឺនដុល្លារ

មកដល់ពេលនេះតើមានមនុស្សប៉ុន្មាននាក់ដែលធ្លាប់ដឹងពីប្រេនមួយនេះ? សម្រាប់កម្ពុជាប្រេនមួយនេះ នៅមិនទាន់សូវមានអ្នកស្គាល់ប៉ុន្មានទេ ព្រោះប្រេនមួយនេះភាគច្រើនមានតម្លៃថ្លៃដែលអាចលោតដល់ខ្ទងរាប់ម៉ឺនដុល្លារឯណ្ណោះ។

Hermes International S.A ឬហៅកាត់ថា ​​Hermes ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៣៧ ដោយ​លោក ​Thierry Hermes។​ លោក Thierry Hermes បានកើតនៅថ្ងៃទី១០ ខែមករា​​​​ ឆ្នាំ១៨០១ នៅទីក្រុងមួយដែលត្រូវបានគេស្គាល់ថា Krefeld នៃប្រទេសអាឡឺម៉ង់។ Thierry Hermes​ ​ មានឪពុកជាជនជាតិបារាំង និងម្ដាយជាជនជាតិអាឡឺម៉ង់​។ ក្រោយមកនៅពេលដែលលោក Thierry Hermes​ មានអាយុ ២៧ឆ្នាំ គ្រួសាររបស់គាត់បានផ្លាស់មករស់នៅប្រទេសបារាំងវិញនៅឆ្នាំ១៨២៨ ។

ក្នុងអំឡុងឆ្នាំ១៨៣៧, លោក Thierry Hermes បានរៀបចំសិក្ខារសាលាមួយក្នុងទីក្រុងប៉ារីស ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីយីហោរម៉ាក​ Hermes របស់ខ្លួនជាលើកដំបូង។​ ក្នុងសិក្ខាសាលានោះដែរ លោក Thierry Hermes បានសង្កត់ធ្ងន់ទៅលើការបំពេញតំរូវការនៃការប្រើប្រាស់ ផលិផលសម្រាប់នារីជាពិសេស ក្នុងគោលបំណងចាប់យកតែអ្នកប្រើប្រាសលំដាប់ពួកអភិជន និងអ្នកមានៗ ដោយផ្ដោតសំខាន់ទៅលើការផលិតរបស់របរដែលមានគុណភាពខ្ពស់ និងមានតំលៃថ្លៃ។ កន្លងទៅមិនយូរប៉ុន្មានយីហោរ​ Hermes ត្រូវបានមហាជនទទួលស្គាល់ទាំងតម្លៃ និងគុណភាពដែលជាហេតុធ្វើឱ្យ Hermes ល្បីល្បាញជាខ្លាំងរហូតធ្វើឱ្យយីហោរមួយនេះឈ្នះពានរង្វាន់ជាច្រើន ថែមទាំងបានឈរជាយីហោរល្បីបំផុតលំដាប់ទីមួយនៅ PARIS ក្នុងឆ្នាំ១៨៥៥ និងឆ្នាំ១៨៦៧ ទៀតផង។

តម្លៃ $550,000

ហើយមូលហេតុដែលធ្វើឱ្យយីហោរ Hermes មានតម្លៃថ្លៃនោះគឺ៖

១. Hermes ត្រូវបានធ្វើឡើងពីស្បែកសត្វសុទ្ធសាធដូចជា៖ ស្បែកក្រពើ ស្បែកសត្វអូទ្រីស​ ស្បែកសត្វពពែ និងស្បែកពពួកតុកកែ ជីងចក់ ថ្លែន បង្គួយ ។ល។ ដែលសុទ្ធសឹងតែជាសត្វដែលកម្រ និងមានតម្លៃថ្លៃ។ ព្រោះនៅក្នុងប្រទេសខ្លះការចាប់ពពួកសត្វទាំងនេះគឺល្មើសនឹងច្បាប់។

២.​ គន្លឹះ និងកូនសោររបស់កាបូប Hermes ត្រូវបានធ្វើឡើងពីលោហៈធាតុកម្រម្យ៉ាងពណ៌ស (​ដែលវាមានតម្លៃថ្លៃជាងផ្លាទីន)​ និងមាសសុទ្ធទៅទៀត។

៣. ពេជ្រ ត្រូវបានគេជ្រើសរើសប្រើជាគ្រឿងលម្អរលើកាបូប និងដើម្បីបំពេញតម្រូវការអតិថិជន(ចំពោះតែការកម្មង់)។

៤.​ គ្រប់កាបូបទាំងអស់របស់ Hermes សុទ្ធតែធ្វើឡើងដោយដៃ និងផ្ចិតផ្ចង់បំផុត

៥. គ្រប់ម៉ូតទាំងអស់របស់ Hermes ផលិតឡើងមានចំនួនកំណត់ជានិច្ច Limited Edition (ក្នុងមួយម៉ូតៗមានមនុស្សត្រឹមតែប៉ុន្មាននាក់ប៉ុណ្ណោះដែលបានក្លាយជាម្ចាស់)។

បញ្ជាក់៖  Hermes មានចាប់តម្លៃពី $១១,៩០០ ដល់ $៣០០,០០០ ទៅតាមប្រភេទស្បែកនៃកាបូប និងទៅតាមការកម្មង់៕

អត្ថបទដោយ៖ វណ្ណា

ប្រភព៖ business-record.com

មតិយោបល់

ពីនេះពីនោះ3 hours ago

សម្ដេចតេជោ ហ៊ុន សែន បង្កើនប្រាក់ឧបត្ថម្ភគ្រូពេទ្យនៅជួរមុខ កំពុងប្រយុទ្ធប្រឆាំង COVID-19

ពីនេះពីនោះ5 hours ago

អាសូរណាស់ ! ដោយសារតែ កូរ៉ូណា មិនអាចចេញទៅបិណ្ឌបាតចង្ហាន់បាន ព្រះសង្ឃក្នុងវត្តមួយនាំគ្នាចុះបេះកំប្លោកមកស្លម្ជូរត្រីឆ្អើរ

ពីនេះពីនោះ6 hours ago

គួរឲ្យបារម្ភណាស់ Matthew និងភរិយា សម្រាកព្យាបាលជម្ងឺកូវីដ១៩​ ២០ថ្ងៃហើយ តែលទ្ធផលតេស្ដនៅតែវិជ្ជមានដដែល !

ពីនេះពីនោះ9 hours ago

ភ្ញាក់ផ្អើល! ក្រោយឃើញយន្តហោះដំាសុទ្ធតែពេជ្រព័ទ្ធជុំវិញ ការពិតគេកែច្នៃក្នុងកម្មវិធី Photoshopសោះ (មានវីដេអូ)

ថ្មីៗ22 hours ago

មិនគួរឲ្យជឿ!!! ជនជាតិដើមភាគតិចដំបូងគេ នៅព្រៃអាម៉ាហ្សូន បានរកឃើញផ្ទុកវីរុសកូវីដ១៩

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK