ក្រុមហ៊ុន ៦ ប្រភេទបើបន្តនៅធ្វើការខូចអនាគត​មិនខាន
Connect with us

គួរដឹង

ក្រុមហ៊ុន ៦ ប្រភេទបើបន្តនៅធ្វើការខូចអនាគត​មិនខាន

មិនថាការងារបច្ចុប្បន្នអត់សប្បាយចិត្ត មិនថាកំពុង​ចង់បានការងារធ្វើជាខ្លំាំង ក៏ប្រភេទ​ក្រុមហ៊ុនខាងក្រោម ដាច់ខាតមិនគួរទៅ​ធ្វើការនាំឱ្យមាន​បទពិសោធន៍អាក្រក​ក្នុងCVដែរ។

១ រដ្ឋបាលត្រួតលើបុគ្គលិកសូម្បីតែស្លៀកពាក់អ្វី​

វាអាក្រក់ប៉ុណ្ណា? យើងមិនមែន​រស់ក្នុងលិទ្ធិគុម្មុយនីស្ត​ ដែលព្រឹកឡើង​ត្រូវ​ស្លៀកអ្វីតាមរដ្ឋតម្រូវទេ។ ​សូម្បីគុម្មុយនីស្តខ្លះ ក៏មិនធ្វើអញ្ចឹងផង។  ក្រុមហ៊ុន គ្មានសិទ្ធិក្នុងការ​រឹតបន្តឹងភាពស្រស់ស្រាយ នៃថ្ងៃនីមួយៗរបស់បុគ្គលិកណាម្នាក់ឡើយ។ បើគ្រាន់តែ​តុបតែងខ្លួន ប្តូរពណ៌តាម​ចំណូលចិត្ត​ក៏គង់ធ្វើមិនបាន គុកឬអីនៀក?

 ២ ក្រុមហ៊ុនដែលមាន​ប្រព័ន្ធ Wifi និងNetwork ឃ្លំាថាយើងកំពុង​ធ្វើអ្វី​លើPC

បើមិនទុកចិត្ត​ កុំប្រើខ្ញុំ។ កុំកេងម៉ោង កុំលួចខ្ចិល កុំលេងហ្វេសប៊ុក កុំអាន​ព័ត៌មាន កុំឆាត​រកគ្នា កុំៗៗៗៗ គឺកុំគ្រប់កន្លែងគ្រប់យ៉ាង ហើយ​កម្រើកមិនបានពីកន្លែងអង្គុយ។ លទ្ធផល​គឺ​ខែណាក៏ទទួលបានលិខិត​សុំឈប់។

៣ វប្បធម៌ផ្ទៃក្នុងមិនល្អ

ជ្រើសកន្លែងមួយ​ដែលចំណាយពេលវេលាភាគច្រើននៃជីវិត​យើង​នៅទីនោះ ជាមួយ​បរិយាកាស​អន់ខ្សោយ ជជែក​និយាយដើមបុគ្គលិក តាម​ឃ្លាំរកកំហុស ស្តីបន្ទោស បើសរសើរគឺបន្លំនិយាយ​បញ្ចើច មិនសុទ្ធចិត្ត ។ វប្បធម៌បន្ទោស​កូនចៅមេរួចខ្លួន បក្សពួក អ្នកណា​រណបបានចំណូលច្រើន អ្នកមិនចេះរំណប​ក្រមួយជាតិ ទោះមានទេពកោសល្យយ៉ាងណាក៏ដោយនោះ នៅយូរអ្នកនឹង​ Depresses។

៤ បោកបញ្ឆោតបុគ្គលិក

ក្រុមហ៊ុនខ្លះមានចំណូលខ្ពស់ប៉ុន្តែ យកទៅ​វិនិយោគអ្វីផ្សេងជានិច្ច​បណ្តាលឱ្យ​ក្នុងថតថវិកា​ខ្វះរហូត យកលេសនេះ មិនផ្តល់ប្រាក់រង្វាន់ប្រចាំឆ្នាំ​​ ថែមទំាង​មិនផ្តល់អត្ថប្រយោជន៍​ផ្សេងៗ ។ ការបម្រើជនបែបនេះ គ្រាន់តែជាការខ្ជះខ្ជាយពេលវេលា។

៥ នៅក្រុមហ៊ុនដែលសម្តីអ្នក​មានតម្លៃស្មើសម្រាម

ចៀសវាងក្រុមហ៊ុនណាដែលមិនអនុញ្ញាតឱ្យអ្នកនិយាយ គឺមាន​តែក្រុមគេ ដែលមានសិទ្ធិចង្អុល។ សតវត្សនេះហើយ អ្នកមិនមែន​រៀនសូត្រមកដើម្បី​ទៅរស់នៅក្នុងគុគនៃប្រាក់ខែរបស់គេឡើយ។ គេយកពេលវេលាអ្នកហើយ ថែមទំាង​ដកហូតសិទ្ធិហារស្តី នឹងទុកអ្នកជាសម្រាម ទុកមនុស្ស​សម្រាមជា​មាស នៅ​បន្ត​គឺជា​គំនិតមនុស្ស​មុជមិនជ្រៅទៅមិនឆ្ងាយ។

៦ ធ្វើការ​ដើម្បីអ្នកផ្សេងមានបាន

ធ្វើការ​ចង់ងាប់ តែ​របបគ្រប់គ្រង​ដែលមិនឱ្យ​តម្លៃបុគ្គលិកដូចគ្នា បែរជា​ផ្នែកខ្លះ​ តំាងពីក្ររហូតមាន​ ផ្នែក​ខ្លះ​តាំងពីក្ររហូត​ឈឺអត់លុយមើល គឺផលប្រយោជន៍លំអៀង អ្នកខ្លះបានភាគរយបន្ថែមលើកម្លាំងរួម តែអ្នកអត់បាន​ ក៏អត់មួយជីវិត គ្មាន​គេខ្វល់មើល។ កន្លែងបែបនេះ នៅបន្តមាន​តែគេសើចចំអកថែម​ថា ទំនងជាយើង​គ្មានកន្លែង​ណាផ្សេងទទួលយកដឹង បានជាម្លឹងហើយ​នៅត្រាំត្រែងទៀត?

ប្រភព kampucheathmey.com

មតិយោបល់

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK