សម្ដេច ហ៊ុនសែន ប្រកាសថាកម្ពុជាត្រៀមថវិកាប្រមាណ​​​​​ ៨០០ ទៅ ២,០០០ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លានដុល្លារទប់ស្កាត់ជំងឺឆ្លង Covid 19
Connect with us

ពីនេះពីនោះ

សម្ដេច ហ៊ុនសែន ប្រកាសថាកម្ពុជាត្រៀមថវិកាប្រមាណ​​​​​ ៨០០ ទៅ ២,០០០ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លានដុល្លារទប់ស្កាត់ជំងឺឆ្លង Covid 19

 

យោងតាមទំព័រហ្វេសប៊ុកផ្លូវការ​​​​​​​​​​​​​​​​​ សម្ដេច ហ៊ុនសែន ​​​​​​​​​​​​​​បានសរសេរអោយដឹងនៅថ្ងៃនេះថា៖​​​​​​​​ «កម្ពុជាបានត្រៀមថវិកាប្រមាណ​​​​​ ៨០០ ទៅ ២,០០០ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លានដុល្លារដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាប័ត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំនួន៣,៤៥៨នាក់ នៅកោះពេជ្រ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ នេះ សម្ដេចតេជោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានបញ្ជាក់ថា កម្ពុជាបានត្រៀមថវិកាបម្រុងប្រមាណពី ៨០០ ទៅ ២,០០០លានដុល្លារអាមេរិក​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់ទុកដោះស្រាយ ​​​​​​​​​​​​​​​​​​​​​​​និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិឌ-១៩ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនោះដែរ ​​​​​​​​​​​​​​​​​​​សម្តេចតេជោនាយករដ្ឋមន្រ្តី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានសុំឲ្យបងប្អូនប្រជាពលរដ្ឋកុំមានការភ័យខ្លាចជ្រុលខ្លាំងពេករហូតដល់បាត់បង់ស្មារតីម្ចាស់ការខ្លួនឯងដោយសារជឿទៅលើការបំពុលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បងប្អូនត្រូវមានសេចក្តីក្លាហាន និងមានការពិចារណាអោយបានល្អិតល្អន់ត្រឹមត្រូវក្នុងការដោះស្រាយបញ្ហានានារួមទាំងបញ្ហាជំងឺឆ្លងកូវីឌ-១៩ នេះផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​។

សម្តេចតេជោនាយករដ្ឋមន្រ្តី​​​​​​​​​​​​​​​​​​​​​​ បានណែនាំដល់ប្រជាពលរដ្ឋ ​​​​​​​​​​​​​​​​​​​​​​ប្រសិនបើបងប្អូនមានអាការៈសុខភាពខុសពីប្រក្រតីដូចជាអាការៈក្តៅខ្លួនខ្លាំងជាប្រចាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឬមានក្អកខ្លាំងជាប្រចាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមទៅជួបពិភាក្សាពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនត្រូវលាក់ទុកទេ។ ក្នុងកាលៈទេសៈនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រជាពលរដ្ឋត្រូវតែសហការអោយបានល្អជាមួយមន្ទីរពេទ្យដែលកំពុងរង់ចាំបម្រើបងប្អូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។
ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗរួមទាំងជំងឺកូរីឌ-១៩ ​​​​​​​​​​​​​​​​​​បងប្អូនត្រូវតែមានអនាម័យរស់នៅល្អទាំងសម្រាប់ខ្លួនឯង ​​​​​​​​​​​​​​​​​​​​​​​​និងសម្រាប់ក្រុមគ្រួសារ។ ​​​​​​​​​​​​​ទម្លាប់ធ្វើអនាម័យជាប្រចាំបែបនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងធ្វើអោយប្រទេសយើងក្លាយទៅជាប្រទេសដែលមានប្រជាពលរដ្ឋមានអនាម័យគ្រប់ៗគ្នាមិនខាន៕»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

 

ពីនេះពីនោះ12 hours ago

ចិនប្រកាសរកឃើញវីរុសកូរ៉ូណាក្នុងកេសផ្ទុកបង្គាស្រស់ នាំចូលពីប្រទេសមួយ

ពីនេះពីនោះ15 hours ago

សប្បាយក្លាយជាទុក្ខ​! វីដេអូស្តែងៗនារីម្នាក់រអិលធ្លាក់ទឹកជ្រោះនៅ «ទឹកធ្លាក់ថ្មដាតូច» ត្រូវទឹកហូរគួចយកទៅបាត់ ពេលនេះរកសពឃើញហើយ (មានវីដេអូ)

ពីនេះពីនោះ18 hours ago

រដ្ឋាភិបាល អនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងឌីប្លូម និងបាក់ឌុបរៀងៗខ្លួនបាន រយៈពេល២ថ្ងៃ

ពីនេះពីនោះ18 hours ago

រដ្ឋាភិបាលសម្រេចសងថ្ងៃឈប់ចូលឆ្នាំខ្មែរ រយៈពេល ៥ ថ្ងៃ ដោយមិនបូកបញ្ចូលថ្ងៃសៅរ៍-អាទិត្យ គឺចាប់ពីថ្ងៃទី…

ពីនេះពីនោះ1 day ago

ក្រុមឪពុកម្តាយទារក នាំគ្នាដាក់ពាក្យទៅក្រសួងសុខាភិបាល ប្តឹងម្សៅទឹកដោះគោ Nutrilatt ថាធ្វើឲ្យទារក កើតជំងឺខ្វះគ្រាប់ឈាម និង…

Trending

Copyright © 2019 ANARCHAK