នៅទីបំផុត! អ៉ីតាលីបិទប្រទេសទាំងមូល ប្រាប់ឱ្យប្រជាជនរបស់ខ្លួន ៦០លាននាក់ នៅក្នុងផ្ទះមួយរយៈ ខណៈអ្នកឆ្លង COVID-19 កើនដល់ច្រើនជាង៩,០០០នាក់
Connect with us

ថ្មីៗ

នៅទីបំផុត! អ៉ីតាលីបិទប្រទេសទាំងមូល ប្រាប់ឱ្យប្រជាជនរបស់ខ្លួន ៦០លាននាក់ នៅក្នុងផ្ទះមួយរយៈ ខណៈអ្នកឆ្លង COVID-19 កើនដល់ច្រើនជាង៩,០០០នាក់

(រ៉ូម)៖ អ៉ីតាលី បានក្លាយជាប្រទេសដំបូងគេបំផុតនៅលើពិភពលោក ដែលបានសម្រេចចិត្តបិទប្រទេសទាំងមូល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ដែលបាន ផ្ដាច់ជីវិតមនុស្ស ៤៦៣នាក់ និងឆ្លងជាង ៩,១៧២នាក់ នៅទូទាំងប្រទេស។ ចំនួននេះបានធ្វើឱ្យអ៉ីតាលី មានចំនួនអ្នកស្លាប់ និងឆ្លងច្រើនជាងគេបំផុត បន្ទាប់ពីចិន។ នេះបើតាមការចេញផ្សាយ នៅថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីប្រកាសមួយកាលពីយប់ថ្ងៃចន្ទ (ម៉ោងនៅទីក្រុង រ៉ូម) លោកនាយករដ្ឋមន្ត្រីអ៉ីតាលី Giuseppe Conte បានសម្រេចចិត្តពង្រីកវិសាលភាពនៃវិធានការរឹរត្បិត ពីតំបន់ភាគខាងជើង រហូតដល់ទូទាំងប្រទេស។ បើតាមវិធានការមិនធ្លាប់មានពីមុនមកនេះ ដែលនឹងចាប់ផ្ដើមពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃទី០៣ ខែមេសា ការធ្វើដំណើរទាំងអស់ នៅទូទាំងប្រទេសអ៉ីតាលី, ការប្រមូលផ្ដុំនៅតាមទីសាធារណៈ ដូចជាពិធីអាពាហ៍ពិពាហ៍ បុណ្យសព ជាដើម នឹងបានហាមឃាត់។ ចំណែកឯ ភោជនីយដ្ឋាន និងក្លឹបរាត្រីទាំងអស់ អាចដំណើរការរបររកស៊ី របស់ខ្លួនចាប់ពីម៉ោង៦ព្រឹក ហើយបិទនៅម៉ោង ៦ល្ងាច ខណៈក្របខណ្ឌបាល់ទាត់ស៊េរី A ឬព្រឹត្តិការណ៍កីឡានានា ត្រូវបានផ្អាកទាំងស្រុង។

មិនតែប៉ុណ្ណោះ លោក Conte ក៏បានអំពាវនាវឱ្យប្រជាជនអ៉ីតាលីទូទាំងប្រទេសជាង ៦០លាននាក់ រួមទាំងលោកផ្ទាល់ ត្រូវស្ថិតនៅក្នុងផ្ទះមួយរយៈ អនុលោមតាមវិធានការ ខាងលើផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ COVID-19។ ក៏ប៉ុន្តែ អ្នកដែលបង្ហាញពីភាពបន្ទាន់ ឬចាំបាច់បំផុត សម្រាប់ការងារ ឬសុខភាព ឬក៏ហេតុផលចាំបាច់ ណាមួយ នឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចាកចេញក្រៅតំបន់ ដែលខ្លួនរស់នៅ។

គួរបញ្ជាក់ថា ផ្ទុយពីអ៉ីតាលី ចិន ដែលមានករណីឆ្លង និងអ្នកស្លាប់ដោយ COVID-19 ជាច្រើនគេបំផុត មិនបានបិទប្រទេសទាំងមូល ដោយផ្តោតសំខាន់តែទៅលើវិធានការ នានានៅ ខេត្ត Hubei ជាពិសេសគឺទីក្រុង វូហានតែប៉ុណ្ណោះ ហើយបច្ចុប្បន្ន ចិនហាក់ដូចជាអាចគ្រប់គ្រងស្ថានការណ៍បានឡើងវិញ បន្ទាប់ពីពេញមួយថ្ងៃចន្ទម្សិល ចិន រកឃើញករណីឆ្លងថ្មីតែ១៩ប៉ុណ្ណោះ បើធៀបទៅកាលពីពីរខែមុន ករណីឆ្លងក្នុងមួយថ្ងៃមានរហូតដល់ទៅ ២០០០ករណីឯណោះ៕​

ប្រភព៖ Freshnews

មតិយោបល់

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK