អស់បារម្ភ! ចៀសផុតពីជំងឺលើសឈាម និងដាច់សសៃឈាមខួរក្បាល កុំរំលងផ្លែឈើទាំងនេះ
Connect with us

គួរដឹង

អស់បារម្ភ! ចៀសផុតពីជំងឺលើសឈាម និងដាច់សសៃឈាមខួរក្បាល កុំរំលងផ្លែឈើទាំងនេះ

ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាកង្វះការធ្វើលំហាត់ប្រាណ ការជក់បារី ការទទួលទានគ្រឿងស្រវឹងច្រើនពេក និងការទទួលទានបន្លែផ្លែឈើមិនបានគ្រប់គ្រាន់អាចបង្កផលប៉ះពាល់គួរឱ្យបារម្ភចំពោះសុខភាពបង្កើនហានិភ័យនៃជំងឺកាចសាហាវផ្សេងៗ រួមទាំងជំងឺលើសឈាមនិងដាច់សសៃ
ឈាមក្នុងខួរក្បាល។

ទោះជាយ៉ាងណាកុំបារម្ភ! ក៏ព្រោះអ្នកអាចទប់ស្កាត់ហានិភ័យនៃជំងឺទាំងពីរនេះបានតាមរយៈការរួមបញ្ចូលផ្លែឈើមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃ។ ថាតើផ្លែឈើទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើដែលអ្នកគួរទទួលទានដើម្បីជៀសផុតពីហានិភ័យនៃជំងឺលើសឈាម ក៏ដូចជាជំងឺដាច់សសៃឈាមក្នុងខួរក្បាល ៖ 

១. ផ្លែក្រូច

ចូរបន្ថែមផ្លែក្រូចក្នុងរបបអាហារប្រចាំថ្ងៃ ក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល។ ហើយដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរ ចូរទទួលទានទឹកក្រូចស្រស់ដែលច្របាច់ដោយខ្លួនឯងនៅផ្ទះ។

២. មង្ឃុត

មានផ្ទុកសម្បូរទៅដោយជាតិរ៉ែសំខាន់ៗដូចជាប៉ូតាស្យូម ម៉ង់កាណែស ម៉ាញ៉េស្យូម និងជាតិទង់ដែង ដែលសុទ្ធសឹងតែជាសារធាតុចាំបាច់ជួយគ្រប់គ្រងជាតិរាវក្នុងរាងកាយ សម្ពាធឈាម ក៏ដូចជាអត្រានៃចង្វាក់បេះដូងផងដែរ។ លើសពីនេះទៅទៀត ប៉ូតាស្យូមជួយគ្រប់គ្រងភាពប្រក្រតីនៃសម្ពាធឈាម
ទប់ស្កាត់ជំងឺសសៃឈាមបេះដូងនិងជំងឺដាច់សសៃឈាមខួរក្បាល។

៣. ផ្លែចេក

មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលជួយកាត់បន្ថយនិងទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់បានយ៉ាងប្រសើរ។

៤. ត្របែក

បរិមាណនៃជាតិសសៃខ្ពស់ក្នុងផ្លែត្របែក ក៏ជួយបញ្ចុះសម្ពាធឈាម និងកូឡេស្តេរ៉ូលមិនល្អដែលធ្វើឱ្យអ្នកអាចជៀសផុតពីជំងឺសសៃឈាមបេះដូង រួមទាំងជំងឺដាច់សសៃឈាមខួរក្បាល។

៥. ផ្លែគីវី

ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ជាតិសសៃ ប៉ូតាស្យូម ម៉ាញ៉េស្យូម និងកាល់ស្យូមដែលប្រឆាំង
រ៉ាឌីកាល់សេរី ហើយជួយទប់ស្កាត់បញ្ហាលើសសម្ពាធឈាម ព្រមទាំងកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមក្នុងខួរក្បាលគួរអោយកត់សម្គាល់។

៦. ផ្លែទទឺម

ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុចិញ្ចឹមសំខាន់ៗ ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម
anthocyanins និង polyphenols ដែលចាំបាច់សម្រាប់រក្សាសុខភាពទាំងមូល រួមទាំងទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់និងជំងឺដាច់សសៃឈាមក្នុងខួរក្បាល។

៧. ផ្លែល្ហុង

ក៏ព្រោះផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមនិងសារធាតុ flavonoids ដែលជួយទប់ស្កាត់កាត់បន្ថយសម្ពាធឈាមឡើងខ្ពស់និងជំងឺដាច់សសៃឈាមក្នុងខួរក្បាលបានយ៉ាងប្រសើរ។

៨. ឪឡឹក

មានផ្ទុកសម្បូរទៅដោយជាតិទឹកដែលល្អសម្រាប់អ្នកជំងឺលើសឈាម។ ឪឡឹកក៏ជួយទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់មិនអោយកើតឡើងចំពោះអ្នកដែលមានសម្ពាធឈាមធម្មតាផងដែរ។ លើសពីនេះទៅទៀត ឪឡឹកជាប្រភពនៃសារធាតុ L-citrulline និងអាស៊ីតអាមីណូដែលអាចជួយគ្រប់គ្រងនិងបញ្ចុះសម្ពាធឈាម។

៩. ទៀប

នោះក៏ព្រោះតែវាមានផ្ទុកសម្បូរទៅដោយវីតាមីន B។ វីតាមីនប្រភេទនេះមានប្រសិទ្ធិភាពជួយទប់ស្កាត់ការកកើតឡើងនូវសារធាតុអាស៊ីតអាមីណូ homocysteine។ ការកើនឡើងខ្ពស់នៃកម្រិតអាស៊ីតអាមីណូមួយនេះ គឺផ្សារភ្ជាប់ទៅនឹងហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល។

១០. ស្ត្របឺរី

 នោះក៏ព្រោះតែស្ត្របឺរីមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម kaempferol quercetin និង anthocyanins ដែលជួយទប់ស្កាត់ការកកើតឡើងនូវកំណកឈាមគ្រោះថ្នាក់ផ្សារភ្ជាប់នឹងជំងឺដាច់សសៃឈាមខួរក្បាល៕

ប្រភព៖ health.com.kh

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK