​ស្រីៗគួរដឹង! ​ដើម្បីចៀសផុត​ពី​គ្រោះថ្នាក់ ពេលមក​រស់នៅ​ភ្នំពេញ​តែ​ឯង ត្រូវរៀនការពារខ្លួនតាមវិធីសាស្ត្រទាំងនេះ
Connect with us

គួរដឹង

​ស្រីៗគួរដឹង! ​ដើម្បីចៀសផុត​ពី​គ្រោះថ្នាក់ ពេលមក​រស់នៅ​ភ្នំពេញ​តែ​ឯង ត្រូវរៀនការពារខ្លួនតាមវិធីសាស្ត្រទាំងនេះ

សម្រាប់​អ្នក​ដែល​មាន​គ្នា ឬ​មានសាច់ញាតិ​ស្រាប់​ប្រហែល​ជា​មិន​សូវ​មាន​ការលំបាក​នោះ​ទេ ព្រោះ​យ៉ាង​ហោច​ណាស់​ក៏​មាន​គ្នាចាំមើល​ចាំ​ជួយ​ទៅវិញ​ទៅ​មក​ដែរ។ ដោយឡែក​សម្រាប់​មនុស្ស​ស្រី​មួយ​ចំនួន​ដែល​គាត់​ត្រូវ​រស់​នៅ​តែ​ឯង​ប្រាកដ​ជា​មាន​ការ​លំបាក​ច្រើន​ទាំង​ការ​ដើរទៅណាមក​ណា និង​សុវត្ថិភាព​ពេល​យប់​ព្រលប់​តែម្ដង។ ថ្ងៃ​នេះ​ កញ្ញា ក៏​ចង់​ចែក​រំលែក​គន្លឹះ​ខ្លះៗ​​ដល់​នារីៗក្នុង​ការ​ថែរក្សា​ខ្លួន​ក្នុង​ពេល​រស់​នៅ​ម្នាក់​ឯង ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​រឿង​រ៉ាវ​អាក្រក់​កើតឡើង ៖

១. ជ្រើសរើស​ផ្ទះ​ជួល​ឲ្យ​មាន​សុវត្ថិភាព​បំផុត

ជា​ដំបូង​អ្នក​គួរ​តែ​ដើរ​រក​ផ្ទះជួល ឬបន្ទប់​ជួល​ណាដែល​មាន​សុវត្ថិភាព​ខ្ពស់ ក្នុង​ការ​ថែរក្សា​ទ្រព្យ​សម្បត្តិ ឬ​របស់របរមាន​តម្លៃ​ពេល​អ្នក​មិន​នៅ។ គួរ​តែ​រក​ផ្ទះ​ណា​ដែល​មាន​ការ​យាមកាម មើល​ការ​ខុសត្រូវ មាន​កាមេរ៉ាសុវត្ថិភាព​ កន្លែង​ដាក់​ម៉ូតូបាន​ត្រឹម​ត្រូវ​ជាដើម ហើយ​ត្រូវ​ចៀសវាង​បន្ទប់ជួល​ណា​ដែល​មាន​ជណ្ដើរ​ក្រៅ​ផ្ទះ។

២. រក​កន្លែង​ដែលអ៊ូអរ តែ​កុំ​ឲ្យ​មាន​ក្មេងបែកថ្នាំ ឬពួក​ពាល​

គួរ​តែ​រក​កន្លែង​ណា​ដែល​អ៊ូអរ​បន្តិច​ព្រោះ​ទោះពេល​យប់​ក៏​នៅ​មានមនុស្ស​ច្រើន ដូច្នេះ​ពេល​អ្នក​មកផ្ទះយប់ៗ​ក៏​មិន​សូវ​ជា​ខ្លាច ឬ​មាន​បញ្ហា​ដែរ។ អ្វី​ដែល​ត្រូវ​ចៀស​នោះ​គឺ​ន្លែង​ដែល​មាន​ក្មេង​បែកថ្នាំ ឬ​ពាល​ច្រើន​ព្រោះ​ពួក​គេ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ថា​មិន​ត្រូវ ព្រោះ​ពេល​ពួក​គេ​គ្មាន​លុយ​ពួក​គេ​អាច​ចេញ​លួច ឬ​អាច​ធ្វើបាប​អ្នក​នៅ​ពេល​ពួក​គេ​ចាប់អារម្មណ៍​លើ​អ្នក​ក៏ថា​បាន។

៣. បើ​មាន​កម្មវិធី​ដល់​យប់​ជ្រៅ​គួរ​តែ​រក​អ្នក​ណា​ជូន​មក​ផ្ទះ

ពេល​ខ្លះ​ទោះ​កន្លែង​ដែល​អ្នក​រស់​នៅ​អ៊ូអរមែន​តែ​តាម​ផ្លូវ​ដែល​អ្នក​ជិះ​មក​មិន​ប្រាកដ​ថា​ល្អ​នោះ​ទេ ដូច្នេះ​បើ​អ្នក​មាន​ការ​រវល់​នៅ​ដល់​យប់​នោះ​គួរ​តែ​មាន​មិត្តភក្តិ ឬ​អ្នក​ណា​ដែល​អាច​ជូន​មក​បាន។ រឿង​ខ្លះ​យើង​មើល​មិន​ឃើញ​នោះ​ទេ​ បែប​នេះ​ហើយ​គួរ​តែ​ការ​ពារទើប​ជា​ការ​ប្រសើរ។

៤. មាន​ថ្នាំបង្ការ​ខ្លះ​នៅ​ក្នុង​ផ្ទះ

ដឹង​ស្រាប់​ហើយ​នៅ​ម្នាក់​ឯង​ទោះឈឺ ទោះជា​ក៏​គ្មាន​អ្នក​ណា​អាច​ជួយ​យើង​បាន​ភ្លាមៗ​ដែរ​ដូច្នេះ​ត្រូវ​តែ​មាន​ថ្នាំសាគួរ​ខ្លះ​ទើប​ល្អ ដូច​ជា​ថ្នាំ​ក្ដៅខ្លួន ផ្ដាសាយ រាគរូស​ជា​ដើម។ មួយ​វិញ​ទៀត​ត្រូវ​មាន ប្រេង​កូឡា សំឡី អាកុល ឬ​បង់​បិទរបួស​ជា​ដើម​ ដើម្បី​បង្ការ​ពេល​មាន​បញ្ហា​អី​កើត​ឡើង។

៥. គេង​ពេល​យប់​ត្រូវ​ចាក់សោរ ចាក់គន្លឹះ​ឲ្យ​បាន​ត្រឹម​ត្រូវ

ពេល​យប់​អ្នក​ត្រូវ​ប្រាកដ​ថា​បិទទ្វារ​ បិទបង្អូច​ដាក់គន្លឹះ ចាក់​សោរ​ឲ្យ​បាន​ត្រឹម​ត្រូវ​ចៀសវាង​មាន​ជន​មិន​ល្អចង់​ចូល​លួច ឬ​ចង់​ធ្វើ​បាប​ជា​ដើម។ ម្យ៉ាង​ទៀត​បើ​មាន​អ្នក​ណា​គោះទ្វារ ឬ​ស្រែក​ហៅ​ បើ​អ្នក​មិន​ស្គាល់​ទេ​កុំ​បើក​ឲ្យ​សោះ ព្រោះ​អាច​ជា​ជនខិលខូច​បន្លំ​ចូល​ក៏ថា​បាន។

៦. កុំ​សូវ​ឲ្យ​អ្នកក្រៅមក​លេង​ផ្ទះ​ពេក

ជា​ការ​ល្អ​កុំ​សូវ​យក​អ្នក​ក្រៅ​មក​លេង​បន្ទប់​អ្នក​អី ព្រោះ​ពេល​ខ្លះ​អាច​ឲ្យ​ម្ចាស់​ផ្ទះ​ពិបាក​ពេល​មាន​អ្នក​ក្រៅ​មក​រក​អ្នក​ហើយ​ប្រាប់​ថា​ជាមិត្ត​អ្នក​ជា​ដើម។ ម្យ៉ាងទៀត​បើ​ទើប​ស្គាល់​គ្នា​ទេ​កុំ​បណ្ដោយ​ឲ្យ​គេ​មក​ស្គាល់​ផ្ទះ​អី ព្រោះ​ពេល​ខ្លះ​យើង​មើល​ចិត្ត​មនុស្ស​មិន​ឃើញ​ទេ ដូច្នេះ​គួរ​ប្រយ័ត្ន​ប្រយែង​ទើប​ល្អ។

៧. ចេះ​ប្រើ Google Map

ការ​ដើរហើរ​ម្នាក់​ឯង​ពេល​ខ្លះ​រាង​ពិបាក​បើ​អ្នក​មិន​សូវ​ស្គាល់​ផ្លូវ ឬ​កន្លែង​ដែល​អ្នក​ត្រូវ​ទៅ ដូច្នេះ​ Google Map អាច​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​អ្នក​បាន។ ព្រោះ​អ្នក​គ្រាន់​តែ​ Search រក​កន្លែង​ដែល​អ្នក​ចង់​ទៅ នោះ​វា​នឹង​ចេញ​ទិសដៅ និង​ផ្លូវ​ដែល​អ្នក​ត្រូវ​ទៅ ហើយ​អ្នក​គ្រាន់​តែជិះ​តាម​ទិសដៅ​ដែល​វា​បាន​ប្រាប់​ជា​ការ​ស្រេច​ដោយ​មិន​បាច់​ Call សួរផ្លូវ​គេ​នោះ​ទេ។

នៅ​ម្នាក់ឯង​ត្រូវ​តែ​ប្រយ័ត្នប្រយែង​ឲ្យ​បាន​ខ្ពស់ ព្រោះ​ពេល​មាន​រឿង​អី​ក៏​គ្មាន​អ្នកណា​អាច​មក​ជួយ​យើង​ទាន់​ពេល​នោះ​ដែរ ម្យ៉ាង​ទៀត​ជា​ស្រី​ផងពិត​ជា​មាន​ហានិភ័យ​ខ្ពស់​ជា​មនុស្ស​ប្រុសណាស់ ដូច្នេះ​ត្រូវ​ចេះ​ការពារ និង​មើល​ថែខ្លួន​ឯង​ឲ្យ​បាន​ល្អ៕

ប្រភព៖  kanha.sabay.com.kh  

មតិយោបល់

ថ្មីៗ10 hours ago

កោតសរសើរនូវទឹកចិត្ត! Bill Bates សុខចិត្តចំណាយរាប់ពាន់លានដុល្លារ ពន្លឿនការធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 ៧ កន្លែងក្នុងពេលតែ១

គួរដឹង10 hours ago

ប្រយ័ត្ន! វីរុសកូរ៉ូណា អាចលាក់ខ្លួននៅលើទូរសព្ទដៃបានរយៈពេល ៩ ថ្ងៃ ប្រសិនបើអ្នកមិនសម្អាតវាចេញ

គួរដឹង10 hours ago

 “អានសៀវភៅច្រើន វានឹងបង្រៀនយើងឱ្យចេះមើលនូវអ្វីដែលសៀវភៅមិនមានសរសេរឱ្យដឹង ឬអ្នកប្រវត្តិសាស្រ្តខ្លះមិនបានរៀបរាប់ឱ្យចេះដឹង”

ពីនេះពីនោះ13 hours ago

សម្ដេចតេជោ ហ៊ុន សែន បង្កើនប្រាក់ឧបត្ថម្ភគ្រូពេទ្យនៅជួរមុខ កំពុងប្រយុទ្ធប្រឆាំង COVID-19

ពីនេះពីនោះ16 hours ago

អាសូរណាស់ ! ដោយសារតែ កូរ៉ូណា មិនអាចចេញទៅបិណ្ឌបាតចង្ហាន់បាន ព្រះសង្ឃក្នុងវត្តមួយនាំគ្នាចុះបេះកំប្លោកមកស្លម្ជូរត្រីឆ្អើរ

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ4 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK