យប់នេះ ព្រះចន្ទនឹងខិតជិតផែនដី ជាងពេលធម្មតា ទើបនាំឲ្យវាមានទំហំធំ និងភ្លឺជាងមុនបន្ដិច
Connect with us

គួរដឹង

យប់នេះ ព្រះចន្ទនឹងខិតជិតផែនដី ជាងពេលធម្មតា ទើបនាំឲ្យវាមានទំហំធំ និងភ្លឺជាងមុនបន្ដិច

កម្ពុជា៖ ក្នុងឆ្នាំ២០២០នេះ ពួកយើងអាចមើលឃើញព្រះចន្ទពេញវង់ ធំជាងពេលធម្មតា ចំនួន២លើក ដោយលើកទី១នឹងចាប់ផ្ដើមចន្លោះថ្ងៃទី៩និង១០ ខែមីនា និងលើកទី២ នៅថ្ងៃទី៨ ខែមេសា។ ខុសប្លែកពីព្រះចន្ទពេញវង់ធម្មតា ព្រះចន្ទធំពេញវង់កើតឡើងនៅពេល វាធ្វើដំណើរគោចរមកជិតផែនដី ជាងពេលធម្មតា។ ដំណើរគោចរនៅជិតផែនដីដូច្នេះត្រូវបានគេហៅថា សមីសង្គត។

សម្រាប់ប្រទេសកម្ពុជារបស់យើង ព្រះចន្ទធំនឹងកើតឡើងនៅថ្ងៃទី១០ ខែមីនា វេលាម៉ោង១២:៤៧យប់ មានន័យថាព្រះចន្ទនឹងខិតជិតផែនដី នៅចន្លោះថ្ងៃចន្ទឈាងចូលថ្ងៃអង្គារ។ គន្លងគោចរព្រះចន្ទជុំវិញផែនដីមិនមានរាងជារង្វង់នោះទេ ប៉ុន្ដែវាមានរាងជាពងក្រពើ ដែលមានផ្នែកមួយនៅជិតផែនដី និងមួយទៀតនៅឆ្ងាយពីផែនដី។ នៅពេលគន្លងព្រះចន្ទឃ្លាតឆ្ងាយពីផែនដី ត្រូវបានគេហៅថា ឧទ្ធង្គត។

ជាធម្មតា ព្រះចន្ទមានចម្ងាយពីផែនដី ៣៨២,៩០០គីឡូម៉ែត្រ ហើយចម្ងាយនៅជិតបំផុតមានប្រវែង ៣៦០,០០០គីឡូម៉ែត្រ និងនៅឆ្ងាយបំផុតមានប្រវែង ៤០៥,០០០ គីឡូម៉ែត្រ។ ព្រះចន្ទធំពេញវង់នឹងមានទំហំធំជាងព្រះចន្ទពេលធម្មតា ៥.៩ភាគរយ ទៅ ៦.៩ភាគរយ ហើយវាធំជាងព្រះចន្ទនៅឆ្ងាយពីផែនដី ១២.៥ភាគរយ ទៅ ១៤.១ភាគរយ។ ចំពោះពន្លឺវិញ ព្រះចន្ទធំពេញវង់ភ្លឺជាងព្រះចន្ទធម្មតា ១៦ភាគរយ ហើយភ្លឺជាងព្រះចន្ទនៅឆ្ងាយពីផែនដី ៣០ភាគរយ។

គួរបញ្ជាក់ផងដែរថា យើងមិនអាចពិនិត្យឃើញ ភាពខុសប្លែកគ្នាខ្លាំង រវាងព្រះចន្ទធម្មតានិងព្រះចន្ទធំពេញវង់នោះទេ។ ហេតុនេះ សូមកុំរំពឹងទុកថា យើងអាចនឹងឃើញព្រះចន្ទធំខ្លាំងជាងមុន ឬវាភ្លឺខ្លាំងពេកនោះទេ ព្រោះបើតាមភាគរយ ដែលបានរៀបរាប់ខាងលើ អាចឲ្យយើងដឹងថា វាពិតជាខុសប្លែកជាងពេលធម្មតា ប៉ុន្ដែមិនច្រើនពេកទេ៕

ប្រភព៖ www.khmerload.com

មតិយោបល់

ពីនេះពីនោះ2 hours ago

សម្ដេចតេជោ ហ៊ុន សែន បង្កើនប្រាក់ឧបត្ថម្ភគ្រូពេទ្យនៅជួរមុខ កំពុងប្រយុទ្ធប្រឆាំង COVID-19

ពីនេះពីនោះ5 hours ago

អាសូរណាស់ ! ដោយសារតែ កូរ៉ូណា មិនអាចចេញទៅបិណ្ឌបាតចង្ហាន់បាន ព្រះសង្ឃក្នុងវត្តមួយនាំគ្នាចុះបេះកំប្លោកមកស្លម្ជូរត្រីឆ្អើរ

ពីនេះពីនោះ6 hours ago

គួរឲ្យបារម្ភណាស់ Matthew និងភរិយា សម្រាកព្យាបាលជម្ងឺកូវីដ១៩​ ២០ថ្ងៃហើយ តែលទ្ធផលតេស្ដនៅតែវិជ្ជមានដដែល !

ពីនេះពីនោះ9 hours ago

ភ្ញាក់ផ្អើល! ក្រោយឃើញយន្តហោះដំាសុទ្ធតែពេជ្រព័ទ្ធជុំវិញ ការពិតគេកែច្នៃក្នុងកម្មវិធី Photoshopសោះ (មានវីដេអូ)

ថ្មីៗ22 hours ago

មិនគួរឲ្យជឿ!!! ជនជាតិដើមភាគតិចដំបូងគេ នៅព្រៃអាម៉ាហ្សូន បានរកឃើញផ្ទុកវីរុសកូវីដ១៩

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK