“ខ្លាច ទាំង ៣យ៉ាង”!!! កើតមកជាមនុស្ស បើជំនះមិនបានទេនោះនឹងងើបខ្លួនមិនរួចអស់មួយជីវិត! - ANARCHAK
Connect with us

គួរដឹង

“ខ្លាច ទាំង ៣យ៉ាង”!!! កើតមកជាមនុស្ស បើជំនះមិនបានទេនោះនឹងងើបខ្លួនមិនរួចអស់មួយជីវិត!

ភាពភ័យខ្លាចគឺជាអ្វីដែលមនុស្សគ្រប់រូបតែងតែមានគ្រប់ៗគ្នា គ្រាន់តែបុគ្គលខ្លះអាចគ្រប់គ្រងចិត្តរបស់ខ្លួនឯងបាន រីឯបុគ្គលខ្លះទៀតមិនអាចគ្រប់គ្រងចិត្តខ្លួនឯងបាន និងបណ្ដាលឱ្យសេចក្ដីភ័យខ្លាចគ្រប់គ្រងចិត្តរបស់ពួកគេរហូតដល់ពួកគេលែងហ៊ានធ្វើសកម្មភាពអ្វីមួយដែលខ្លួនចង់ធ្វើ ឬអ្វីមួយដែលជាក្ដីស្រមៃរបស់ខ្លួនក៏មាន។ ខាងក្រោមនេះគឺជាភាពភ័យខ្លាចទាំង ៣ដែលធ្វើឱ្យមនុស្សភាគច្រើនខ្លាចរអារមិនហ៊ានធ្វើអ្វីដែលខ្លួនចង់ធ្វើ៖

១. ខ្លាចការរិះគន់៖

មនុស្សជាច្រើនតែងតែខ្វាយខ្វល់ខ្លាំងហួសហេតុអំពីគំនិតរបស់អ្នកដទៃដែលគិតចំពោះខ្លួន ជាពិសេសខ្លាចការរិះគន់ពីមនុស្សជុំវិញខ្លួនថាជាមនុស្សបែបណាមួយមិនល្អជាដើម។ ប្រសិនបើអ្នកខ្លាចការរិះគន់ នោះអ្នកមិនអាចធ្វើអ្វីដែលអ្នកចង់ធ្វើឱ្យទទួលបាននូវភាពជោគជ័យនោះទេ។ បើអ្នកចង់រស់ជាខ្លួនឯងអ្នកត្រូវរស់នៅដោយកុំខ្វល់ពីបាក្យសម្ដីរបស់អ្នកដទៃខ្លាំងពេកព្រោះអ្នកតែម្នាក់មិនអាចរស់នៅផ្គាប់ចិត្តមនុស្សគ្រប់រូបបាននោះទេ។

២. ខ្លាចបរាជ័យ៖

បរាជ័យជាមេរៀនមួយដែលអាចឱ្យអ្នករកឃើញនូវផ្លូវមួយដើម្បីសម្រេចនូវភាពជោគជ័យ។ ដូច្នេះហើយអ្នកមិនចាំបាច់ត្រូវខ្លាចបរាជ័យនោះទេ អ្វីដែលសំខាន់នៅពេលដែលអ្នកបរាជ័យរឿងអ្វីមួយត្រូវព្យាយាមសិក្សាពីកំហុសឆ្គងផ្សេងៗដែលអ្នកធ្វើខុស ហើយកែប្រែវាឱ្យល្អប្រសើរឡើងៗ។ លោកដូណាល់ត្រាំធ្លាប់បាននិយាយថា “ពេលខ្លះអ្នកអាចបរាជ័យម្ដង ប៉ុន្តែអ្នកអាចរកឃើញពីវិធីដើម្បីយកឈ្នះសមរភូមិទាំងមូលក៏មាន”។

៣. ខ្លាចគេបដិសេធ៖

នៅក្នុងជីវិតរបស់យើងម្នាក់ៗ មិនអាចជួបតែរឿងសមបំណងរហូតនៅទេ ហើយក៏គ្មាននរណាម្នាក់អាចជៀសផុតពីការបដិសេធនោះដែរ។ ដូច្នេះអ្នកត្រូវតែត្រៀមចិត្តឱ្យបានល្អដើម្បីទទួលយកនូវការបដិសេធណាមួយទុកជាមុន ដើម្បីកុំឱ្យចិត្តរបស់អ្នកទទួលរងនូវការឈឺចាប់ខ្លាំងពេក។ ជាក់ស្ដែងបើយើងមើលទៅបុគ្គលឆ្នើមៗនៅទូទាំងពិភពលោក គឺសុទ្ធតែទទួលរងនូវការបដិសេធស្ទើរតែរាប់ភ្លេចទម្រាំពួកគេអាចសម្រេចនូវគោលដៅរបស់ខ្លួនបាន។

ប្រភព គំនិតចែករំលែក

មតិយោបល់

ពីនេះពីនោះ45 mins ago

សម្ដេចតេជោ ហ៊ុន សែន បង្កើនប្រាក់ឧបត្ថម្ភគ្រូពេទ្យនៅជួរមុខ កំពុងប្រយុទ្ធប្រឆាំង COVID-19

ពីនេះពីនោះ3 hours ago

អាសូរណាស់ ! ដោយសារតែ កូរ៉ូណា មិនអាចចេញទៅបិណ្ឌបាតចង្ហាន់បាន ព្រះសង្ឃក្នុងវត្តមួយនាំគ្នាចុះបេះកំប្លោកមកស្លម្ជូរត្រីឆ្អើរ

ពីនេះពីនោះ4 hours ago

គួរឲ្យបារម្ភណាស់ Matthew និងភរិយា សម្រាកព្យាបាលជម្ងឺកូវីដ១៩​ ២០ថ្ងៃហើយ តែលទ្ធផលតេស្ដនៅតែវិជ្ជមានដដែល !

ពីនេះពីនោះ8 hours ago

ភ្ញាក់ផ្អើល! ក្រោយឃើញយន្តហោះដំាសុទ្ធតែពេជ្រព័ទ្ធជុំវិញ ការពិតគេកែច្នៃក្នុងកម្មវិធី Photoshopសោះ (មានវីដេអូ)

ថ្មីៗ20 hours ago

មិនគួរឲ្យជឿ!!! ជនជាតិដើមភាគតិចដំបូងគេ នៅព្រៃអាម៉ាហ្សូន បានរកឃើញផ្ទុកវីរុសកូវីដ១៩

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK