ក្តៅៗ! អភិបាលខេត្តសៀមរាបចាត់វិធានការណ៍ សម្លាប់មេរោគតាមប្រជុំជននានាក្នុងក្រុង
Connect with us

ថ្មីៗ

ក្តៅៗ! អភិបាលខេត្តសៀមរាបចាត់វិធានការណ៍ សម្លាប់មេរោគតាមប្រជុំជននានាក្នុងក្រុង

នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំក្នុងកិច្ចប្រជុំបន្ទាន់ជាមួយមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងវិស័យឯកជនជុំវិញបញ្ហាជំងឺ COVID-19 ដើម្បីដោះស្រាយ និងវិធានការនានាជុំវិញវិបត្តិជំងឺកូវីដ។ ក្នុងកិច្ចប្រជុំនេះ គឺបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានការភ័យខ្លាច និងសិក្សាលទ្ធភាពនានា ក្នុងការជួយដល់ក្រុមហ៊ុន សហគ្រាស ជាពិសេសជីវភាពរបស់និយោជិតជាដើម។ ក្រោយពីពិភាក្សារួចមក ឯកឧត្តម អភិបាលខេត្ត បានដាក់វិធានការ និងណែនាំមួយដូចខាងក្រោម ៖

១.ចូលរួមតាមដានព័ត៌មានពិត និងចាត់វិធានការបំពុលព័ត៌មានបានបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅទាំងស្មារតី និងសម្ភារៈ។ អាជ្ញាធរខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកបំពុលព័ត៌មាន ដោយចាត់ឲ្យស្នងការនគរបាលខេត្តចាត់វិធានការ ដោយសហការជាមួយ

២.រួមគ្នាបើកយុទ្ធនាការ ដោយសហការជាមួយសសយក យុវជន មន្ត្រីរាជការ វិស័យឯកជន ចូលរួមចលនាសំអាតកំចាត់មេរោគមេរោគនៅតាមទីប្រជុំជន និងកន្លែងសំខាន់ៗ មួយចំនួនទៀត។

៣.មន្ទីរសុខាភិបាល ស្នងការ អាវុធហត្ថ ត្រូវសហការជួយរុករកអ្នកមានទំនាក់ទំនងជាមួយជនជាតិជប៉ុនរួចហើយ។ ចំពោះអ្នកជាប់ផ្ទាល់ ៤នាក់ វិជ្ជមាន១នាក់ ចំពោះអ្នកជាប់ផ្ទាល់ជាមួយអ្នកឆ្លងជាជនជាតិខ្មែរ ៣នាក់ មិនឆ្លងទេ។

៤.បន្តការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាប្រក្រតី ដើម្បីត្រៀមទទួលភ្ញៀវក្រោយចប់វិបត្តិកូវីដ១៩

៥.បន្តសំអាតស្ទឹងសៀមរាប តាមរយៈការវិនិយោគស្ទឹងសៀមរាប ដោយត្រូវរួសរាន់ក្នុងការជម្រុញការបើកការដ្ឋាន

៦.ក្រុង ស្រុកទាំង១២ ត្រូវបន្តរៀបចំសក្តានុពល ទេសចរណ៍ ជាអេកូទេសចរណ៍ និងវប្បធម៌ ដោយពន្លឿនការសិក្សា យ៉ាងយូរមិនអោយលើសមួយឆ្នាំ

៧.ការត្រួតពិនិត្យម្ហូបអាហារ ចំណីអាហារ ដោយពាណិជ្ជកម្ម កាំកុងត្រូល ត្រូវពិនិត្យដោយយកចិត្តទុកដាក់។ បំផុសចលនារៀបចំអោយមានម្ហូបអាហារជអត្តសញ្ញាណក្រុង ស្រុកនីមួយ ក៏ដូចជារួមចំណែកទាក់ទងភ្ញៀវទេសចរណ៍៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK