មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ច្រានចោលព័ត៌មានដែលថា អ្នកជំងឺ Covid-១៩ រត់ចេញពីមន្ទីរពេទ្យ ( មានវីដេអូ )
Connect with us

ពីនេះពីនោះ

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ច្រានចោលព័ត៌មានដែលថា អ្នកជំងឺ Covid-១៩ រត់ចេញពីមន្ទីរពេទ្យ ( មានវីដេអូ )

កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាលបានធ្វើការប្រកាសជាសាធារណៈ មានបុរសខ្មែរយើងម្នាក់អាយុ៣៨ឆ្នាំ ដែលជាអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយបុរសជនជាតិជប៉ុន បានបង្ហាញសញ្ញាណវិជ្ជមាននៃវីរុសកូរ៉ូណា COVID-19 ហើយបុរសរូបនោះត្រូវបានដាក់ព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

តែកាលពីម្សិលមិញនេះស្រាប់តែមានឈ្មោះគណនី Chhun Vean Cnrp បានបង្ហោះចែកចាយព័ត៌មានថាបុរសខ្មែរដែលមានផ្ទុកវីរុស COVID-19 បានរត់គេចខ្លួនចេញពីកន្លែងព្យាបាលដាច់ដោយឡែក។

ជុំវិញការបង្ហោះព័ត៌មានបែបនេះ ត្រូវបានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចេញមុខធ្វើការបដិសេធចោលទាំងស្រុងនូវការផ្សព្វផ្សាយខុសពីការពិត ដោយខាងមន្ទីរពេទ្យបានបញ្ជាក់ថា បុរសដែលមានផ្ទុកមេរោគ COVID-19 បាននិងកំពុងតែស្ថិតនៅក្នុងបន្ទប់ដោយឡែក ក្នុងមន្ទីរពេទ្យ ដោយមានសុខភាពល្អធម្មតា មិនបានរត់ទៅណាទេ។ មានតែអ្នករត់ចូលមករកពេទ្យ គ្មានអ្នកណាដែលរត់ចេញពីពេទ្យទេ។

ជាក់ស្ដែក បើមើលតាមវីដេអូជិតមួយនាទី ដែលបង្ហោះដោយ ប្រធានសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ កាលពីយប់មិញនេះ បានឲ្យដឹងថា បុរសអាយុ ៣៨ឆ្នាំដែលជាអ្នកជំងឺមិនបានរត់គេចខ្លួនអ្វីនោះឡើយ រូបគេនៅតែក្នុងបន្ទប់ ដែលស្ថិតនៅបន្ទប់លេខ ៤នោះដដែល ដោយក្រោមការមើលថែដោយ ពីគ្រូពេទ្យនៅទីនោះផ្ទាល់ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

មតិយោបល់

ថ្មីៗ13 hours ago

កោតសរសើរនូវទឹកចិត្ត! Bill Bates សុខចិត្តចំណាយរាប់ពាន់លានដុល្លារ ពន្លឿនការធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 ៧ កន្លែងក្នុងពេលតែ១

គួរដឹង13 hours ago

ប្រយ័ត្ន! វីរុសកូរ៉ូណា អាចលាក់ខ្លួននៅលើទូរសព្ទដៃបានរយៈពេល ៩ ថ្ងៃ ប្រសិនបើអ្នកមិនសម្អាតវាចេញ

គួរដឹង13 hours ago

 “អានសៀវភៅច្រើន វានឹងបង្រៀនយើងឱ្យចេះមើលនូវអ្វីដែលសៀវភៅមិនមានសរសេរឱ្យដឹង ឬអ្នកប្រវត្តិសាស្រ្តខ្លះមិនបានរៀបរាប់ឱ្យចេះដឹង”

ពីនេះពីនោះ16 hours ago

សម្ដេចតេជោ ហ៊ុន សែន បង្កើនប្រាក់ឧបត្ថម្ភគ្រូពេទ្យនៅជួរមុខ កំពុងប្រយុទ្ធប្រឆាំង COVID-19

ពីនេះពីនោះ19 hours ago

អាសូរណាស់ ! ដោយសារតែ កូរ៉ូណា មិនអាចចេញទៅបិណ្ឌបាតចង្ហាន់បាន ព្រះសង្ឃក្នុងវត្តមួយនាំគ្នាចុះបេះកំប្លោកមកស្លម្ជូរត្រីឆ្អើរ

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ4 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ3 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK