ប្រញាប់ទៅពេទ្យភ្លាម! បើអ្នកសង្ស័យថាមានអាការៈនៃការវិវត្តន៍សញ្ញាទាំងនេះចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤
Connect with us

គួរដឹង

ប្រញាប់ទៅពេទ្យភ្លាម! បើអ្នកសង្ស័យថាមានអាការៈនៃការវិវត្តន៍សញ្ញាទាំងនេះចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤

គ្រប់គ្នាប្រាកដជាបានដឹងច្បាស់ហើយពីជំងឺថ្មីដែលគេហៅថា Covid-19 ដែលមានប្រភពដើមចេញពីទីក្រុងវូហាន ប្រទេសចិនកាលពីចុងឆ្នាំ២០១៩ ដែលរហូតមកដល់ពេលនេះមានមនុស្សស្លាប់រាប់ពាន់នាក់ និងករណីឆ្លងថ្មីរាប់មុឺនទូទាំងពិភពលោក។ ប្រទេសនីមួយៗកំពុងតែមានវិធានការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺនេះ។ សម្រាប់ជំងឺនេះមិនទាន់ចេញរោគសញ្ញាភ្លាមៗទេបើមានការឆ្លងថ្មី រហូតដល់១៤ថ្ងៃទើបមានចេញជាសញ្ញានៃមេរោគវីរុសនេះ។ រោគសញ្ញា Covid-19 មានការវិឌ្ឍន៍ដូចខាងក្រោម៖

ថ្ងៃ១ដល់ថ្ងៃទី៣៖ មានរោគសញ្ញាដូចជំងឺផ្តាសាយ រលាក​បំពង់ក​បន្តិចបន្តួច មិនក្តៅខ្លួន ​មិនធ្វើអោយអស់កំលាំង ​នៅតែអាចញាំអាហារបានធម្មតា ប៉ុន្តែរាងស្ងួតក។

ថ្ងៃទី៤៖ ចាប់ផ្តើមឈឺបំពង់ក ​អាចមានក្អួត ចាប់ផ្តើមបាត់សំលេង(ស្អកក) កំដៅខ្លូនក្តៅឡើងបន្តិច 36.5 អង្សាសេ ចាប់ផ្តើមធុញនឹងចំណីអារហា ឈឺក្បាលបន្តិចបន្តួច រាគ។

ថ្ងៃទី៥៖ ឈឺបំពង់កបាត់បង់សំលេងខ្លាំងឡើង រាងកាយ​ឡើងកំដៅបន្តិចពី 36.5 ទៅ 36.7 អង្សា ក្នុងខ្លួនអស់កំលាំង,​មានអារម្មណ៍ឈឺឆ្អឹងសន្លាក់ ក្នុងអំឡុងនឹងពិបាកបែងចែកថាតើប្តាសាយរឺcorona។

ថ្ងៃទី៦៖ អ្នកជំងឺចាប់ផ្តើមក្តៅខ្លួន​ ដោយមានក្អកមានស្លេសរឺក្អកមាន់ ឈឺបំពង់កពេលដែរញាំអារហា,​និយាយរឺពេលលេបទឹកមាត់គឺឈឺនៅបរិវេណបំពងខ្លាំង អស់កំលាំងក្អួតចង្អោ ចាប់ផ្តើមពិបាកដកដង្ហើម ឈឺខ្នង ឈឺម្រាមដៃ រាគក្អួតជាញឹកញាប់

ថ្ងៃទី៧៖ អ្នកជំងឺទាំងនោះចាប់ផ្តើមក្តៅខ្លួនខ្លាំងឡើងពី37.4 ទៅ 37.8 អង្សា ក្អកខ្លាំងឡើងៗ ឈឺក្បាលខ្លាំងឡើង រាគខ្លាំងៗ ក្អួតចង្អោ និងក្តៅក្នុងក្រពះជាដើម។

ថ្ងៃទី៨៖ អ្នកជំងឺចាប់ផ្តើមក្តៅខ្លួនខ្លាំងរហូតដល់38អង្សារ ពិបាកដកដង្ហើមខ្លាំងឡើងៗ ពេលដកដង្ហើមមានអារម្មណ៍ថាធ្ងន់ក្នុងទ្រូង ឈឺក្បាល ឈឺឆ្អឹងសន្លាក់ និងឆ្អឹងខ្នង ក្អកខ្លាំងឡើងជាប់ៗគ្នា, បាត់សម្លេង។

ថ្ងៃទី៩៖ រោគសញ្ញាខាងលើមិនផ្លាស់ផ្តូកាន់តែខ្លាំងឡើងៗ ក្តៅខ្លួនចុះឡើងៗ ក្អកខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយរាងកាយចុះខ្សោយខ្លាំងដែលមានអាចទ្រាំទ្របាន។
*ក្នុងអំឡុងពេលនេះអ្នកគួរតែទៅពិនិត្យរឺធ្វើតេសឈាមរឺថតសួត ហើយអាការៈទាំងនេះគឺអាចផ្លាស់ប្តូរគឺអាស្រ័យទៅតាមសុខភាពមនុស្សម្នាក់ៗ ចំពោះអ្នកដែលមានសុខភាពល្អ 10-14 ថ្ងៃទើបចេញរោគសញ្ញា អ្នកខ្សោយ 4-5 ថ្ងៃអាចចេញរោគសញ្ញា ។

ប្រភព៖ ក្រុមគ្រូពេទ្យ (Sanilesson and Yomidr)

ប្រែសម្រួលដោយលោក៖ San Sek sokhom

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK