Samsung ក្រោយបុគ្គលិកម្នាក់ឆ្លងវីរុសកូរ៉ូណានៅកូរ៉េ ពេលនេះសម្រេចចិត្តបញ្ជូនផលិតកម្មទូរសព្ទឆា្លតបន្ថែម ទៅដំឡើងនៅប្រទេសវៀតណាម
Connect with us

ថ្មីៗ

Samsung ក្រោយបុគ្គលិកម្នាក់ឆ្លងវីរុសកូរ៉ូណានៅកូរ៉េ ពេលនេះសម្រេចចិត្តបញ្ជូនផលិតកម្មទូរសព្ទឆា្លតបន្ថែម ទៅដំឡើងនៅប្រទេសវៀតណាម

ជាការពិតណាស់ នេះមិនមែនជាលើកដំបូងទេ ដែលមានបញ្ហាទាក់ទងទៅនឹង ការបិទរោងចក្រផលិតកម្មមួយកន្លែងរបស់សាមសុង ដែលមានទីតាំងស្ថិតក្នុងទីក្រុង Gumi នៃប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីរកឃើញថាមានបុគ្គលិកម្នាក់ ត្រូវបានឆ្លងវីរុសកូរ៉ូណា។ ហេតុដូច្នេះហើយ នាពេលថ្មីៗនេះ Samsung បានប្រកាសជាផ្លូវការថា ដើម្បីជៀសវាងពីវីរុសឆ្លង COVID-19 នៅក្នុងរោងចក្ររបស់ខ្លួនបន្ដទៀត ក៏នឹងសម្រេចចិត្តធ្វើការផ្ទេរផលិតកម្មមួយចំនួន ពីប្រទេសកូរ៉េខាងត្បូងទៅកាន់ប្រទេសវៀតណាម ជាបណ្ដោះអាសន្នសិន។

ចំណែកឯរោងចក្រផលិតកម្មនោះ ត្រូវបានគេសន្មត់ថា សម្រាប់ធ្វើការដំឡើងទូរសព្ទឆ្លាតលំដាប់កំពូលៗ​ រួមមានម៉ូឌែល Galaxy S20 Series និង​ទូរសព្ទឆ្លាតអេក្រង់បត់ Z Flip ទាំងនោះតែម្តង។ យ៉ាងណាក៏ដោយ វាអាចចាត់ទុកថា ជាកន្លែងរោងចក្រដ៏សំខាន់មួយ ក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់ដំឡើងប្រភេទកំពូលទូរសព្ទឆ្លាត​របស់ Samsung ដែលមិនអាចផ្អាកការងារបានយូរនោះទេ ដូច្នេះការផ្លាស់ប្តូរនេះ នឹងអាចវិលត្រលប់មកទីក្រុង Gumi សារជាថ្មីម្ដងទៀត នៅពេលដែលស្ថានភាពរាតត្បាតមានស្ថេរភាពមកធម្មតាវិញ។ ដោយក្នុងនោះ Samsung ក៏បានបញ្ជាក់ប្រាប់ទៀតថា ការផ្ទេរផលិតកម្មទូរសព្ទឆ្លាតលំដាប់កំពូលមួយចំនួន ទៅកាន់ប្រទេសវៀតណាម គឺជាជម្រើសដ៏ល្អបំផុតក្នុងពេលបច្ចុប្បន្ន ដើម្បីបង្កើន ក៏ដូចជាពន្លឿនឲ្យការផ្គត់ផ្គង់ផលិតផលរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលដាក់លក់ ក្នុងទីផ្សារផងដែរ។

ជាក់ស្តែង កន្លងអស់រយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ក្រុមហ៊ុន​ Samsung បានផ្លាស់ប្តូរផលិតកម្មស្មាតហ្វូនរបស់ខ្លួនភាគច្រើនទៅប្រទេសវៀតណាម ដោយបច្ចុប្បន្ន ទូរសព្ទឆ្លាត របស់ Samsung ជាង 5០ ភាគរយហើយ​ ដែលត្រូវបានផលិតនៅទីនោះ។ តួយ៉ាង សម្រាប់រោងចក្រ នៅក្នុងទីក្រុង Gumi វិញ បានត្រឹមតែផលិតកម្មផ្នែកតូចមួយរបស់ក្រុមហ៊ុនមួយនេះ ដោយវាផ្តោតសំខាន់តែទៅលើទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ក្រោយៗ តែប៉ុណ្ណោះ។

ប្រភព ៖ The Union Journal

ដកស្រង់ដោយ៖ cambo-report.com  

មតិយោបល់

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង3 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK