មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត នឹងចាត់វិធានការចំពោះបុគ្គលិកម្នាក់រឿងមិនឲ្យអ្នកជម្ងឺពិនិត្យរកកូរ៉ណា
Connect with us

ពីនេះពីនោះ

មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត នឹងចាត់វិធានការចំពោះបុគ្គលិកម្នាក់រឿងមិនឲ្យអ្នកជម្ងឺពិនិត្យរកកូរ៉ណា

យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kong Sombath Ny បានបង្ហោះរៀបរាប់ថា៖ពេទ្យមិត្តភាពខ្មែររុស្សីយើងនឹង នាងខ្ញុំចង់មកពិនិត្យតេស្តឈាមរកមេរោគគ្រុនឈាម មេរោគផ្សេងៗទៀត និងចង់តេស្តជំងឺ

កូរ៉ូណាផងដែរ! ខ្ញុំបានសួររអ្នកគ្រូពេទ្យ: ខ្ញុំចង់មកពិនិត្យកូរ៉ូណានឹង… នឹង គាត់ក្ដៅខ្លួន២ ៣ ថ្ងៃហើយ និយាយមិនទាន់ចប់ផង អ្នកនាងពេទ្យកាត់សម្ដី : ហៃពិនិត្យធ្វើអី?? បើនៅដើរបានលេបថ្នាំបញ្ចុះកម្ដៅទៅ

មិនបាច់ពិនិត្យទេ (ទាំងដែលខាងខ្ញុំក្ដៅ៣ថ្ងៃហើយលេបថ្នាំមិនបាត់) ជាក់ស្ដែងខ្ញុំសួរថែមទៀត: អ្នកគ្រូពេទ្យតើកន្លែងណាដែលធ្វើតេស្តឈាមរកមេរោគគ្រុនឈាម ឬ មេរោគផ្សេងៗ? គាត់និយាយបែបមិនខ្វល់

អត់ដឹងផង ទៅនោះទៅ ខ្ញុំ:នៅណាអ្នកគ្រូ?? អ្នកគ្រូ: នៅកន្លែងបង់លុយនឹងបង់លុយហើយសួរគេនុងទៅ ខ្ញុំ: អូរ ចា៎ចា៎ (((បងប្អូនខ្ញុំសុំសួរដូចឆោតពិនិត្យវិរុស្សអស់លុយដែលមែន?))) ដល់កន្លែងបង់លុយ…

បងៗនេះក្រដាសបុងលុយ អ្នកបង់លុយ: អូនទៅដូរយកកាតសិន! អុញ! កន្លែងដូរកាតអង្គការ (ខ្ញុំអត់ច្បាស់ថាអង្គការមិចនៅអស់លុយទៀត?) យកកាតហើយខ្ញុំសួរទៀតបងកន្លែងណាតេស្តឈាមរកមេរោគ

ផ្សេងៗ? គាត់ឆ្លើយថា: មិនដឹងដែរ! សួរគេទៅ! អុញៗៗ អ្នកផ្ដល់ព័ត៌មានអត់ដឹងកន្លែងណាពិនិត្យស្អីៗទេ?? (ចាប់ផ្ដើមក្ដៅហើយអញ) មកកន្លែងបង់លុយវិញហុចកាតហើយសួរគាត់! បងសុំសួរតិចកន្លែងណា

ពិនិត្យធ្វើតេស្តឈាមរកមេរោគ? អត់ដឹងទេ ទៅអ្នកផ្ដល់ព័ត៌មានដែលអោយមកបង់លុយមិញគាត់ដឹងហើយ! ធ្វើការងាប់យ៍រស្អីសួរម្នាក់ៗអត់ដឹងចឹង??? បកមកកន្លែងដើមទីមួយវិញ! អ្នកគ្រូមិញញុមទៅសួរ

ខាងនោះគេអោយមកសួរអ្នកថាអ្នកគ្រូដឹង! និយាយចុះឡើងក៏នៅតែមិនដឹង! ពេទ្យចុយម្រាយស្អីសួរអាណាក៏អត់ដឹងចឹង ចូលមកវគ្គមកពិនិត្យវីរុសម្ដងដើរទៅដល់កន្លែងពិនិត្យគេដូចខ្ពើមៗយើង ខ្លួនប្រាណ

ពេទ្យឯងស្អុយក្លៀកជាងអ្នករត់ម៉ូតូផងមកធ្វើខ្ពើមឯង គេមិនប៉ះយើងទេគេនៅឆ្ងាយពីយើងពេលមើលកាតគេអោយទុកកាតនៅលើបុងអង្គុយនឹងគេយកប៊ិចឆ្កឹងពិនិត្យឈ្មោះ! លោកពេទ្យអោយចាំសិនគាត់ទើបនាំ

អ្នកជំងឺទៅមិញ (ខ្ចិលដើរជូនពិនិត្យព្រោះហត់ដើរទៅដើរមក) ចាំមើលបើមានអ្នកមកពិនិត្យ ២ ៣ នាក់ទៀតចាំសរុបជូនទៅធ្វើតេស្ត អុញមានអោយចាំគ្រប់ជើងចាំចេញដូចឡានឈ្នួលដែល អូខេខ្ញុំចាំបាន មួយ

សន្ទុះពេទ្យមួយទៀតមកថាចាំស្អែកចាំមកពិនិត្យលូវពិនិត្យមិនទាន់ទេ អុញមិចអោយអ្នកជំងឺចាំស្អែកវិញ? ហើយអោយលេបថ្នាំបញ្ចុះកម្លៅសិនទៅ អុញចុះលេបហើយងាប់បាត់ធ្វើមិចទៅអ្នកណាទទួលខុសត្រូវបើក្ដៅ ៣

ថ្ងៃហើយលេបថ្នាំមិនបាត់ផងនឹង??? បើគេលេបថ្នាំបាត់គេមករកពេទ្យឯងរកងាប់អី???? ជាពេទ្យឬជាបុគ្គលិកគួរណែនាំអ្នកជំងឺដោយភាសាមានសុជីវធម៍នឹងយកចិត្តទុកដាក់! ហើយគួរពន្យល់ណែនាំនឹងសាកសួរពី

អាការះអ្នកជំងឺ និងណែនាំគាត់ទៅពិនិត្យតាមស្ថានភាពជំងឺគាត់ ហើយសុំផ្ដាំទៅពេទ្យមួយចំនួនផងថាជាពេទ្យមិនគួរនិយាយគំរោះគំរើយដាក់អ្នកជំងឺទេ ហើយគួរមានសីលធម៍ផង (មុខពេទ្យមួយដូចរន្ទះបាញ់ គេ

បាញ់ជិតងាប់ អាសូរតែពិនិត្យអ្នកជំងឺរាប់រយអ្នកហត់មិនថាទេហា៎ អង្គុយលេងតែសោះដូចហត់ណាស់ចឹង និយាយរៀបរាប់មិនអស់ទេទាល់តែអ្នកធ្លាប់ជួបបានយល់! សរុបបង់លុយហើយមកផ្ទះវិញ ខាតពេល

ខាតលុយ ខាតកម្លាំង ហៃធ្វើការនៅពេទ្យទាំងមូល សួរទៅភ្លីភ្លើអត់ដឹងស្អីសោះចេះតែជាប់ធ្វើការនៅពេទ្យដែល បុកលុយចូលទេដឹងបានសួរស្អីក៏មិនដឹងៗ

បន្ទាប់ពីមានរឿងបែបនេះ ខាងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត បានគូសបញ្ជាក់ថា៖ «មន្ទីរពេទ្យមានការសោកស្តាយដែលមានបញ្ហានេះកើតឡើង មន្ទីរពេទ្យនឹងពិនិត្យមើល ប្រសិនបើករណីនេះមានពិតប្រាកដមែន មន្ទីរពេទ្យនឹងចាត់វិធានការចំពោះបុគ្គលិកនោះ ហើយចំពោះករណីមានអ្នកជំងឺដែលមកពិនិត្យ រឺសង្ស័យថាមាន Covid-19 មន្ទីរពេទ្យមានការរៀបចំពិនិត្យដាច់ដោយឡែកដែលអនុវត្តតាមលក្ខណៈបច្ចេកទេសតាមការណែនាំរបស់អង្គការសុខភាពពិភពលោក»។

 

មតិយោបល់

ថ្មីៗ4 hours ago

កោតសរសើរនូវទឹកចិត្ត! Bill Bates សុខចិត្តចំណាយរាប់ពាន់លានដុល្លារ ពន្លឿនការធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 ៧ កន្លែងក្នុងពេលតែ១

គួរដឹង5 hours ago

ប្រយ័ត្ន! វីរុសកូរ៉ូណា អាចលាក់ខ្លួននៅលើទូរសព្ទដៃបានរយៈពេល ៩ ថ្ងៃ ប្រសិនបើអ្នកមិនសម្អាតវាចេញ

គួរដឹង5 hours ago

 “អានសៀវភៅច្រើន វានឹងបង្រៀនយើងឱ្យចេះមើលនូវអ្វីដែលសៀវភៅមិនមានសរសេរឱ្យដឹង ឬអ្នកប្រវត្តិសាស្រ្តខ្លះមិនបានរៀបរាប់ឱ្យចេះដឹង”

ពីនេះពីនោះ8 hours ago

សម្ដេចតេជោ ហ៊ុន សែន បង្កើនប្រាក់ឧបត្ថម្ភគ្រូពេទ្យនៅជួរមុខ កំពុងប្រយុទ្ធប្រឆាំង COVID-19

ពីនេះពីនោះ11 hours ago

អាសូរណាស់ ! ដោយសារតែ កូរ៉ូណា មិនអាចចេញទៅបិណ្ឌបាតចង្ហាន់បាន ព្រះសង្ឃក្នុងវត្តមួយនាំគ្នាចុះបេះកំប្លោកមកស្លម្ជូរត្រីឆ្អើរ

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ4 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK