ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំមានការភ័យព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ដែលនាំឲ្យជនឱកាសនិយមឆ្លៀតដំឡើងថ្លៃ
Connect with us

ថ្មីៗ

ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំមានការភ័យព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ដែលនាំឲ្យជនឱកាសនិយមឆ្លៀតដំឡើងថ្លៃ

ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ដោយអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំមានការភ័យព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ដែលនាំឲ្យមានជនឱកាសនិយមមួយចំនួនឆ្លៀតដំឡើងថ្លៃអង្ករ ក្រោយមានការបារម្ភពីការរីករាយលដាលជំងឺ Covid-19។

ការចេញមកអំពាវនាវនេះធ្វើឡើង បន្ទាប់មានព័ត៌មាន ការីករាលដាល់នៃជំងឺឆ្លងកូវីត១៩ (Covid-19) បានធ្វើឲ្យមានក្តីបារម្ភ ដល់ប្រជាជនកម្ពុជា ហើយបានជះឥទ្ធិពលលើតម្លៃរស្បៀងអាហារ ជាពិសេសមានឈ្មួញមួយចំនួន បានដំឡើងថ្លៃអង្ករនេះ។

ជុំវិញបញ្ហានេះ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម សូមប្រកាសជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាថា បរិមាណស្តុកអង្ករ និងស្រូវមិនទាន់កិន របស់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា នៅទូទាំងប្រទេសលើទីតាំងឃ្លាំងចំនួនជាង៤០០រោងម៉ាស៊ីនកិនស្រូវ គឺមានបរិមាណគ្រប់គ្រាន់ សំរាប់ផ្គត់ផ្គង់ជូនតាមតម្រូវការក្នុងស្រុក និងសំរាប់នាំចេញ រហូតដល់រដូវប្រមូលផលខាងមុខ។

ជាមួយគ្នានេះ សហព័ន្ធស្រូវអង្កកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានការភ័យព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ដែលជាហេតុនាំឲ្យមានជនឆ្លៀតឱកាសនិយមមួយចំនួនឆ្លៀតដំឡើងថ្លៃអង្ករ។

ដើម្បីដោះស្រាយកង្វល់ និងទប់ស្ថានការណ៍ពីជនឆក់ឱកាសនិយមតំឡើងថ្លៃអង្ករហួសហេតុ សហព័ន្ធស្រូវអង្ករកម្ពុជា បានសហការជាមួយក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម នឹងបើកលក់អង្ករតាមកាលបរិច្ឆេទ និងទីកន្លែង ចាប់ពីថ្ងៃច័ន្ទទី ៩ ខែមីនា ឆ្នាំ២០២០៕

សម្រាប់ទីតាំងនៃការលក់អង្ករក្នុងតម្លៃមានស្ថិរភាពសូមអានសេចក្តីជូនដំណឹងទាំងស្រុង៖

 

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK