ត្រូវដឹង! ពេទ្យជំនាញចិន អះអាងថាកូរ៉ូណាវីរុសអាចបំផ្លាញប្រព័ន្ធប្រសាទរបស់មនុស្សបាន
Connect with us

គួរដឹង

ត្រូវដឹង! ពេទ្យជំនាញចិន អះអាងថាកូរ៉ូណាវីរុសអាចបំផ្លាញប្រព័ន្ធប្រសាទរបស់មនុស្សបាន

នេះ​ជា​លើក​ដំបូង​បង្អស់ហើយ​ដែល​ពេទ្យ​ចិន បាន​ធ្វើ​ការ​បញ្ជាក់​ថា​មេរោគ​កូរ៉ូណា​​អាច​បណ្ដាល​ឲ្យ​ខូច​ខាត​នូវ​ប្រព័ន្ធប្រសាទ​របស់​អ្នក​ជំងឺ។

ក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យប៉េកាំង Ditan ដែលមានទំនាក់ទំនងជាមួយសាកលវិទ្យាល័យវេជ្ជសាស្ត្រ Capital ដែលជាស្ថាប័នចាត់តាំងដើម្បីព្យាបាលជំងឺឆ្លងថ្មី COVID-19 បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាពួកគេបានព្យាបាលអ្នកជំងឺម្នាក់​ដែលមានសារធាតុរាវ cerebrospinal មានផ្ទុកវីរុសនេះ។ បុគ្គលិកពេទ្យបានធ្វើ​តេស្ដ​លើ​គំរូនៃសារធាតុរាវ cerebrospinal របស់គាត់ និងបានបញ្ជាក់ថាពិត​ជាមានវត្តមាននៃcoronavirus ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺរលាកខួរក្បាល។ ការសិក្សាពីមុន បង្ហាញថា Covid-19 អាចវាយប្រហារសរីរាង្គជាច្រើនរួមទាំងក្រលៀន, ថ្លើម និងបេះដូង ប៉ុន្តែមិនមានកំណត់ត្រាអំពីការខូចខាតប្រព័ន្ធសរសៃប្រសាទកណ្តាលទេ។

យោង​តាម​ប្រធាន ICU នៃ​មន្ទីរ​ពេទ្យ​ខាង​លើ​លោក Liu Jingyuan ឲ្យ​ដឹង​ថា​នៅពេលដែលអ្នកជំងឺ COVID-19 ត្រូវបានគេរកឃើញថាមានការសន្លប់ បុគ្គលិកពេទ្យគួរតែពិចារណាពីលទ្ធភាពនៃការឆ្លង​មេរោគ​ចូល​ដល់​ប្រព័ន្ធសរសៃប្រសាទ ហើយ​ធ្វើការពិនិត្យ សារធាតុរាវ cerebrospinal ក្នុងខួរក្បាល​ឲ្យ​បាន​ទាន់​ពេលវេលាដើម្បីជៀសវាងការធ្វើរោគវិនិច្ឆ័យយឺត និងកាត់បន្ថយអត្រាមរណភាពរបស់អ្នកជម្ងឺធ្ងន់ធ្ងរ។

គួរ​ឲ្យ​ដឹង​ថា អ្នកស្រាវជ្រាវបានរកឃើញថាវីរុស SARS និងវីរុស MERS ក៏អាចលុកលុយប្រព័ន្ធសរសៃប្រសាទរបស់អ្នកជំងឺបានផងដែរ។ គិតមកត្រឹមថ្ងៃពុធ មន្ទីរពេទ្យ​ខាង​លើ បានផ្តល់ការព្យាបាលវេជ្ជសាស្រ្តដល់អ្នកជម្ងឺឆ្លងមេរោគ Covid-19 ចំនួន ១៥០ នាក់ហើយរកឃើញករណីរលាកខួរក្បាល​លើ​អ្នក​ជំងឺ​ម្នាក់៕

ប្រភព៖ Xinhua   

ប្រែ​សម្រួលដោយ៖ រ័ត្ន

ដកស្រង់ដោយ៖ news.sabay.com.kh

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK