ទេសចរណ៍
រំភើបណាស់! តំបន់ដីសើម បឹងស្នេហ៍ ស្ថិតនៅក្នុង ស្រុកបាភ្នំ ខេត្តព្រៃវែង ក្លាយជាទីជំរកសត្វស្លាបដ៏កម្ររាប់លានក្បាល មិនធ្លាប់ឃើញពីមុនមក

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនបានជ្រាបដឹងហើយថា តំបន់ដីសើម បឹងស្នេហ៍ ស្ថិតនៅក្នុង ស្រុកបាភ្នំ ខេត្តព្រៃវែង បានក្លាយ ទៅជាជម្រកសត្វស្លាបកម្រជាច្រើនប្រភេទ ដែល កំពុងទាក់ទាញភ្ញៀវទេសចរណ៏ជាតិ និងអន្ដរជាតិជាបណ្តើៗហើយ នៅពេលបច្ចុប្បន្ននេះ ជាពិសេសសម្របអ្នកចូលចិត្ដទិដ្ឋភាព បែបធម្មជាតិ ក្រោយពីអង្គការសង្គមស៊ីវិល និងអាជ្ញាធរ បានចាប់ដៃគ្នាអភិរក្សព្រៃលិចទឹក នៅតំបន់នោះ។
ជាក់ស្តែង ដីសើម បឹងស្នេហ៍ ស្ថិតក្នុង ឃុំធាយ ស្រុកបាភ្នំ ដែលមានចម្ងាយប្រមាណ ១៥គីឡូម៉ែត្រ ពីខេត្ត ព្រៃវែង ដែលឋិតក្នុងគម្រោងអភិរក្ស របស់អង្គការនារីអភិវឌ្ឍន៍ សេដ្ឋកិច្ចនិងអនាម័យ ឬហៅថា អង្គការ Women និងមន្ត្រីជំនាញ ពាក់ព័ន្ធក្នុងខេត្ត។ នៅកណ្ដាលបឹងស្នេហ៍ឯណោះវិញ គឺមានផ្ទៃដី ព្រៃលិចទឹក ប្រមាណ ១០០ហិកតា ដែលអ្នកភូមិហៅថា ទួលព័ន្ធតាឡី។ដោយឡែក នៅពេលល្ងាច ហ្វូងសត្វស្លាបកម្រជាច្រើនប្រភេទ បានហោះហើរ ស្រែកចេចចាច ព្រោងព្រាត រំលេច ដោយពណ៌ចម្រុះ យ៉ាងស្រស់ស្អាត នៅលើដែនអាកាស។ រីឯសត្វស្លាប កម្រខ្លះទៀត បានបណ្ដែតខ្លួនប្រចឹកគ្នា លេងលើផ្ទៃទឹក បន្ទាប់ពីស្វែងរក ចំណីនៅភូមិសាស្ត្រផ្សេងៗ ហើយវិលមករកទ្រនំ ដ៏សុខសាន្ត នៅទួលព័ន្ធតាឡី ដែនដីតំបន់បឹង ស្នេហ៍។ក្នុងនោះដែរ នាខណៈមុនបន្ដិច ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ព្រះសីហនុ បានបង្ហោះទិដ្ឋភាពជាច្រើនសន្លឹក ស្ដីពីហ្វូងសត្វស្លាបកម្រជាច្រើនប្រភេទ ស្ថិតនៅតំបន់ ដីសើមបឹងស្នេហ៏ ដែលធ្វើឲ្យប្រជាពលរដ្ឋ បាននាំគ្នាស៊ែរយ៉ាងច្រើនតែម្ដង។ ក្នុងនោះដែរ មហាជនជាច្រើន ក៏បាននាំគ្នាស្នើសុំទៅដល់អាជ្ញាធរដែនដី និងក្រសួងដែលពាក់ព័ន្ធ សូមមេត្ដាជួយអភិរក្សនឹងថែរក្សាប្រភេទសត្វទាំងអស់នោះ កុំអោយមានការបរបា ញ់វា ពីសំណាក់ព្រា នព្រៃ៕
ប្រភព៖ ហ្វេសប៊ុក
-
ថ្មីៗ4 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង2 years ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត3 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង3 years ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត4 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង4 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ3 years ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង3 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង