Golda Meir៖ បេះដូងអ្នកនយោបាយពិតលះបង់ដើម្បីជាតិ មិនដូចបុគ្គលខូចគិតតែប្រយោជន៍ផ្ទាល់ខ្លួន
Connect with us

គួរដឹង

Golda Meir៖ បេះដូងអ្នកនយោបាយពិតលះបង់ដើម្បីជាតិ មិនដូចបុគ្គលខូចគិតតែប្រយោជន៍ផ្ទាល់ខ្លួន

Golda Meir ជានាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល នឹងជាស្ត្រីទី១ដែលដឹកនាំប្រទេសវាលខ្សាច់ គ្មានរ៉ែ គ្មានទឹក គ្មានធនធានធម្មជាតិជាពិសេសរ៉ែប្រេង ខុសពីប្រទេសអារ៉ាប់ជុំវិញសុទ្ធតែប្រទេសសម្បូរទៅដោយធនធានរ៉ែ ក្លាយទៅជាប្រទេសខ្លាំងជាងប្រទេសនៅជុំវិញ។ តែអ្វីដែល Golda Meir មានចំពោះជាតិសាសន៍ខ្លួនគឺហ៊ានលះបង់ជីវិត ការ​ពារប្រទេសខ្លួន។ Golda Meir គេអាចនិយាយបានថា ជាបុគ្គលអស្ចារ្យម្នាក់សម្រាប់ជាតិសាសន៍ខ្លួន និងពិភពលោកតែគោរពកើតសរសើរនូវទឹកចិត្តរបស់គាត់ដែលបូជាដើម្បីអ៊ីស្រាអែល។

លោកស្រី Golda Meir គ្មានបំណងធ្វើជានាយករដ្ឋមន្ត្រីនោះទេ តែអ្វីដែលោកស្រីចង់នោះ គឺធ្វើជាគ្រូបង្រៀន តែអ្វីដែលរុញច្រានឲ្យលោកស្រីក្លាយទៅជានាយករដ្ឋមន្ត្រីទី៤របស់អ៊ីស្រាអ៊ែលនេះ គឺដោយសារប្រទេសជាតិត្រូវការការចូលរួមជាចាំបាច់របស់គាត់។ ពេល Golda Meir ប្រឡូកក្នុងនយោបាយដើម្បីដណ្តើមសន្តិភាពសម្រាប់ប្រជាជាតិខ្លួននេះហើយ ដែលលោកស្រីកាន់តែស្គាល់ច្បាស់អំពីទឹកចិត្តអ្នកនយោបាយ ទឹកចិត្តអ្នកប្រាជ្ញាមានចំពោះជាតិ

សាសន៍ខ្លួន គឺហ៊ានលះបង់គ្រប់យ៉ាង ដើម្បីឲ្យប្រទេសខ្លួនមានសុខសន្តិភាព មានសុភមង្គល មិនដូចបុគ្គលខូច អត្មានិយមគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលមួយចំនួនហ៊ានបំផ្លាញប្រទេសខ្លួន គ្រាន់តែប្រយោជន៍ខ្លួនឯង គ្មានទេទឹកចិត្តបែបនេះសម្រាប់ជនជាតិជ្វីហ្វនៃប្រទេសអ៊ីស្រាអ៊ែល មិនមានដាច់ខាន។ ថ្នាក់ដឹកនាំអ៊ីស្រាអ៊ែលធ្លាប់ថ្លែងទៅកាន់ប្រទេសដែលឈានពានខ្លួនថា បើចង់បំបាត់ជនជាតិអ៊ីស្រាអ៊ែល ដោយទិញជនជាតិអ៊ីស្រាអ៊ែលបានម្នាក់ណា គេនឹងប្រគល់អ៊ីស្រាអ៊ែលទំាងមូលដោយមិនបាច់ធ្វើសង្គ្រាមឡើយ។

ប្រទេសអ៊ីស្រាអ៊ែលធ្លាប់បាត់បងជិត២ពាន់ឆ្នាំ មកហើយ តែអ្វីដែលជនជាតិដ័ឆ្លាតមួយនេះមានគេមិនដែលភ្លេចនូវកាតព្វកិច្ចចំពោះជាជាតិសាសន៍ និងមាតុភូមិគេនោះទេ ទោះរស់នៅជាជនជាតិភាគតិចនៅប្រទេសគេដទៃ ក៏នៅតែមានមនោសញ្ចេតនាជាខ្លាំងសំរាប់ប្រទេសកំណើតរបស់ខ្លួន។ មិនយូរប៉ុន្មាន ជនជាតិ ដែលរស់រប៉ាតរប៉ាយទូទំាងពិភពលោក និយាយមិនតិចជាង២០ភាសាមួយនេះ បានរួបរួមគ្នារហូតទាមទារឲ្យអង្គការសហប្រជាជាតិទទួលស្គាល់ជាផ្លូវការនូវប្រទេសកំណើត រហូតមានផ្ទុះសង្គ្រាមរវាងប្រទេសក្បែរខាង។ តែអ្វីដែលជនជាតិជ្វីហ្វធ្វើ គឺរួបរួមគ្នាមិនថានៅទីណានោះទេ ជាពិសេសអ្នកនៅក្នុងស្រុកកំណើតហ៊ានបូជាជីវិតធ្វើសង្គ្រាមដើម្បីមាតុភូមិគេ អ្នកនៅក្រៅប្រទេសខំរកលុយ ដើម្បីចំណាយលើសង្គ្រាម ដើម្បីពូជសាសន៍ខ្លួន។

ជាការពិតណាស់ អ្នកនយោបាយគឺបុគ្គលលះបង់ប្រយោជន៍ផ្ទាល់ខ្លួន គ្មានចង់បានប្រយោជន៍អ្វី ក្រៅពីប្រទេសរីកចម្រើន កូនចៅខ្លួនមានសុមភង្គលប៉ុណ្ណោះ។ ជាក់ស្តែង Golda Meir ដឹកនាំប្រទេសដោយស្មោះត្រង់ ដោយទឹកចិត្តស្មោះស បានប្រែក្លាយប្រទេសដីខ្សាច់ ទៅជាប្រទេសនាំមុខគេខាងវិស័យកសិកម្ម នឹងបានធ្វើការនាំចេញទៀតផង៕

ប្រភព៖ postnewsasia.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK