មកដឹងពីល្បិចរកលុយ ដោយការខ្វេះលុយចេញពីហោប៉ៅរបស់អ្នកដទៃ របស់ជនជាតិជ្វីហ្វ
Connect with us

បែបផែនជីវិត

មកដឹងពីល្បិចរកលុយ ដោយការខ្វេះលុយចេញពីហោប៉ៅរបស់អ្នកដទៃ របស់ជនជាតិជ្វីហ្វ

សេដ្ឋីជនជាតិជ្វីហ្វម្នាក់មានជំងឺដែលមិនអាចព្យាបាលបាន ហើយពេលដែលដឹងថាខ្លួនកំពុងជិតស្លាប់ កាត់ក៏បានធ្វើលិខិតប្រគល់កេរមរតកឡើង ដោយប្រើវិធីនិយាយ ហើយឲ្យអ្នកដទៃកត់ត្រាឲ្យ។ លិខិតប្រគល់កេរមរតកមួយច្បាស់នេះ មានចំណុចសំខាន់ ២ ដែលនិយាយថា “ខ្ញុំសូមប្រគល់ទ្រព្យសម្បត្ដិទាំងអស់ឲ្យទៅទាសករណាដែលស្មោះត្រង់ ចំណែកកូនប្រុសរបស់ខ្ញុំអាចជ្រើសរើសយកទ្រព្យសម្បត្ដិបានតែមួយមុខប៉ុណ្ណោះ”។

មិនយូរប៉ុន្មាន សេដ្ឋីជនជាតិជ្វីហ្វរូបនោះក៏ស្លាប់បាត់ទៅ ហើយទាសករបានទទួលទ្រព្យសម្បត្ដិយ៉ាងមហាសាល។ ដោយសារតែខ្លួនស្មានមិនដល់ ក៏ប្រញាប់យកលិខិតប្រគល់កេមរតកមួយច្បាប់នោះទៅជួបនឹងបុព្វជិត(អ្នកបួស) ទាំងចិត្ដរីករាយដើម្បីឲ្យបុព្វជិតធ្វើជាសាក្សី និងធ្វើដំណើរទៅរកកូនប្រុសរបស់សេដ្ឋីទាំងអស់គ្នា។

ក្រោយពិបានជួបកូនប្រុសរបស់សេដ្ឋីហើយ បព្វជិតកនិយាយថាឪពុលរបស់លោកបានប្រគល់ទ្រព្យសម្បត្ដិទាំងអស់ឲ្យទាសករម្នាក់នេះហើយ ចំណែកឯលោកអាចជ្រើសរើសយកទ្រព្យសម្បត្ដិបានមួយមុខប៉ុណ្ណោះ។ តើលោកជ្រើសរើសយកអ្វី?

កូនប្រុសរបស់លោកសេដ្ឋីលឺដូច្នេះហើយ ក៏បាននិយាយភ្លាមថា “ខ្ញុំជ្រើសរើសយកទាសករម្នាក់នេះ ហើយដូច្នេះកូនប្រុសរបស់សេដ្ឋីបានក្លាយជាម្ចាស់របស់ទាសករម្នាក់នោះ ហើយបានទទួលទ្រព្យសម្បត្ដិទាំងអស់របស់ឪពុកដោយស្វ័យប្រវត្ដិ។

ជារួម សេដ្ឋីជនជាតិជ្វីហ្វម្នាក់នេះ មានប្រាជ្ញាវាងវៃខ្លាំងណាស់ គាត់ដឹងច្បាស់ថា កូនប្រុសមិននៅក្បែរខ្លួនទេ បើគាត់មិនធ្វើលិខិតប្រគល់ទ្រព្យសម្បត្ដិដូចនេះទេ ទាសករអាចនឹងលេបយកទ្រព្យសម្បត្ដិទាំងអស់ដោយមិនប្រាប់ឲ្យកូនប្រុសខ្លួនដឹងក៏ថាបាន ហើយសំណាងល្អដែលកូនប្រុសរបស់គាត់ដឹងពីបំណងរបស់ឪពុកនិងមិនធ្វើឲ្យគាត់ខកបំណង៕

អត្ថបទដោយ៖​ សារ ធូរ៉ា

ប្រភព៖ www.business-cambodia.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK