សម្ដេច ស ខេង មានប្រសាសន៍៖ «​ឈ្មោះ​ខ្ញុំ​» មិនសូវ​ឱ្យគេ​ដាក់​នៅតាម​សាលារៀន ដែល​ខ្ញុំ​កសាង​ទេ​
Connect with us

ថ្មីៗ

សម្ដេច ស ខេង មានប្រសាសន៍៖ «​ឈ្មោះ​ខ្ញុំ​» មិនសូវ​ឱ្យគេ​ដាក់​នៅតាម​សាលារៀន ដែល​ខ្ញុំ​កសាង​ទេ​

​ភ្នំពេញ​៖ សម្ដេច ស ខេង បាន​បញ្ជាក់ថា សម្ដេច បានជា​ជួយ​កសាង​សាលារៀន និង​សាកលវិទ្យាល័យ​ច្រើនណាស់​នៅ​កម្ពុជា ប៉ុន្តែ​សម្ដេច មិនសូវ​ឱ្យគេ​យកឈ្មោះ​ខ្លួន ទៅ​ចា​រលើ​ក្លោងទ្វារ​សាលារៀន​ទាំង​នោះឡើយ​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ចុះ​ពិនិត្យ និង​ព្យាបាល​ជម្ងឺ ដោយ​ឥតគិតថ្លៃ​របស់​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា នៅ​ខេត្តព្រៃវែង នា​ថ្ងៃទី​១ មីនា​នេះ​។​

​សម្ដេច ស ខេង បាន​សង្កត់ធ្ងន់ថា សម្ដេច​មិនសូវ​ចង់ឱ្យ​គេ​ដាក់ឈ្មោះ​ខ្លួន នៅលើ​សមិទ្ធផល​នានា​ដែល​សម្ដេច​បាន​ចូលរួម​កសាង​ឡើយ ដោយ​សុខចិត្ត​ដាក់ឈ្មោះ​មេដឹកនាំ​ដទៃ​ជំនួស​។ ត្រង់ចំណុច​នេះ​រដ្ឋមន្ត្រី​មហាផ្ទៃ បាន​រម្លឹកថា សម្ដេច​ធ្លាប់ជួយ​កសាង​សាកលវិទ្យាល័យ​ត្បូងឃ្មុំ និង​វិទ្យាល័យ​កំចាយមារ និង​សាលារៀន​ផ្សេងៗ​នៅតាម​បណ្ដា​ខេត្ត​នានា ជាពិសេស​ខេត្តព្រៃវែង​នេះ​តែម្ដង​។ ក្រោយ​សាងសង់​រួច ក៏មាន​ការស្នើ​សុំឱ្យ​ដាក់ឈ្មោះ​សម្ដេច ស ខេង នៅ​ទីតាំង​សាងសង់​ទាំងនោះ ប៉ុន្តែ​ត្រូវបាន​សម្ដេច​បដិសេធ​។​

«…​ពី​មុនគេ​ដាក់​វិទ្យាល័យ​(​ឈ្មោះ​)​ខ្ញុំ​ទេ ស ខេង កំចាយមារ ក្រោយមក​ខ្ញុំ​ថា ខ្ញុំ​មិន​ទៅ​ចង់បាន​ឈ្មោះ​អ្វី​ទេ សំខាន់​ខ្ញុំ​ចង់​ជួយ​ប្រជាជន​ទេ ប៉ុន្តែ​ក្រោយមក​ក៏​ដាក់ឈ្មោះ វិទ្យាល័យ​កំចាយមារ​វិញ​។ ដល់ពេល​រៀបចំ​ជួសជុល​ឡើងវិញ ខ្ញុំ​ថាឱ្យ​ដាក់​វិទ្យាល័យ ហ៊ុន សែន កំចាយមារ ហើយ​មកទល់​ឥឡូវ​ហ្នឹង​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​ក្រសួងមហាផ្ទៃ​។ 

​បើតាម​សម្ដេច ស ខេង អ្វីៗ​ដែល​សម្ដេច​ធ្វើ គឺ​ដើម្បី​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ ដូច្នេះ​សម្ដេច មិន​ចាប់អារម្មណ៍​លើ​ការដាក់​ឈ្មោះ​នៅ​ទីតាំង​សមិទ្ធផល​ឡើយ​។ «​ខ្ញុំ​ឈ្មោះ​ខ្ញុំ​មិនសូវ​ឱ្យគេ​ដាក់​ទេ ប៉ុន្តែ​ដាក់ឈ្មោះ​អ្នកដទៃ មិន​អ្នកដទៃ​គឺ​ថ្នាក់ដឹកនាំ​យើង (​ដូចជា​) សាកល​វិទ្យា ជា ស៊ីម វិទ្យាល័យ ហ៊ុន សែន និង​សម្ដេច ហេង សំរិន គឺ​ខ្ញុំ​ធ្វើ​ទាំងអស់​តើ​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​មហាផ្ទៃ​៕

ប្រភព៖ thmeythmey.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK