ថ្មីៗនេះ! អ្នកវិទ្យាសាស្ត្រព្យាបាលជំងឺទឹកនោមផ្អែមជោគជ័យចំពោះសត្វកណ្តុរ, អ្នកជំងឺទឹកនោមផ្អែម ៤០០ លាននាក់លើពិភពលោករឹតតែមានក្តីសង្ឃឹម
Connect with us

ថ្មីៗ

ថ្មីៗនេះ! អ្នកវិទ្យាសាស្ត្រព្យាបាលជំងឺទឹកនោមផ្អែមជោគជ័យចំពោះសត្វកណ្តុរ, អ្នកជំងឺទឹកនោមផ្អែម ៤០០ លាននាក់លើពិភពលោករឹតតែមានក្តីសង្ឃឹម

របកគំហើញដ៏ធំធេងមួយក្នុងការស្វែងរកថ្នាំព្យាបាលជំងឺទឹកនោមផ្អែមត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវ ដែលបានព្យាបាលជំងឺទឹកនោមផ្អែមដោយជោគជ័យចំពោះសត្វកណ្តុរជាលើកដំបូងដោយប្រើកោសិកាមនុស្សដែលបានបម្លែង ដើម្បីកម្ចាត់ជំងឺនេះ។

យុទ្ធសាស្ត្រកោសិកាដើមរបស់មនុស្សអាចព្យាបាលជំងឺទឹកនោមផ្អែមបានយ៉ាងជោគជ័យចំពោះសត្វកណ្តុរសម្រាប់រយៈពេលយ៉ាងហោចណាស់ ៩ ខែហើយក្នុងករណីខ្លះរហូតដល់មួយឆ្នាំ ដោយផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺទឹកនោមផ្អែមរាប់លាននាក់នៅជុំវិញពិភពលោក។

កោសិកាដែលបម្លែងបានអនុញ្ញាតឱ្យសត្វកណ្តុរផលិតអាំងស៊ុយលីនគ្រប់គ្រាន់ដើម្បីបំបែកជាតិស្ករក្នុងឈាមដ៏ខ្ពស់ ដែលជាមេនាំអាទិ៍ឱ្យកើតជំងឺទឹកនោមផ្អែម។ ការធ្វើតេស្តឃើញថាកម្រិតជាតិស្កររបស់ពួកវាបានវិលមករកកម្រិតធម្មតានិងមានសុវត្ថិភាព ក្នុងរយៈពេលត្រឹម ២ សប្តាហ៍ប៉ុណ្ណោះ។

មនុស្សប្រហែល ៤០០ លាននាក់នៅទូទាំងពិភពលោកបានកើតជំងឺទឹកនោមផ្អែម ដែលបច្ចុប្បន្ននេះមិនមានថ្នាំព្យាបាលទេ។ មនុស្សអាចគ្រប់គ្រងជំងឺបានតាមរយៈរបបអាហារ ការផ្លាស់ប្តូររបៀបរស់នៅ និងការប្រើថ្នាំពន្យារ៕

ប្រភព៖ Daily Mail

ដកស្រង់ដោយ៖ khmeread.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK