អាចទៅរួចទេ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន អាចជាមេដែកឆក់ ស្រូបឱកាសចំណេញជំនួសឲ្យការបាត់បង់ EBA?
Connect with us

ថ្មីៗ

អាចទៅរួចទេ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន អាចជាមេដែកឆក់ ស្រូបឱកាសចំណេញជំនួសឲ្យការបាត់បង់ EBA?

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសកម្ពុជា-ចិន ដែលគ្រោងនឹងចុះហត្ថលេខាចុងឆ្នាំនេះ ត្រូវបានអ្នកជំនាញលើកឡើងថា វាអាចជាឱកាសចំណេញ ជំនួសឲ្យការបាត់បង់ EBA។ អ្នកសេដ្ឋកិច្ចខ្លះទៀតថា វាអាចជាការជំនួសឲ្យការបាត់បង់ EBA ឬ អាចថា ប្រសើរជាងនេះទៅ ទៀតនោះ។

បច្ចុប្បន្ន កម្ពុជា និង​ចិន កំពុង​តែ​ច​ចារ​គ្នា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​គ្រោង​នឹង​បញ្ចប់​ឲ្យ​បាន​នៅ​ចុងឆ្នាំ ២០២០​នេះ​ហើយ​។ អ្នកជំនួញ និង អ្នកជំនាញ​សុទ្ធតែ​រំពឹង​ទុក​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន អាច​និយាយ​បាន​ថា ជា​មេដែក​ស្រូប​ឆក់​ទាក់ទាញ​វិនិយោគិន​បរទេស​កាន់តែ​ច្រើន​ឲ្យ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​។ មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀង​នេះ នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា​-​ចិន ឲ្យ​កើន​ដល់ ១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ឆ្នាំ​២០២៣​ខាង​មុខ​។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ នៃ ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​អះអាង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង កម្ពុជា​-​ចិន ដែល​គ្រោង​នឹង​បញ្ចប់​ចុងឆ្នាំ​នេះ មិន​ត្រឹមតែ​អាច​ជំនួស​នូវ​ការ​បាត់បង់​ចំណែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​ភាគរយ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ឱកាស​មាស​សម្រាប់​ការ​ទាក់ទាញ​អ្នក​វិនិយោគ​កាន់តែ​ច្រើន​មក​កាន់​កម្ពុជា​។ ពិសេស​យក​នូវ​ភាព​រីក​ចម្រើន​នៃ​សេដ្ឋកិច្ចជាតិ​មក​ពី​ចិន ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​។

សូម​ជម្រាប​ផង​ដែរ​ថា បើ​ទោះបីជា កម្ពុជា កំពុង​តែ​ជួប​ប្រទះ​នូវ​ភាព​ចុះ​អន់​ថយ​នៃ​កំណើន​សេដ្ឋកិច្ចជាតិ ដោយសារ​តែ​វិបត្តិ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា និង​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ក៏​ដោយ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​អះអាង​ថា នៅ​ក្នុងអំឡុងពេល​មាន​វិបត្តិ គឺ​តែងតែ​បង្កប់​នូវ​កាលានុវត្តភាព តួយ៉ាង កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង កម្ពុជា និង​ចិន អាច​នឹង​ខិត​ជិត​មក​ដល់​ហើយ នៅ​ចុងឆ្នាំ​នេះ ដូច្នេះ​ហើយ កម្ពុជា ត្រូវ​ពង្រឹងសមត្ថភាព​ខ្លួនឯង និង​បន្ត​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​ដៃគូ​វិនិយោគ​។

ជុំវិញ​ទៅ​នឹង​បញ្ហា​នេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ នៅ​ក្នុង​ពិធី​ថ្លែង​សារ​ពិសេស​មួយ​ជូន​ជនជាតិ​ខ្មែរ​ទាំងអស់ ពាក់ព័ន្ធ​ស្ថានភាព​ថ្មី​ៗ​ចុង​ក្រោយ សម្តេច​បាន​ឆ្លើយ​តប​ទៅ​សំណួរ​របស់​អ្នក​យក​ព័ត៌មាន ខេ​ម​បូ​ណូ​មី​ស ដែល​បាន​សួរ​ទៅ​កាន់​សម្តេច ជុំវិញ​ទៅ​នឹង​បញ្ហា​វីរុស កូ​រ៉​ណា ការ​ដក EBA ២០​ភាគរយ ពី​ប្រទេស​កម្ពុជា និង កិច្ចព្រមព្រាង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ចិន​។ សម្តេច​បាន​បកស្រាយ​ថា នៅ​ក្នុង​វិបត្តិ តែងតែមាន​កាលានុវត្តភាព ដូច្នេះ​ហើយ កម្ពុជា ត្រូវ​ចេះ​ប្រែក្លាយ វិបត្តិ ឲ្យ​ក្លាយទៅជា​កាលានុវត្តភាព​វិញ ដោយ​ពង្រឹងសមត្ថភាព​ខ្លួនឯង និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​បន្ថែម ដោយ​មិន​ពឹងផ្អែក​តែ​លើ វិស័យ​ណាមួយ​នោះ​ទេ​។

ប្រទេស​ចិន ជា​ប្រទេស​មួយ​ដែល​មាន អ្នក​វិនិយោគ​ប្រមាណ ៧០​ភាគរយ កំពុង​វិនិយោគ​ល​លើ រោងចក្រ សហគ្រាស​នៅ​កម្ពុជា ដូច្នេះ​ហើយ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ស្នើ​ដល់ អ្នក​វិនិយោគិន​ចិន កុំ​ឲ្យ​រត់​ចោល​កម្ពុជា នៅ​ពេល​ដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ត្រូវ​បាន​ដក​ចេញពី កម្ពុជា ហើយ​បន្ត​ជំរុញ​វិនិយោគិន​ចិន​មក​កាន់​កម្ពុជា​បន្ថែម​ទៀត ព្រមទាំង​ពង្រីក​ទីផ្សារ​កាន់តែ​ធំ សម្រាប់​ផលិតផល​កម្ពុជា​។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ កម្ពុជា នឹង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ប្រមាណ ២០% ដែល​មាន​តម្លៃ​ជាង ១០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ឆ្នាំ តែ​យ៉ាងណា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា នឹង​មិន​ស្នើ​សុំ​ការ​អនុគ្រោះ​ពី​សហភាព​អឺរ៉ុប មក​វិញ​នោះ​ឡើយ​៕

ប្រភព៖ Cambonomist.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK