គួរស្វែងយល់! ចំណុច​ពិសេស​៦​យ៉ាង ដែល​សិស្ស​និស្សិត​គួរ​សិក្សា​តាម​កម្មវិធី E-learning
Connect with us

គួរដឹង

គួរស្វែងយល់! ចំណុច​ពិសេស​៦​យ៉ាង ដែល​សិស្ស​និស្សិត​គួរ​សិក្សា​តាម​កម្មវិធី E-learning

​ភ្នំពេញ​៖ E-learning ជា​កម្មវិធីសិក្សា​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​សិស្ស​និស្សិត និង​ជួយ​ឲ្យ​សិស្ស​និស្សិត​មានចំណេះដឹង​ភាសា​អង់គ្លេស​បន្ថែម​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​លោក ហ៊ុន ឆៃ​យ៉ា នាយក​មជ្ឈមណ្ឌល Royal Elite E-learning Center លើកឡើងថា ការសិក្សា​តាម​E-learning​នេះ នឹង​ផ្ដល់​ចំណុច​ពិសេស​ចំនួន ៦​យ៉ាង ដល់​សិស្ស​និស្សិត​។

​លោក ហ៊ុន ឆៃ​យ៉ា នាយកមជ្ឈមណ្ឌល Royal Elite E-learning Center បញ្ជាក់ថា កម្មវិធីសិក្សា​បែប​ទំនើប (E-Learning Platform)​នេះ អាច​ប្រើប្រាស់​នៅក្នុង Computers, Ipads, Tablets, ទូរ​សព្ទ​ដៃ តាមរយៈ​Application (App) ដើម្បី​សិក្សា​ភាសា​អង់គ្លេស មិន​ថា​ពេលណា កន្លែង​ណា​នោះទេ​។  

​បើតាម​លោក ហ៊ុន ឆៃ​យ៉ា E-Learning Platform ជូន​នូវ​កម្មវិធីសិក្សា​បែប​ទំនើប​មកពី​ប្រទេស​ដៃគូ​សហការ​ចំនួន​២​គី ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​។ កម្មវិធី Sunshine Primary Club and Sunshine Bookroom មកពី​ប្រទេស​នូ​វែ​ល​សេ​ឡង់ ជា​កម្មវិធី​ជំនួយ​ទៅលើ​ការអាន​របស់​កុមារ ពី​អាយុ ៣-៤​ឆ្នាំទៅ​អាយុ​១១-១២​ឆ្នាំ​។ កម្មវិធី​នេះ មាន​សៀវភៅ​អេឡិចត្រូនិក​រាប់ពាន់​ក្បាល ជាមួយនឹង​សកម្មភាព និង​លំ​ហាត់​ជាច្រើន​សម្រាប់​កុមារ​សិក្សា និង​អនុវត្ត​ទៅតាម​កម្រិត​របស់​ពួកគេ​។​ 

​ចំណែក​កម្មវិធីសិក្សា​ភាសា​អង់គ្លេស​មកពី​ប្រទេស​អូស្ត្រាលី​វិញ គឺ​សម្រាប់​មនុស្ស​ធំ ចាប់ពី​អាយុ​១៣​ឆ្នាំ ឡើងទៅ ដែលមាន​មុខវិជ្ជា​ជាច្រើន​សម្រាប់​ជ្រើសរើស និង​សិក្សា ដូច​ភាសា​អង់គ្លេស​ទូទៅ ភាសា​អង់គ្លេស​សម្រាប់​សិក្សា​នៅ​សាកលវិទ្យាល័យ ភាសា​អង់គ្លេស ត្រៀមប្រលង IELTS ឬ TOEIC ភាសា​អង់គ្លេស​សម្រាប់​ផ្នែក​ធុរកិច្ច ដោយ​ផ្ដោតលើ​ជំនាញ​និយាយ និង​សរសេរ​។​ 

​លក្ខណៈពិសេស​ទាំង​៦​យ៉ាងនេះ រួមមាន ការសិក្សា​ទៅតាម​កម្រិត ដោយ​ផ្អែកលើ​ការ​ធើ្វ​តេស្ត​ជាមុន​។  ការសិក្សា​តាមរយៈ Computers, Ipads, Tablets  ទូរ​សព្ទ​ដៃ  ពេលណា​។ កម្មវិធី​នេះ មាន​ប្រព័ន្ធ​តាមដាន​ការសិក្សា​ច្បាស់លាស់ ដែល​អាច​ត្រួតពិនិត្យ និង​តាមដាន​បាន​គ្រប់ពេល​។ ក្រុមការងារ​ទាំង​ក្នុង និង​ក្រៅប្រទេស នឹង​ចាំ​ជួយ​នៅពេលដែល​អ្នកសិក្សា​មាន​ចម្ងល់ ឬ​បញ្ហា​បច្ចេកទេស​។ ក្រោយ​បញ្ចប់​វគ្គ​សិក្សា អ្នកសិក្សា នឹង​ទទួលបាន​វិញ្ញាបនបត្រ ចេញ​ដោយ​ដៃគូ​សហការ​នៅ​បរទេស​។ ជាមួយគ្នានេះ តម្លៃ​នៃ​ការសិក្សា មានតម្លៃ​សមរម្យ បើ​ធៀប​នឹង​ការសិក្សា​ក្នុង​ថ្នាក់​៕

ប្រភព៖ thmeythmey.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK