គួរឲ្យកោតសរសើរ! លុចសំបួ​ ក្លាយជាប្រទេសដំបូងគេបង្អស់ នៅលើពិភពលោក​ដែល​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​សាធារណៈ​ដោយឥតគិតថ្លៃ
Connect with us

ថ្មីៗ

គួរឲ្យកោតសរសើរ! លុចសំបួ​ ក្លាយជាប្រទេសដំបូងគេបង្អស់ នៅលើពិភពលោក​ដែល​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​សាធារណៈ​ដោយឥតគិតថ្លៃ

លុចសំបួ នៅថ្ងៃសៅរ៍ទី ២៩ កុម្ភៈ បានក្លាយជាប្រទេសដំបូងគេបង្អស់ នៅលើពិភពលោក ដែលផ្តល់សេវាកម្មដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ។ គោលនយោបាយថ្មីនេះ ធ្វើឡើងជាពិសេសដោយរដ្ឋាភិបាលលុចសំបួ ដែលចង់កាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយការបញ្ចេញឧស្ម័នពុល។

ចាប់ពីថ្ងៃសៅរ៍ ទី ២៩​​ កុម្ភៈនេះតទៅ រាល់ថ្លៃសេវាកម្មដឹកជញ្ជូនសាធារណៈលុចសំបួ មានដូចជា រថភ្លើងនិងឡានក្រុងជាដើមនឹងត្រូវលុបចោល ដោយលើកលែងតែថ្លៃធ្វើដំណើរលំដាប់ទីមួយ (First-class) លើរថភ្លើង និងសេវាកម្មរថយន្តក្រុងពេលយប់មួយចំនួនតែប៉ុណ្ណោះ។

មន្ត្រីសាធារណការលុចសំបួ បានមានប្រសាសន៍ថា ការផ្តល់សេវាកម្មដឹកជញ្ជូនសារធារណៈដោយឥតគិតថ្លៃ មានអនុវត្តពីមុនរួចមកហើយ នៅក្នុងទីក្រុងមួយចំនួននៃប្រទេសលុចសំបួ។ ដោយឡែក ចាប់ពីថ្ងៃសៅរ៍នេះតទៅ វិស័យដឹកជញ្ជូនសាធារណៈ នឹងត្រូវចាប់អនុវត្តថ្នាក់ជាតិ ពោលគឺត្រូវគ្របដណ្តប់នៅទូទាំងផ្ទៃប្រទេសតែម្តង។

ការមិនយកប្រាក់កម្រៃ ពីវិស័យដឹកជញ្ជូន ត្រូវរដ្ឋអំណាចលុចសំបួរ ចាត់ទុកថាជា “វិធានការសង្គមមួយដ៏សំខាន់” ដែលអាចហុចផលប្រយោជន៍ឲ្យ ប្រជាពលរដ្ឋរបស់ខ្លួន។ ក្នុងនោះ ក្រុមគ្រួសារពលរដ្ឋលុចសំបួ ប្រមាណ ៤០ % អាចចំណេញសល់ប្រាក់ពីការចំណាយលើថ្លៃធ្វើដំណើរខ្ទង់ ១១០ ដុល្លារ ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ជូនថា លុចសំបួ គឺជាប្រទេសតូចមួយនៃសហភាពអឺរ៉ុប ដែលមានរថយន្តឯកជន ជាធ្យាបាយធ្វើដំណើរពេញនិយមជាងគេបំផុត។ បើយោងទៅតាមការស្ទង់មិតិរបស់វិទ្យាស្ថានស្រាវជ្រាវលុចសំបួ (TNS Ilres) រថយន្តឯកជន ត្រូវបានប្រើប្រាស់ចំនួន ៤៧ % សម្រាប់ការធ្វើដំណើរក្នុងវិស័យអាជីវកម្ម-ការងារ ហើយ ៧១% សម្រាប់ការធ្វើដំណើរកម្សាន្ត។

ចំណែកឯរថយន្តក្រុងវិញ ត្រូវបានប្រើប្រាស់ត្រឹមតែចំនួន ៣២% ប៉ុណ្ណោះក្នុងវិស័យការងារការ ខណៈរថភ្លើងទទួលបានចំនួន ១៩ %។ ចំនួននេះ ខុសគ្នាផ្ទុយស្រឡះពីទីក្រុងប៉ារីសរបស់បារាំង ដែលមានមនុស្សជិត ៧០ % ប្រើប្រាស់មធ្យាបាយដឹកជញ្ជូនសាធារណៈទៅធ្វើការ។

គួរជ្រាបដែរថា លុចសំបួ អាចរកប្រាក់ចំណូលបានតាមរយៈការលក់សំបុត្រលើសេវាដឹកជញ្ជូនសាធារណៈ ប្រមាណជា ៤១ លានអឺរ៉ូ ក្នុងរយៈពេលមួយឆ្នាំ។ បើតាមអាជ្ញាធរលុចសំបួ ចំនួននេះ តំណាងឲ្យ ៨ % នៃចំណូលសរុបទាំងអស់របស់ប្រទេស ដែលមានតម្លៃ ៥០០ លានអឺរ៉ូ៕

ប្រភព www.rfi.fr

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK