ស្វែងយល់ពីជំងឺ និងវិធីបង្ការ COVID-19
Connect with us

គួរដឹង

ស្វែងយល់ពីជំងឺ និងវិធីបង្ការ COVID-19

ជូនប្រិយមិត្ត eBook,

ស្វែងយល់ពីជំងឺ និងវិធីបង្ការ COVID-19

ពូ និងក្មួយរបស់មិត្តភក្តិខ្ញុំម្នាក់បានរៀនចប់ថ្នាក់អនុបណ្ឌិត និងបានចូលបម្រើការងារក្នុងមន្ទីពេទ្យ Shenzhen ។ គាត់ត្រូវបញ្ជូនទៅសិក្សាអំពីវីរុសផ្លូវដង្ហើមក្នុងទីក្រុង Wuhan ។ គាត់ទើបតែទូរស័ព្ទប្រាប់ខ្ញុំឲ្យយកព័ត៌មាននេះចែកចាយបន្តទៅមិត្តភក្តិថា៖ ប្រសិនបើអ្នកមានហៀរសំបោរ និងមានស្លេសនៅពេលផ្តាសាយ អ្នកមិនមានរោគសញ្ញានៃជម្ងឺរលាកផ្លូវដង្ហើមថ្មីនេះទេ ព្រោះអាការៈជម្ងឺរលាកផ្លូវដង្ហើមនេះគឺក្អកស្ងួត និងគ្មានសំបោរទេ ។ នេះជាវិធីងាយៗដើម្បីសម្គាល់រោគសញ្ញាមេរោគរលាកផ្លូវដង្ហើម ។ សូមប្រាប់មិត្តរបស់អ្នកថាបើអ្នកមានចំណេះដឹងវេជ្ជសាស្ត្រខ្លះ អ្នកអាចដឹងច្រើនពីរបៀបសម្គាល់ និងការពារពីការឆ្លងបាន ។

ដោយយោងតាមឯកសារ៖
ពេលនេះ ជម្ងឺផ្លូវដង្ហើមថ្មីមិនធន់នឹងកម្ដៅទេ ។ មេរោគនេះនឹងស្លាប់ក្នុងកម្រិតសីតុណ្ហភាព ២៦-២៧ អង្សារសេ ។ ដូច្នេះ សូមពិសារទឹកក្តៅឲ្យបានច្រើន ។ អ្នកអាចប្រាប់មិត្តរបស់អ្នក និងសាច់ញាតិឲ្យពិសារទឹកក្តៅឲ្យច្រើនដើម្បីការពារពីការឆ្លងជម្ងឺនេះ ។ សូមនៅក្រោមកម្ដៅថ្ងៃ ព្រោះថ្មីៗនេះអាកាសធាតុត្រជាក់ខ្លាំង ហើយម្យ៉ាងទៀតញាំទឹកក្តៅក៏ស្រួលខ្លួនដែរ ។ វាមិនមែនជាវិធីព្យាបាលទេ តែវាល្អសម្រាប់រូបរាងកាយ ។ ញាំទឹកក្តៅមានប្រសិទ្ធភាពសម្រាប់កំចាត់មេរោគទាំងអស់ ។ សូមចាំថាកុំញាំទឹកកកឲ្យសោះ ។

ដំបូន្មានរបស់វេជ្ជបណ្ឌិតសម្រាប់ជម្ងឺផ្លូវដង្ហើម៖
១- វាមានទំហំធំ ( កោសិការប្រមាណ 400-500 ណាណូម៉ែត្រ) ដូច្នេះម៉ាសធម្មតាក៏អាចទប់ស្កាត់វាបានដែរ ។ ប៉ុន្តែនៅពេលមានអ្នកដែលឆ្លងជម្ងឺនេះកណ្តាស់នៅនឹងមុខអ្នក វីរុសនឹងសាយភាយចម្ងាយប្រមាណ ៣ម៉ែត្រមុនពេលវាធ្លាក់ដល់ដី ហើយវាមិនហោះទៅណាកើតទេ ។

២- ពេលដែលវីរុសនេះធ្លាក់លើផ្ទៃជាសារជាតិដែក វាអាចបន្តរស់បានរហូតដល់ ១២ ម៉ោង ។ ដូច្នេះ សូមចាំថាប្រសិនបើអ្នកចាប់កាន់របស់ដែលមានផ្ទៃខាងក្រៅធ្វើពីដែក សូមលាងដៃនឹងសាប៊ូឲ្យបានស្អាតបំផុត ។
៣- មេរោគនេះ នឹងនៅមានជីវិតនៅលើសាច់ក្រណាត់រយៈពេល ៦ទៅ១២ម៉ោង ។ សាប៊ូបោកខោអាវធម្មតាអាចសម្លាប់មេរោគនេះបាន ។ សម្រាប់សំលៀកបំពាក់ខែរងារដែលមិនចាំបាច់បោកប្រចាំថ្ងៃទេ សូមដាក់វាហាលថ្ងៃដើម្បីសម្លាប់មេរោគ ។

រោគសញ្ញារលាកផ្លូវដង្ហើមដែលបណ្តាលមកពីវីរុស កូរ៉ូណាមានដូចខាងក្រោម៖​

១- ដំបូងវាឆ្លងនៅបំពង់ក ដូច្នេះបំពង់កមានសភាពស្ងួត ហើយឈឺតិចៗ ក្នុងរយៈពេលពី ៣ ទៅ ៤ ថ្ងៃ ។
២- បន្ទាប់មក វីរុសនេះនឹងជ្រាបចូលក្នុងសំបោរ ហើយស្រក់ក្នុងបំពង់ខ្យល់ និងចូលទៅក្នុងសួត បង្ករទៅជាជម្ងឺរលាកផ្លូវដង្ហើម ។ ដំណើរនេះមានរយៈពេល ៥ ទៅ ៦ ថ្ងៃ ។
៣- អ្នកដែលមានជម្ងឺនេះ កម្ដៅក្នុងខ្លួនឡើងខ្លាំង និងពិបាកដកដង្ហើម ។ តឹងច្រមុះខុសធម្មតា ហើយអ្នកមានអារម្មណ៍ថាដូចជាកំពុងលង់ទឹក ។ ចាំបាច់ត្រូវទៅរកជំនួយពីគ្រូពេទ្យជាបន្ទាន់ប្រសិនបើអ្នកមានអាការៈបែបនេះ ។

អំពីការការពារ៖

១- វិធីដែលងាយនឹងឆ្លងមេរោគនេះបំផុតគឺតាមរយៈចាប់ និងប៉ះរបស់នៅទីសាធារណៈ ដូច្នេះអ្នកត្រូវលាងដៃឲ្យបានញឹកញាប់ ។ មេរោគនេះអាចរស់នៅលើស្បែកដៃអ្នកប្រមាណពី ៥ ទៅ ១០នាទីតែប៉ុណ្ណោះ តែក្នុងកំពេលដ៏ខ្លីនេះអ្នកអាចយកដៃទៅធ្វើអ្វីផ្សេងបានច្រើនណាស់ ដូចជាយកទៅញីភ្នែក ឬកេះច្រមុះដោយមិនដឹងខ្លួនជាដើម ។

២- ក្រៅពីលាងដៃញឹកញាប់ អ្នកអាចសំអាតមាត់និងករបស់អ្នកជាមួយនឹងទឹកខ្ពុរមាត់បំបាត់ឈឺបំពង់ក​Betadine (Betadine Sore Throat Gargle ) ដើម្បីបំបាត់ ឬកាត់បន្ថយអង្គជាតិតូចៗខណៈដែលវាកំពុងស្ថិតក្នុងបំពង់កររបស់អ្នក (មុនពេលដែលវាធ្លាក់ចូលក្នុងសួតរបស់អ្នក) ។

មិត្តទាំងអស់គ្នា បន្ថែមការថែទាំខ្លួន និងញាំទឹកឲ្យបានច្រើនណា៕

បកប្រែដោយក្រុមការងារ eBook Cambodia

ប្រភព៖ Ebook Cambodia

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK