WHO ព្រមាន៖ «គ្រប់ប្រទេសមិនត្រូវគិតថាខ្លួនអាចគេចផុតពី COVID-19 ឡើយ ព្រោះពេលនេះអត្រាឆ្លងលើពិភពលោក ច្រើនជាងនៅក្នុងប្រទេសចិន»
Connect with us

ថ្មីៗ

WHO ព្រមាន៖ «គ្រប់ប្រទេសមិនត្រូវគិតថាខ្លួនអាចគេចផុតពី COVID-19 ឡើយ ព្រោះពេលនេះអត្រាឆ្លងលើពិភពលោក ច្រើនជាងនៅក្នុងប្រទេសចិន»

(បរទេស)៖ អង្គការសុខភាពពិភពលោកហៅកាត់ថា WHO បានណែនាំបណ្ដាប្រទេសទាំងអស់ ឱ្យជៀសវាង «ការប្រព្រឹត្តកំហុសធ្ងន់ធ្ងរ» ដោយសារតែការយល់ថា ខ្លួនអាចគេចផុតពីការឆ្លង COVID-19 ខណៈមេរោគដ៏កាចសាហាវនេះ កំពុងរីករាលដាលកាន់តែខ្លាំង​នៅជុំវិញពិភពលោក និងជាពិសេសអត្រាឆ្លងនៅប្រទេសខ្លះដូចជា កូរ៉េខាងត្បូងហក់ឡើងខ្ពស់ជាងចិនទៅទៀត។

ការព្រមានខាងលើធ្វើឡើងដោយនាយកអង្គការ WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) ចំពេលករណីឆ្លងថ្មីនៃ COVID-19 នៅជុំវិញពិភពលោកត្រូវបានគេរាយការណ៍ថា មានចំនួនច្រើនជាងករណីឆ្លង នៅក្នុងប្រទេសចិនទៅទៀត។ លោក Tedros បានគូសបញ្ជាក់ដូច្នេះថា «បណ្ដាប្រទេសទាំងអស់មិនគួរយល់ថា ខ្លួនអាចគេចផុតពី COVID-19 នោះឡើយ ព្រោះនេះអាចនឹងក្លាយជាកំហុសមួយដ៏ធ្ងន់ធ្ងរ»។ លោកអគ្គនាយករូបនេះបន្ថែមទៀតថា សូម្បីតែប្រទេសអ្នកមានក៏គួរតែត្រៀមខ្លួនផងដែរចំពោះរឿងភ្ញាក់ផ្អើល​ដែលអាចនឹងកើតឡើង​នៅក្នុងប្រទេសរបស់ពួកគេ។

គួរបញ្ជាក់ថា បើទោះជាមិនទាន់ចាត់ទុកថា ការរីករាលដាលនៃ COVID-19 ជាជំងឺរាតត្បាតនៅទូទាំងសកលលោកក៏ដោយ ប៉ុន្តែលោកប្រមុខអង្គការ WHOបាននិយាយថា ជំងឺនេះមានសក្ដានុពលដែលអាចនឹងក្លាយជា «ជំងឺរាតត្បាតនៅទូទាំងសកលលោក» ហើយប្រទេសអ៉ីរ៉ង់ អ៉ីតាលី និងកូរ៉េខាងត្បូង អាចនឹងក្លាយជាចំនុចចាប់ផ្ដើមនៃបញ្ហានេះ ប្រសិនបើការប្រុងប្រយ័ត្ន និងទប់ស្កាត់មិនដល់កម្រិត៕

ប្រភព៖ CNA (ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK