ចាកចេញ៖ សម្អាត និងដោះលែងចិត្តខ្លួនឯងពីភាពចង់បាន ចង់ឈ្នះ ហើយរស់នៅក្នុងភាពស្ងប់ស្ងាត់...
Connect with us

បែបផែនជីវិត

ចាកចេញ៖ សម្អាត និងដោះលែងចិត្តខ្លួនឯងពីភាពចង់បាន ចង់ឈ្នះ ហើយរស់នៅក្នុងភាពស្ងប់ស្ងាត់…

*អត្ថបទខ្លី

#ចាកចេញ
ខ្ញុំចង់ចាកចេញ ចាកចេញពីកន្លែងដែលមានតែការប្រកួតប្រជែង ចង់ចាកចេញពីកន្លែងដែលមានតែភាពច្រណែនគ្នា ហើយក៏ចង់ចាកពីកន្លែងដែលមានតែសំពាធផ្លូវចិត្ត។ បន្ទាប់មកចេញទៅរកកន្លែងដែលថ្មី ជាកន្លែងដែលខ្ញុំមិនធ្លាប់ទៅ ហើយក៏ជាកន្លែងដែលធ្វើឲ្យចិត្តនេះស្ងប់ជាងមុន ព្រមទាំងអាចតាំងអារម្មណ៍ឲ្យធូរស្បើយពីសំពាធទាំងអស់។ ខ្ញុំសង្ឃឹមថានឹងអាចព្យាបាលរបួសស្នាមក្នុងខ្លួនទាំងអស់ នៅពេលដែលខ្ញុំចាកចេញទៅរករបស់ដែលថ្មី។ មនុស្សភាគច្រើនអាចគិតថាវាជាគំនិត ក្នុងការគេចវេសពីបញ្ហា ឬចាកចេញដើម្បីយករួចខ្លួន តែអ្វីដែលខ្ញុំគិត គឺវាអាចវិធីមួយ ដែលធ្វើឲ្យខ្ញុំអាចស្គាល់ខ្លួនឯងជាងមុន ហើយក៏ជាវិធីដែលអាចធ្វើឲ្យខ្ញុំអាចព្យាបាលបញ្ហាផ្លូវចិត្តជាច្រើនដូចគ្នា។ វាមានហេតុផលជាច្រើនដែលធ្វើឲ្យខ្ញុំគិត និងសម្រេចចិត្តបែបនេះ។

ពេលខ្លះខ្ញុំគិតថា មនុស្សទាំងអស់គឺមានផ្នែកអាក្រក់ និងផ្នែកល្អ សូម្បីតែខ្លួនខ្ញុំក៏បានបង្កប់នូវសារជាតិបីសាចនៅក្នុងខ្លួនដែរ… សារជាតិបីសាច គឺពិតជាពិបាកគ្រប់គ្រង។ពេលខ្លះវាធ្វើឲ្យយើងព្យាយាមគិតពីភាពច្រណែន វាធ្វើឲ្យយើងព្យាយាមគិតពីភាពមិនស្មើគ្នា ហើយវាក៏ធ្វើឲ្យខ្ញុំគិតពីភាពឈ្នះចាញ់ រហូតដល់ភ្លេចខ្លួន។ នៅពេលសារជាតិបីសាចកាន់តែច្រើននៅក្នុងខ្លួន វាធ្វើឲ្យខ្ញុំកាន់តែកាចសាហាវ បាត់បង់ភាពជាខ្លួនឯង លែងស្គាល់អ្វីដែលខ្លួនចង់បាន។ វាជាមូលហេតុដែលធ្វើឲ្យយើងបាត់បង់សន្តិភាពក្នុងខ្លួន ដែកយប់ឡើងលែងស្ងប់ ហើយក៏អាចធ្វើឲ្យខុសភាពចុះខ្សោយនៅពេលដែលយើងគិតពីរឿងទាំងអស់នោះ។ ខ្ញុំបានរកឃើញពីមូលហេតុទាំងនោះ ខ្ញុំបានឃើញខ្លួនឯងខុសប្លែកពីមុន ខ្ញុំបានឃើញខ្លួនឯងថាខ្ញុំកំពុងតែរស់នៅក្នុងសង្គមបែបនេះតាំងពីយូរមកហើយ រហូតដល់ពេលមួយ ជាពេលខ្ញុំគួរគិត និងរកវិធីដោះលែងខ្លួនឯងចេញពីរឿងទាំងអស់នេះ ហើយព្យាយាមបង្កើតសន្តិភាពក្នុងចិត្តឡើងវិញ។ វាគ្រាន់តែជាហេតុផលចំបងមួយ នៅក្នុងហេតុផលជាច្រើនទៀតដែលពុំអាចរៀបរាប់អស់ចេញពីខួរក្បាលរបស់ខ្ញុំ។

នៅក្នុងខួរក្បាលខ្ញុំពេលនេះ ក៏កំពុងតែសម្អាត និងដោះលែងចិត្តខ្លួនឯងពីភាពចង់បាន ចង់ឈ្នះ ហើយរស់នៅក្នុងភាពស្ងប់ស្ងាត់ ដែលជាក្តីស្រមៃក្នុងចិត្តរហូតមក។ អរគុណមនុស្សជុំវិញខ្លួន អរគុណមនុស្សគ្រប់ប្រភេទ អរគុណរបស់ទាំងអស់ដែលនៅជុំវិញខ្លួនខ្ញុំ។ ហើយក៏អរគុណខ្លួនឯង ដែលព្រមសម្រេចចិត្តដោះលែងខ្លួនឯងដែរ។

#PEACE #NiteamArom #និទានអារម្មណ៍

ប្រភព៖ និទានអារម្មណ៍ – Nitean Arom

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK