WHO៖ ការ​​​សន្មត់​ជា​មុន​​ថា​ប្រទេស​ខ្លួន​គ្មាន​វីរុស​កូរ៉ូណា​ គឺ​​ជា​កំហុស​ឆ្គង​ដ៏​គ្រោះថ្នាក់​បំផុត​
Connect with us

ថ្មីៗ

WHO៖ ការ​​​សន្មត់​ជា​មុន​​ថា​ប្រទេស​ខ្លួន​គ្មាន​វីរុស​កូរ៉ូណា​ គឺ​​ជា​កំហុស​ឆ្គង​ដ៏​គ្រោះថ្នាក់​បំផុត​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ លោក Tedros បាន​លើក​ឡើង​ថា ​ករណី​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី Covid-19 នៅ​ក្រៅ​ប្រទសចិន​ កំពុង​កើត​មាន​ច្រើន​នៅ​ទូទាំង​ពិភពលោក​ ដែល​ថា ​វាត្រូវ​ការ ​ការ​ឆ្លើយ​តប​ឱ្យ​បាន​លឿន​បំផុត ដោយ​ជំរុញ​ដល់​ប្រទេស​ទាំង​អស់​នៅ​ទូទាំង​ពិភព​លោក ​ត្រូវ​ត្រៀម​បច្ចេកទេស​សុខាភិបាល​ដើម្បី​ត្រៀម​ចំពោះ​ការ​កើត​ឡើងនៃ​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​​។

លោក​បន្ថែម​ថា​ មាន​ប្រទេស​មួយ​ចំនួន​ដូច​ជា ប៊ែលហ្ស៊ិក កម្ពុជា ឥណ្ឌា នេប៉ាល់ ភីលីពីន រុស្ស៊ី និង​វៀតណាម​ មិន​មាន​ការរាយការណ៍​ពី​ករណី​ផ្ទុះ​ថ្មី​នៅ​ក្នុង​ប្រទេស​នោះ​ទេ​ក្នុង​រយៈពេល​២សប្ដាហ៍​ចុង​ក្រោយ​នេះ តែ​លោក​ថា វា​មិន​អាច​និយាយ​ថា​ប្រទេស​ទាំង​នេះ​នឹង​គ្មាន​ករណីថ្មី​​កើត​ឡើង​នោះ​ទេ។ ​

លោក​ថា៖ «ការ​គិត​ថា ​ប្រទេស​ខ្លួន​នឹង​មិន​កើតមាន​ករណី​នេះ​កើត​ឡើង វា​ជា​រឿង​ដែល​ខុសឆ្គង​ដ៏​គ្រោះថ្នាក់​បំផុត។ វីរុស​នេះ​គ្មាន​ព្រំដែនទេ វា​ក៏​មិន​បាន​បែង​ចែក​ភាព​ខុស​គ្នា​នៃ​ជាតិ​សាសន៍​ ឬ​ជនជាតិ​ឡើយ»

កាល​ពី​​ថ្ងៃ​ទី​១៨ ខែកុម្ភៈ​កន្លង​ទៅ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ថ្លែង​ថា ខ្មែរ​នឹង​គ្មាន​ជំងឺ​រលាក​សួត​Covid-19 នោះ​ទេ ដោយ​ថា ​ទាល់​តែ​ខែកុម្ភៈ​ មាន​ថ្ងៃទី​៣១ ទើប​ខ្មែរមាន​​ឆ្លង​ជំងឺនេះ។

លោក​ថា៖ «ស្រុក​ខ្មែរ​អត់​ទាន់​កើត​ជំងឺ [Covid-19] មួយទេ សុំ​បញ្ជាក់! ប្រហែល​ជា​ដល់​ថ្ងៃ​៣១ ខែ​២​ ឯណោះ​ទើប​មាន​ជំងឺ​ហ្នឹង​កើត​ឡើង។ បើ​អត់​មាន​៣១ [កុម្ភៈ] អាហ្នឹង​វា​ចប់​ហើយ​ វាមាន​ទៅ​ស្អី»

ទោះ​ជា​យ៉ាងណា​ លោកនាយករដ្ឋមន្ត្រី​ក៏​ជំរុញ​ដល់​ពលរដ្ឋ​កម្ពុជា​ឱ្យ​ចេះ​ថែ​រក្សា​អនាម័យដើម្បី​បង្ការ​នូវ​ជំងឺ​នេះ ក៏​ដូច​ជា​ជំងឺ​ផ្សេងៗ​ផង​ដែរ។​

គិត​រហូត​មក​ដល់​ពេល​នេះ​ មាន​ប្រទេស​ចំនួន​៦​នៅ​ក្នុង​តំបន់​អាស៊ាន​ដែល​បាន​រក​ឃើញ និង​បន្ត​រក​ឃើញ​ករណី​ជំងឺ​រលាក​សួត Covid-19 ក្នុងចំណោម​​ប្រទេស​ទាំង​៦​នោះ ​ប្រទេស​សឹង្ហបុរី​ត្រូវ​បាន​រក​ឃើញ​ច្រើន​ជាង​គេ​។

សហប្រធាន​នៃ​ក្រុម​ការងារ​ប្រឆាំង​វីរុស​កូរ៉ូណា​សឹង្ហបុរី​ លោក Lawrence Wong បាន​ប្រាប់​សារព័ត៌មាន​BBC និង​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​កន្លង​ទៅ​ ថាមូលហេតុ​ដែល​ប្រទេស​សឹង្ហបុរី​រក​ឃើញ​ករណីជំងឺ​រលាក​សួត​ Covid-19 ​ជា​បន្តបន្ទាប់ ​គឺ​ដោយ​សារ​ប្រទេស​នេះ​បង្កើន​សមត្ថភាព​ពេទ្យ​ ការ​ពិនិត្យ​ និង​ធ្វើ​តេស្ត​ទៅ​លើ​អ្នក​សង្ស័យ​គ្រប់​រូប​ដែល​ធ្វើ​ឱ្យ​ករណី​នេះ​រក​ឃើញ​ជា​បន្តបន្ទាប់។

លោក​ Lawrence Wong «យើងបានបង្កើនការប្រុងប្រយ័ត្នបន្ថែម យើងបានបង្កើនកម្រិតប្រុងប្រយ័ត្នរបស់យើង។ នៅក្នុងប្រទេសសឹង្ហបុរី យើងកំពុងបង្កើនការឃ្លាំមើល។ ដូច្នេះ គ្រូពេទ្យរបស់យើងកំពុងធ្វើតេស្តកាន់តែសកម្មថែមទៀត ទោះបីជាគ្មានករណី​ដែលមានទំនាក់ទំនងទៅប្រទេសចិនក៏ដោយ។ ហើយនោះជាមូលហេតុមួយដែលយើងចាប់ផ្តើមរក​ឃើញ​ករណី​ជា​ច្រើនឥឡូវ​នេះ»

គិត​រហូត​មក​ត្រឹមព្រឹក​ថ្ងៃសុក្រ​នេះ ជំងឺ​រលាកផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ COVID-19 បាន​សម្លាប់​មនុស្សកើន​ឡើង២ ៨៥៨នាក់ អ្នកផ្ទុកមេរោគកើនឡើងដល់ ៨៣ ៣៧៤នាក់ និងមានអ្នកជាសះស្បើយឡើងវិញជាង ៣៦ ៥៤៥នាក់៕

ប្រភព៖ vodkhmer.news

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK