ប្រយ័ត្នឲ្យមែនទែន! ជំងឺកូរ៉ូណាឆ្លងតាមដំណក់ទឹកតូចៗនៅក្នុងលំហរអាកាស ដែលអាចមានលទ្ធភាពឆ្លងបានគ្រប់ទីកន្លែង
Connect with us

គួរដឹង

ប្រយ័ត្នឲ្យមែនទែន! ជំងឺកូរ៉ូណាឆ្លងតាមដំណក់ទឹកតូចៗនៅក្នុងលំហរអាកាស ដែលអាចមានលទ្ធភាពឆ្លងបានគ្រប់ទីកន្លែង

ជំងឺកូរ៉ូណាឆ្លងតាមដំណក់ទឹកតូចៗនៅក្នុងលំហរអាកាស ។ បើដំណក់ទឹកដែលមានមេរោគទៅដល់ណា ការឆ្លងនឹងអាចទៅដល់ទីនោះដូចគ្នា។

ក្រសួងសុខាភិបាលប្រកាសថា មេរោគកូរ៉ូណាវីរុសប្រភេទថ្មី ឆ្លងតាមរយ:ដំណក់ទឹកតូចៗ ដែលខ្ទាតចេញមកក្រៅតាមរយ:ក្អកឬកណ្តាស ។ ត្រូវចងចាំថា ដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា មេរោគនឹងទៅដល់ទីនោះ ។

លោកវេជ្ជបណ្ឌិតលី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកវិទ្យាសាស្រ្តរកឃើញថា ចំងាយខ្ទាតចេញពីមុខមនុស្សបាន ៩០សង់ទីម៉ែត្រ ។
ដូច្នេះបើយើងនៅឆ្ងាយពីអ្នកជំងឺលើសពី ១ម៉ែត្រ នោះយើងនឹងគេចផុតពីដំណក់ទឹកតូចៗដែលមានមេរោគទាំងនោះបាន។

ការឆ្លងអាចកើតឡើងនៅពេលដែល អ្នកជំងឺក្អក ឫ កណ្តាស់ បណ្តាលអោយខ្ទាតទៅលើរបស់ផ្សេងៗ ហើយដៃរបស់គាត់ក្រោយមកបានយកទៅប៉ះនឹងទ្វារ ឫ ជញ្ជាំង ឫ បង្កាន់ដៃ ហើយយកទៅប៉ះមុខនិងច្រមុះ។
ជាធម្មតាមនុស្សយើងតែងតែយកដៃទៅប៉ះនឹងមុខជាមធ្យម៦០ដង ។ ដូច្នេះហើយ បានជាតម្រូវអោយអ្នកជំងឺត្រូវពាក់ម៉ាស់ដើម្បីកុំអោយខ្ទាតចេញក្រៅ គឺទាំងឈឺ និង អ្នកជា។ ជាពិសេសគឺត្រូវលាងដៃនឹងសាប៊ូ និង អាល់កុល ជាដើម៕

ប្រភព៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង CDC

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK