សូមប្រយ័ត្ន! វីរុសកូរ៉ូណា៖ ក្រសួងសុខាភិបាលថៃថា បើអាចជៀសបាន កុំទាន់ទៅ៩ប្រទេសនេះ
Connect with us

ថ្មីៗ

សូមប្រយ័ត្ន! វីរុសកូរ៉ូណា៖ ក្រសួងសុខាភិបាលថៃថា បើអាចជៀសបាន កុំទាន់ទៅ៩ប្រទេសនេះ

ក្រសួងសុខាភិបាលថៃ បានណែនាំពលរដ្ឋរបស់ខ្លួន ឲ្យជៀសវាងការធ្វើដំណើរមិនចាំបាច់ណាមួយ ទៅកាន់ប្រទេសចំនួន៩ ដែលបានទទួលរងផលប៉ះពាលដោយវីរុសកូរ៉ូណា។

ប្រទេសទាំង៩ ដែលត្រូវបានក្រសួងខាងលើពណ៌នាដាក់ថា “តំបន់កំពុងផ្ទុះវីរុសកូរ៉ូណា” និង “តំបន់ដែលត្រូវជៀសវាងទីកន្លែងមានមនុស្សច្រើន” នោះ មានដូចជា ចិន ហុងកុង សិង្ហបុរី អ៊ីតាលី ម៉ាកាវ តៃវ៉ាន់ អ៊ីរ៉ង់ កូរ៉េខាងត្បូង (Daegu, North Gyeongsang, Gyeonggi, South Gyeongsang, Busan និង Seoul) និង ជប៉ុន (Hokkaido, Tokyo, Aichi, Wakayama, Kanagawa, Chiba, Okinawa, Kyoto និង Osaka)។

កាលពីថ្ងៃពុធ ទី២៦ កុម្ភៈ ក្រសួងសុខាភិបាលថៃ បានដាក់កម្រិតលើការធ្វើដំណើររបស់និយោជិកខ្លួន ដោយហាមឃាត់ពួកគេមិនឲ្យទៅគោលដៅ ដែលរងផលប៉ះពាល់ឡើយ លើកលែងតែចាំបាច់។ បុគ្គលិកសុខាភិបាលថៃ ដែលត្រូវទៅគោលដៅទាំងនោះ តម្រូវឲ្យនៅដាច់ពីគេរយៈពេល ១៤ថ្ងៃ ពេលត្រឡប់ទៅប្រទេសថៃវិញ។ ពួកគេក៏ត្រូវពាក់ម៉ាស់មុខ ប្រើទឹកលាងដៃ និងឆ្លងកាត់ការពិនិត្យប្រចាំថ្ងៃផងដែរ។

គួរឲ្យដឹងថា មកទល់ពេលនេះ ប្រទេសថៃមានករណីឆ្លងវីរុសកូរ៉ូណាសរុបចំនួន ៤០ករណីហើយ បន្ទាប់ពីកើតមាន ៣ករណីថ្មីទៀត ដែលជាប្តីប្រពន្ធវ័យចំណាស់ និងចៅប្រុស ក្រោយមកពីប្រទេសជប៉ុនវិញ៕

ប្រភព៖ Channelnewsasia   

ប្រែ​សម្រួលដោយ៖ សេង ឡុង

ដកស្រង់ដោយ៖ news.sabay.com.kh

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK