ប្រយ័ត្នទឹកភ្នែកជូតក្បាលជង្គង់! ក្រសួងសេដ្ឋកិច្ច អំពាវនាវឲ្យសាធារណជនប្រុងប្រយ័ត្នចំពោះការទិញអចលនទ្រព្យគ្មានអាជ្ញាប័ណ្ណ ដែលផ្សព្វផ្សាយតាមបណ្ដាញសង្គម
Connect with us

គួរដឹង

ប្រយ័ត្នទឹកភ្នែកជូតក្បាលជង្គង់! ក្រសួងសេដ្ឋកិច្ច អំពាវនាវឲ្យសាធារណជនប្រុងប្រយ័ត្នចំពោះការទិញអចលនទ្រព្យគ្មានអាជ្ញាប័ណ្ណ ដែលផ្សព្វផ្សាយតាមបណ្ដាញសង្គម

ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្មីៗនេះបានចេញលិខិតមួយ អំពាវនាវដល់សាធារណជនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការទិញអចលនទ្រព្យដែលគ្មានអាជ្ញាប័ណ្ណ ហើយត្រូវបានផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម Facebook និង Telegram។

ក្រសួងសេដ្ឋកិច្ច បានអះអាងថាខ្លួន បានពិនិត្យលើបណ្ដាញសង្គម Facebook និង Telegram រៀងរាល់ថ្ងៃ ឃើញមានការផ្សព្វផ្សាយលក់គម្រោងអភិវឌ្ឍអចលនទ្រព្យ (លំនៅដ្ឋាន អគារសហកម្មសិទ្ធិ និងដីឡូត៍) ដែលគ្មានអាជ្ញាប័ណ្ណ។ យោងតាមប្រកាសលេខ០៨៩សហវ.ប្រក ចុះថ្ងៃ២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងប្រកាសលេខ ៦៣៦ សហវ.ប្រក ចុះថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងអាជីវកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាត់វិធានការតឹងរឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីដែលធ្វើការផ្សព្វផ្សាយលក់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ដែលគ្មានអាជ្ញាប័ណ្ណ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអំពាវនាវដល់សាធារណជន ដែលមានបំណងចង់ទិញអចលនវត្ថុ (លំនៅដ្ឋាន អគារសហកម្មសិទ្ធិ និងដីឡូតិ៍) ត្រូវប្រុងប្រយ័ត្នខ្ពស់ដោយត្រូវពិនិត្យនូវព័ត៌មានសំខាន់ៗមួយចំនួនដូចជា: អាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន/អគារសហកម្មសិទ្ធិ/ដីឡូត៍ (ចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) លិខិតអនុញ្ញាតសាងសង់ (ចេញដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់) វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងឯកសារបង់ពន្ធអចលនវត្ថុជាដើម៕

ប្រភព freshnewsasia.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK