តោះមកស្វែងយល់ពី៣ក្បាច់ ដែលបីល ហ្គេត ប្រើដើម្បីឈរជើងជាសេដ្ឋីក្នុងលោក
Connect with us

គួរដឹង

តោះមកស្វែងយល់ពី៣ក្បាច់ ដែលបីលហ្គេតប្រើដើម្បីឈរជើងជាសេដ្ឋីក្នុងលោក

មនុស្សតែងស្រមៃថាចង់ក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ប៉ុន្តែអ្វីដែលពួកគេធ្វើហាក់ដូចជាខុសប្លែកពីអ្វីដែលពួកគេស្រមៃ។ សម្រាប់មហាសេដ្ឋីប៊ីល ហ្គេត គាត់មានឈ្មោះជាមហាសេដ្ឋីអស់រយៈពេលយ៉ាងយូរ ដោយសារតែគាត់ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវទំលាប់ទាំង៣ខាងក្រោម៖

១. សិក្សាពីកំហុស

មនុស្សជាច្រើនតែងលើកលែងចំពោះទោសកំហុសរបស់ខ្លួនឯង ប៉ុន្តែតាំងខ្លួនតឹងតែងចំពោះទោសកំហុសអ្នកដទៃ។ នៅពេលដែលខ្លួនចង់ធ្វើកិច្ចការអ្វីមួយ ហើយយើងធ្វើមិនបានដោយសារតែទោសកំហុសខ្លួនឯង យើងតែងតែព្យាយាមលាក់បាំង មិនឲ្យគេដឹង ហើយមិនព្យាយាមសិក្សាពីកំហុសនោះទេ។ ប៉ុន្តែសម្រាប់ ប៊ីល ហ្គេត គាត់ព្យាយាមរៀនសូត្រពីកំហុសរបស់គាត់ ដើម្បីកែលំ។ ការធ្វើបែបនេះ បានធ្វើឲ្យប៊ីលហ្គេត ក្លាយជាបុគ្គលដែលទាញយកតែអ្វីៗល្អមកដាក់ខ្លួន ហើយគាត់បានកាត់បន្ថយភាពអវិជ្ជមានខ្លួនគាត់ចេញផងដែរ។

២. ផ្លាស់ប្តូរជីវិត

ត្រង់ចំណុចនេះ យើងត្រូវដឹងថា បញ្ហាកើតមានចំពោះមនុស្សគ្រប់គ្នានៅក្នុងជីវិត។ អ្នកក្រ មានបញ្ហាបែបអ្នកក្រ ដែលត្រូវដោះស្រាយ។ រីឯអ្នកមានក៏មានបញ្ហាបែបអ្នកមានផងដែរ។ ដូច្នេះ វាមិនមែនមានន័យថា អ្នកមានគ្មានកង្វល់អ្វីនោះទេ។ អ្នកត្រូវរៀនសូត្រឲ្យចេះ ផ្លាស់ប្តូរខ្លួន​ឯង ដោយការដោះស្រាយបញ្ហាដែលអ្នកកំពុងជួបប្រទះ ដើម្បីធ្វើឲ្យជីវិតរបស់អ្នកមានក្តីសុខ។

៣. ធ្វើអំពើល្អ

អំពើល្អ នឹងមិនចេះសាបសូន្យទេ។ ការធ្វើអំពើល្អកាន់តែច្រើន វានឹងសងមកអ្នកវិញក្នុងពេលណាមួយមិនខាន។ នេះដូចនឹងពាក្យខ្មែរ ដែលតែងនិយាយថា៖ “​អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ។ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំពាន។” ការជួយគេ ធ្វើឲ្យប៊ីល ហ្គេត ចេះតែមានកេរ្តិ៍ឈ្មោះល្អពីមួយថ្ងៃទៅមួយថ្ងៃ៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK