បើមិនចង់បរាជ័យ កុំភ្លេចឲ្យរង្វាន់ខ្លួនឯងពេលសម្រេចបានជោគជ័យអ្វីមួយ
Connect with us

គួរដឹង

បើមិនចង់បរាជ័យ កុំភ្លេចឲ្យរង្វាន់ខ្លួនឯងពេលសម្រេចបានជោគជ័យអ្វីមួយ

មនុស្សតែងប្រាថ្នាចង់បានភាពជោគជ័យ ហើយការជោគជ័យដែលធំៗជាច្រើនកើតចេញពីភាពជោគជ័យបន្តិចបន្តួចដែលយើងសន្សំបន្តិចម្តងៗ។ អ្វីដែលមនុស្សតែងតែសាងជាកំហុសនោះគឺ គេភ្លេចផ្តល់ជារង្វាន់បន្តិចបន្តួចដល់ខ្លួនឯង នៅពេលដែលខ្លួនបានធ្វើអ្វីមួយបានជោគជ័យ។ តើហេតុអ្វីបានជាយើងត្រូវផ្តល់រង្វាន់ឲ្យខ្លួនឯង?

ខាងក្រោមនេះ គឺជាមូលហេតុដែលយើងត្រូវផ្តល់រង្វាន់ដល់ខ្លួនឯង៖

១. បន្ទោសខ្លួនពេលបរាជ័យ

មនុស្សជាច្រើន ដាក់សម្ពាធមកលើខ្លួនឯង នៅពេលដែលទទួលបរាជ័យ ហើយការបរាជ័យនោះទៀតសោត ក៏ប៉ះពាល់ដល់អារម្មណ៍របស់គេទៀតផង។ នេះ គឺជាភាពឃោឃៅមួយ ដែលយើងពិន័យខ្លួនឯង តែមិនផ្តល់រង្វាន់ឲ្យខ្លួនឯងនៅពេលដែលខ្លួនទទួលបានជោគជ័យវិញ។

២. ជម្រុញឲ្យកាន់តែឧស្សាហ៍ព្យាយាម

មិនថាអ្នកទទួលជោគជ័យប៉ុណ្ណានោះទេ ភាពខ្ជិលច្រអូសនៅតែកើតមានចំពោះមនុស្សទាំងអស់។ នោពេលដែលអ្នកមានគោលការណ៍ផ្តល់រង្វាន់ឲ្យខ្លួនឯងនៅពេលដែលខ្លួនមានជោគជ័យ អ្នកនឹងទទួលបានជោគជ័យកាន់តែច្រើន ដោយសារតែអ្នកចេះធ្វើឲ្យខ្លួនឯងមានភាពឧស្សាហ៍ព្យាយាម។

៣. កម្លាំងចិត្ត

ការផ្តល់រង្វាន់ឲ្យខ្លួនឯង គឺជាកម្លាំងចិត្តម្យ៉ាង ដែលធ្វើឲ្យខ្លួនឯងកាន់តែមានចិត្តខ្លាំងឡើង។ ការកសាងកម្លាំងចិត្តនេះ គឺជាកត្តាមួយជម្រុញទៅកាន់ភាពជោគជ័យកាន់តែច្រើន។

៤. មហិច្ឆតា

នៅពេលដែលមនុស្សយើងចេះតែទទួលបានអ្វីថ្មីៗ ក្រោយពេលដែលទទួលបានជោគជ័យ មហិច្ឆតារបស់អ្នកក៏ចេះតែរីកធំធាត់ដែរ។ ការរីកធំធាត់នេះ គឺជារឿងមួយល្អសម្រាប់ភាពជោយជ័យរបស់អ្នក៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK