ប្រវតិ្តមិនធម្មតារបស់ "រដ្ឋមន្ដ្រីវ័យក្មេង" កើតឆ្នាំ ១៩៩២ របស់ម៉ាឡេស៊ី ពេញដោយសមត្ថភាពគួរឱ្យស្ញប់ស្ញែង!
Connect with us

គួរដឹង

ប្រវតិ្តមិនធម្មតារបស់ “រដ្ឋមន្ដ្រីវ័យក្មេង” កើតឆ្នាំ ១៩៩២ របស់ម៉ាឡេស៊ី ពេញដោយសមត្ថភាពគួរឱ្យស្ញប់ស្ញែង!

រដ្ឋមន្ត្រីក្រសួងអប់រំវ័យក្មេងរបស់ម៉ាលេស៊ី លោក Syed Saddiq កើតនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ១៩៩២ នៅទីក្រុង Pulai, Johor Bahru, Johor ប្រទេស​ម៉ាឡេស៊ី។

ឪពុករបស់លោកគឺជាជនជាតិសិង្ហបូរី ហើយជាអ្នកជ្រើសរើសពលករចូលទៅធ្វើការនៅប្រទេសនេះ។ ​ម្តាយរបស់លោក គឺជាគ្រូបង្រៀនភាសាអង់គ្លេស។

លោក សាយេដ អាប់ឌុលរ៉ាម៉ាន់ (Syed Saddiq) បានសិក្សានៅមហាវិទ្យាល័យយោធា មុនពេលបន្តការសិក្សា នៅមហាវិទ្យាល័យ អ៊ីស្លាម អន្តរជាតិអ៊ីស្លាមម៉ាឡេស៊ី(IIUM)។ ហើយក្នុងកំឡុងពេលនោះលោកបានប្រកួតប្រជែង តស៊ូមតិក្នុងកម្រិតអាស៊ី ​និងបានឈ្នះពានរង្វាន់ជើងឯកអាស៊ីក្នុងការប្រកួតប្រជែងដោយជោគជ័យ។

នៅឆ្នាំ ២០១៧ លោកបានសម្រេចចិត្តចោលអាហារូបករណ៍ នៅសាកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេស ដើម្បីបានឳកាសបន្តធ្វើនយោបាយ។

មួយឆ្នាំក្រោយមក បន្ទាប់ពីត្រូវបានជ្រើសរើសជាសមាជិកសភានៅអាយុ ២៥ឆ្នាំ លោក Syed Saddiq បានសម្រេចចិត្តចោលអាហារូបករណ៍ Chevening នៅសាកលវិទ្យាល័យ Oxford ម្តងទៀត ដោយសារតែ លោកបានប្រឡូកក្នុងឆាកនយោបាយជ្រៅទៅហើយនោះ។

ទាក់ទងទៅនឹងផ្នែកនយោបាយវិញ លោក Syed Saddiq គឺជាមេដឹកនាំរបស់ Armada; ស្លាបយុវជននៃ BERSATU ។ ហើយលោកក៍ជាអ្នកនាំពាក្យនៅក្នុងគណបក្សចាប់តាំងពី ខែ កញ្ញា ឆ្នាំ២០១៦ ហើយលោកត្រូវបានគេចាត់ទុកថា ជាសមាជិកស្ថាបនិកមួយរូប​ដែលដែលមានសមត្ថភាព​ក្នុងក្រុមប្រឹក្សា​គណបក្សមួយនេះ។

លោក Syed Saddiq បានឈរឈ្មោះក្នុងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ ២០១៨ សម្រាប់អាសនៈសភា (Muar)។ ហើយនៅក្នុងវ័យ២៦ឆ្នាំ លោក Syed Saddiq បានក្លាយជារដ្ឋមន្រ្តីក្រសួងយុវជន និងកីឡារបស់ម៉ាលេស៊ីផងដែរ រហូតមកដល់​ពេលបច្ចុប្បន្ននេះ៕ (khmerload)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK