កាន់តែធ្ងន់ធ្ងរ! samsung សម្រេចផ្អាកដំណើរការរោងចក្រផលិតទូរសព្ទ ក្រោយបុគ្គលិកបានឆ្លងវីរុស covid-19
Connect with us

ថ្មីៗ

កាន់តែធ្ងន់ធ្ងរ! samsung សម្រេចផ្អាកដំណើរការរោងចក្រផលិតទូរសព្ទ ក្រោយបុគ្គលិកបានឆ្លងវីរុស covid-19

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Samsung បានបិទរោងចក្រផលិតទូរសព្ទនៅទីក្រុង Gumi ប្រទេសកូរ៉េខាងត្បូងបណ្ដោះអាសន្ន បន្ទាប់ពីបុគ្គលិករោងចក្រម្នាក់បានឆ្លងមេរោគ Covid-19 ។ ក្រុមហ៊ុននេះបានប្រាប់បុគ្គលិកឱ្យឈប់សម្រាកដើម្បីផ្ដាច់ខ្លួនធ្វើតេស្តរកវីរុស និងបន្តបិទទ្វាររោងចក្ររហូតដល់ថ្ងៃទី ២៥ ខែកុម្ភៈបន្ថែមទៀត។

ទីក្រុង Gumi មានចម្ងាយប្រហែល ៣៥ គីឡូម៉ែត្រពីទីក្រុង Daegu ដែលជាកន្លែងបានរកឃើញការផ្ទុះវីរុស Covid-19 ច្រើននៅក្នុងប្រទេស។ រោងចក្រនៅ Gumi មានគម្រោងផលិតទូរសព្ទទំនើបលំដាប់ខ្ពស់ដោយផ្តោតសំខាន់លើទីផ្សារកូរ៉េខាងត្បូង ប៉ុន្តែវាមានទូរសព្ទម៉ូឌែលទផ្សេងទៀតដូចជា Galaxy Z Flip និង Galaxy Fold ។ រឿងដែលក្រុមហ៊ុន Samsung បានបិទទ្វាររោងចក្រ កំពុងបង្កឱ្យក្រុមហ៊ុននេះមានបញ្ហាលើសង្វាក់ផលិតកម្មដែលបានគ្រោងទុក។ សូម្បីតែក្នុងរយៈពីរបីថ្ងៃនេះក៏ដោយ ក៏ធ្វើឲ្យដំណើរការផលិតកម្មជួបបញ្ហាយ៉ាប់យ៉ឺនខ្លាំងផងដែរ។

ក្រុមហ៊ុន Samsung មិនមែនជាក្រុមហ៊ុនតែមួយដែលប្រឈមមុខនឹងបញ្ហាផ្គត់ផ្គង់ពាក់ព័ន្ធនឹងវីរុស Covid-19 ទេ។ ក្នុងនោះក្រុមហ៊ុន Apple ក៏បានព្រមានពីបញ្ហាកង្វះខាតទូរសព្ទ iPhone បន្ទាប់ពីបញ្ឈប់ការផលិតជាបណ្តោះអាសន្ន ស្របពេលដែលក្រុមហ៊ុនវីដេអូហ្គេម Valve ក៏មានបញ្ហាកង្វះកាស VR ដោយសារបញ្ហាផលិតកម្មដូចគ្នា៕

ប្រភព៖ kampucheathmey.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK