“ការកសាងភាពស្មោះត្រង់ មិនប្រសើរដូចការកសាងសុចរិតភាពនៅខាងក្នុងខ្លួនឡើយ”
Connect with us

បែបផែនជីវិត

“ការកសាងភាពស្មោះត្រង់ មិនប្រសើរដូចការកសាងសុចរិតភាពនៅខាងក្នុងខ្លួនឡើយ”

#ស្មោះត្រង់តែមិនសុចរិត

១. ក្នុងពេលកំពុងចុះធ្វើកម្មសិក្សាគរុកោសល្យ មានក្មេងម្នាក់បានប្រាប់ខ្ញុំថា គេនឹងរើសយកកាបូបលុយពីជនណាម្នាក់ដែលបានជ្រុះ ហើយយកលុយនៅក្នុងកាបូបនោះទៅចាយ ដោយមិនបាច់ជូនត្រឡប់ទៅម្ចាស់ដើមវិញឡើយ ។ ក្មេងដែលនិយាយប្រាប់ខ្ញុំនោះ មានភាពក្លាហាន និងស្មោះត្រង់ល្អណាស់ ប៉ុន្តែ គួរឱ្យស្តាយ គេមិនមែនជាមនុស្សសុចរិតនោះទេ ។ គេហ៊ានប្រាប់ខ្ញុំគ្រប់យ៉ាងពីអ្វីដែលគេបានគិត វាជាភាពស្មោះត្រង់១ តែភាពស្មោះត្រង់នៅទីនេះ ពុំបានជួយលើកគុណតម្លៃឱ្យគេឡើយ ពីព្រោះចិត្តរបស់គេបានបង្កប់នូវគំនិតទុច្ចរិត ។ ត្រង់នេះឯង គឺជាភាពខុសគ្នារវាងស្មោះត្រង់ និងសុចរិត ។

២. ឧប្បត្តិហេតុ ដែលកើតចេញពីការប្រតិដ្ឋរបស់ខ្ញុំខាងលើនេះ គឺជាការបង្ហាញឱ្យឃើញថា ការកសាងភាពស្មោះត្រង់ មិនប្រសើរដូចការកសាងសុចរិតភាពនៅខាងក្នុងខ្លួនឡើយ ។ ប្រសិនបើយកភាពស្មោះទៅភ្ជាប់នឹងគំនិតទុច្ចរិត វានឹងក្លាយទៅជារឿងគ្មានប្រយោជន៍នោះទេ ។ ប៉ុន្តែ វានឹងប្រែទៅជាល្អប្រសើរបំផុត ប្រសិនបើមានភាពសុចរិតផង និងមានភាពស្មោះត្រង់ផង ។ ពេលខ្លះ ពុំចាំបាច់នៅសង្ស័យអំពីភាពស្មោះត្រង់ ឬមិនស្មោះត្រង់របស់នរណាម្នាក់ច្រើនពេកទេ ចូរពិនិត្យមើលទៅលើចេតនារបស់គេវិញទើបប្រសើរជាង ។

៣. ប្រសិនបើចង់ស្វែងរកមនុស្សស្មោះត្រង់ អាចនឹងមិនមានច្រើនទេ ពីព្រោះសូម្បីតែម្តាយរបស់យើង គាត់ក៏ជាមនុស្សនិយាយកុហកដែរ ។ ប៉ុន្តែ ការកុហករបស់គាត់ មានបង្កប់នូវចេតនាមួយ ពោលគឺចង់ឱ្យយើងក្លាយទៅជាមនុស្សល្អ ឬចង់ឃើញយើងបានសុខជាដើម ។ ពេលខ្លះមនុស្សដែលស្រឡាញ់យើង គេប្រហែលជាពុំបាននិយាយការពិតទាំងស្រុងប្រាប់យើងនោះទេ តែបើយើងថ្លឹងថ្លែងរវាងពាក្យសម្តី និងសកម្មភាពរបស់គេ យើងនឹងបានឃើញនូវចេតនាមួយ ដែលជាគុណប្រយោជន៍សម្រាប់យើងមិនខានឡើយ ។

៤. អ្វីដែលសង្គមត្រូវការខ្លាំងបំផុត គឺភាពសុចរិត ពុំមែនគ្រាន់តែស្មោះត្រង់មួយមុខនោះទេ ។ អ្នកប្រហែលជាធ្លាប់បានឮមនុស្សមួយចំនួននិយាយអំពីសកម្មភាពពុករលួយរបស់គេ ។ អ្នកខ្លះសូកប៉ាន់ អ្នកខ្លះកេងប្រវ័ញ្ច អ្នកខ្លះចេះភូតកុហក បោកប្រាស់ ចេះត្បកអង្អែលក្បាលអ្នកធំ អ្នកតូច អ្នកខ្លះចេះគំរាមកំហែង អ្នកចេះសូកលុយទិញសញ្ញាប័ត្រ បន្លំយកខុសជាត្រូវ ល្អជាអាក្រក់…ជាដើម ។ នេះក៏ព្រោះតែគេ ជាមនុស្សស្មោះត្រង់ ទើបគេហ៊ាននិយាយរឿងនេះប្រាប់យើង ប៉ុន្តែ សាកពិនិត្យឡើងវិញម្តងទៀតទៅមើល៍ តើភាពស្មោះត្រង់ទាំងនោះមានប្រយោជន៍ទេ? ដូច្នេះ ការអប់រំគួរបង្រៀនឱ្យមនុស្សប្រកាន់យកនូវភាពសុចរិត ទើបគេអាចបង្កើតនូវភាពស្មោះត្រង់ ដែលមានគុណតម្លៃ និងផ្តល់ជាគុណប្រយោជន៍ជូនសង្គមជាតិ ។

ប្រភពអត្ថបទ៖ ហ្វេសប៊ុក (Ratha Mom)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK