យុទ្ធសាស្រ្តដ៏អស្ចារ្យក្នុងការលក់ដ៏ជោគជ័យរបស់អ្នកឧកញ៉ាហុង ពីវ
Connect with us

គួរដឹង

យុទ្ធសាស្រ្តដ៏អស្ចារ្យក្នុងការលក់ដ៏ជោគជ័យរបស់អ្នកឧកញ៉ាហុង ពីវ

នៅក្នុងទីផ្សារជំនួញ ការប្រើប្រាស់យុទ្ធសាស្រ្តដើម្បីទាក់ទាញអតិថិជន គឺជារឿងធម្មតា។ គេសង្កេតឃើញថា ការប្រើប្រាស់យុទ្ធសាស្រ្តទីផ្សាររបស់ម្ចាស់បុរីពិភពថ្មី មិនត្រឹមតែធ្វើឲ្យមុខរបរបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យអ្នកឧកញ៉ាហុងពីវមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងសង្គមផងដែរ។

ខាងក្រោមនេះ គឺជាយុទ្ធសាស្រ្តទីផ្សារ ដែលអ្នកឧកញ៉ាប្រើប្រាស់ ហើយយុវជនដែលមានបំណងរកស៊ី គួរសិក្សាស្វែងយល់បន្ថែមអំពីយុទ្ធសាស្រ្តនេះ៖

១. ការភ្ជាប់ខ្លួន

ការផ្សាភ្ជាប់ខ្លួនទៅនឹងការផ្សព្វផ្សាយរ​បស់មុខជំនួញណាមួយ គឺជាយុទ្ធសាស្រ្តព្រួញមួយបាញ់បានសត្វពីរ។ ទីមួយ អតិថិជនកាន់តែមានជំនឿចិត្តថា ម្ចាស់បុរីមិនអាចបោកប្រាស់បានទេ ព្រោះគេបានដាក់មុខ ដាក់កិត្តិយសរបស់គេជាមួយនឹងការលក់ផ្ទះនេះហើយ។ ដូច្នេះ​អតិថិជន ហាក់មានភាពស្ញប់ចិត្តជាមួយនឹងការទិញបុរីនោះ។ ទីពីរ នៅពេលដែលបុរីលក់កាន់តែដាច់ មនុស្សម្នានៅក្នុងសង្គមក៏ចេះតែស្គាល់អ្នកឧកញ៉ាផងដែរ។ ដូច្នេះ អ្នកឧកញ៉ា អាចទទួលបានទាំងកេរ្តិ៍ឈ្មោះល្បី ហើយមុខជំនួញក៏ទទួលបានជោគជ័យផងដែរ។

២. ភាពស្មោះត្រង់

អ្នកឧកញ៉ា ប្រើប្រាស់ភាពស្មោះត្រង់ ជាបាតគ្រឹះនៃមុខរបររបស់លោក។ ស្របពេលដែលមានការលក់បុរីមួយចំនួន ដែលយើងលឺថាជាការបោកប្រាស់ អ្នកឧកញ៉ាលក់បុរីរបស់ខ្លួន ដោយមានគម្រោងច្បាស់លាស់ និងមិនដែលលឺថាមានការបោកប្រាស់ណាមួយកើតមានឡើងនោះឡើយ។ អ្នកឧកញ៉ា ច្រើនតែផ្តល់ភាពទុកចិត្តដល់អតិថិជន ដោយប្រាប់ឲ្យបានច្បាស់នូវពត៌មានទាក់ទងនឹងគម្រោងអភិវឌ្ឍន៍នីមួយៗ។

៣. សកម្មភាពមនុស្សធម៌

ការបរិច្ចាគប្រាក់ជួយដល់សង្គម ដូចជាជួយដល់មន្ទីរពេទ្យគុន្ធបុប្ផា និងកាកបាតក្រហមកម្ពុជា គឺជាការទាក់ទាញប្រជាប្រិយភាពមួយ ដែលធ្វើឲ្យអតិថិជនរបស់លោក កាន់តែជឿជាក់មួយកម្រិតទៀតទៅលើរូបលោក។ ហេតុដូច្នេះហើយ យុទ្ធសាស្រ្តរបស់អ្នកឧកញ៉ា ទទួលបានជោគជ័យយ៉ាងខ្លាំង៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK