គុណធម៌ទាំង៣នេះ ជាកត្តានាំមនុស្សទៅភាពជោគជ័យ ដែលមនុស្សមើលរំលង
Connect with us

ពីនេះពីនោះ

គុណធម៌ទាំង៣នេះ ជាកត្តានាំមនុស្សទៅភាពជោគជ័យ ដែលមនុស្សមើលរំលង

ដោយសារតែអំណាច និងទឹកប្រាក់ មនុស្សហាក់ដូចជាមិនសូវខ្វល់ពីការកសាងគុណធម៌ប៉ុន្មានទេ។ ពួកគេអាចប្រែមុខយក្សដាក់គ្នា ដើម្បីសម្រេចបានអំណាច និងទឹកប្រាក់។ ពួកគេគិតបែបនេះ រហូតដល់ពួកគេបដិសេធថាគុណធម៌មិនអាចបរិភោគបានទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គុណធម៌គឺជាកត្តាមួយសំខាន់ក្នុងការរួមចំណែកនៃភាពជោគជ័យរបស់មនុស្សម្នាក់។ យើងអាចសង្កេតមើលចិត្តរបស់ខ្លួនឯង នៅពេលដែលមនុស្សម្នាក់មិនដឹងគុណយើងសោះ ថាតើអ្នកមានចិត្តចង់ជួយដល់គេបន្តទៀតទេ?

ប៉ុន្តែប្រសិនបើមនុស្សម្នាក់នោះជាអ្នកចេះដឹងគុណ ហើយប្រតិបត្តិខ្លួនជាមនុស្សល្អម្នាក់ បើទោះបីជាគេធ្លាក់ខ្លួនក៏ដោយ ក៏អ្នក ឬអ្នកដទៃមានចិត្តចង់ជួយដែរ។ ភាពជោគជ័យរបស់មនុស្សម្នាក់ មិនអាចកើតឡើងបានប្រសិនបើអ្នកដទៃព្យាយាមរារាំងអ្នកទេ ប៉ុន្តែប្រសិនបើអ្នកមានមនុស្សកាន់តែច្រើនស្រលាញ់ និងជួយអ្នកនៅពេលដែលអ្នកធ្លាក់ខ្លួន នោះអ្នកមានឳកាសច្រើនក្នុងការទទួលបានជោគជ័យទៅមុខ។ ដូច្នេះហើយ អ្នកត្រូវតែប្រតិបត្តិឲ្យបានគុណធម៌ទាំង៣ខាងក្រោម៖

១. ស្មោះត្រង់នឹងមនុស្សដែលស្មោះនឹងយើង

មនុស្សប្រភេទល្អ តែងទាញរកមនុស្សប្រភេទល្អដូចគ្នា។ ជាក់ស្តែង យើងតែងឆ្ងល់ថា ហេតុអ្វីមនុស្សកោងកាង តែងមានក្រុមមិត្តភក្តិបនភឿនជាមនុស្សកោងកាងដូចគ្នា? ការពិតទៅ សារជាតិមនុស្សប្រភេទណា ទាញរកមនុស្សប្រភេទដូចគ្នាឲ្យមករកគ្នា។ ដូច្នេះ ប្រសិនបើអ្នកមានមនុស្សម្នាក់ដែលស្មោះត្រង់ និងល្អចំពោះអ្នកហើយ អ្នកមិនត្រូវកុហកមនុស្សទាំងនោះទេ ព្រោះការកុហកនេះ អាចនឹងធ្វើឲ្យអ្នកដែលស្មោះត្រង់នឹងអ្នកបាត់បង់ជំនឿទុកចិត្តចំពោះរូបអ្នក។

២. កុំភ្លេចគុណអ្នកដែលជួយយើងពេលលំបាក

អ្នកមិនត្រូវបំភ្លេចជាដាច់ខាតនូវគុណរបស់អ្នកដែលធ្លាប់បានជួយអ្នកនៅក្នុងគ្រាមានអាសន្ន។ បើទោះបីជាគុណរបស់គេ មានតម្លៃមិនអាចកាត់ថ្លៃបានយ៉ាងណាក៏ដោយ អ្នកត្រូវតែរកវិធីដើម្បីសងវិញ ដោយទឹកចិត្តអរគុណ។

៣. កុំក្បត់មនុស្ស ដែលស្រលាញ់យើង

ក្តីស្រលាញ់ត្រង់ចំណុចនេះ មិនសំដៅត្រឹមតែក្តីស្រលាញ់រវាងបុរសនឹងស្ត្រីនោះទេ។ វាមានន័យទូលាយជាងនេះ។ ការមិនក្បត់នេះ នឹងធ្វើឲ្យអ្នកជួបតែមនុស្សល្អៗក្នុងជីវិត ហើយអ្នកដែលអ្នកជួបនោះ នឹងជួយអ្នកឲ្យរួចផុតទុក្ខភ័យរហូត៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK