ចេះវិធីទាំងនេះ ធានាថាមិត្តភក្តិរបស់អ្នកភ្ញាក់ផ្អើលនឹងការរីកចម្រើនរបស់អ្នក
Connect with us

គួរដឹង

ចេះវិធីទាំងនេះ ធានាថាមិត្តភក្តិរបស់អ្នកភ្ញាក់ផ្អើលនឹងការរីកចម្រើនរបស់អ្នក

គេច្រើនតែនិយាយថា ទម្លាប់ និងការគិតរបស់មនុស្ស គឺជាកត្តាដែលធ្វើឲ្យអ្នកនោះក្លាយជាអ្នកមាន ឬអ្នកក្រ។ ប៉ុន្តែមិនមានមនុស្សច្រើនប៉ុន្មានទេ ដែលព្យាយាមកែទម្លាប់ ឬផ្លាស់ប្តូរផ្នត់គំនិតខ្លួនដើម្បីទទួលបានជោគជ័យនោះទេ។ ហើយក៏មានមនុស្សមួយចំនួន ដែលព្យាយាមគ្រប់យ៉ាងដើម្បីផ្លាស់ប្តូរ ប៉ុន្តែគេមិនអាចផ្លាស់ប្តូរបានដូចគ្នាដែរ។ ដូច្នេះ ចំណុចខាងក្រោមនេះ គឺជាវិធីសាស្រ្ត ដែលអ្នកអាចយកប្រើប្រាស់ដើម្បីទទួលបានជោគជ័យក្នុងការផ្លាស់ប្តូរខ្លួនឯង៖

១. ដឹងពីខ្លួនឯងឲ្យបានច្បាស់

មានពាក្យមួយ ដែលគេនិយាយថា ដឹងពីខ្លួនឯង ដឹងពីសត្រូវ ច្បាំងមួយរយដង ឈ្នះទាំងមួយរយដង។ ទោះបីជាយ៉ាងនេះក្តី ការដឹងពីខ្លួនឯងឲ្យច្បាស់ គឺជារឿងពិបាកបំផុត ពីព្រោះយើងតែងតែអនុគ្រោះចំពោះចំណុចចន្លោះប្រហោងរបស់ខ្លួនឯង។ ការដឹងពីខ្លួនឯងនេះ គឺជាការដឹងអំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯងឲ្យបានច្បាស់ជាទីបំផុត។ បន្ទាប់មក យើងត្រូវអភិវឌ្ឍបន្ថែមលើចំណុចខ្លាំងរបស់ខ្លួនឯង ហើយកែលំអបន្តិចម្តងៗចំពោះចំណុចអវិជ្ជមានរបស់ខ្លួន។

២. ធ្វើជាអ្នកទីមួយ

សម្រាប់យុវជន អ្នកគួរណាស់តែប្រឹងប្រែងធ្វើការងារឲ្យអស់ពីសមត្ថភាពដែលអ្នកមាន ដើម្បីទទួលបានឈ្មោះជាមនុស្សល្អដាច់គេ។ សម្រាប់យុវជនមួយចំនួន ពួកគេតែងនិយាយថា ពួកគេមិនទាន់ចង់ធ្វើការងារ ឬពួកគេចង់ចំណាយពេលសម្រាកសិនជាដើម។ ប៉ុន្តែ នៅក្នុងវ័យពីអាយុ២០ រហូតដល់អាយុ៣០ឆ្នាំ ពួកគេគួរតែប្រើប្រាស់កំលាំងដែលមានដើម្បីធ្វើកិច្ចការងារណាដែលមានតម្លៃ ជាជាងការសម្រាកលំហែកាយ ព្រោះវ័យនេះ គឺជាវ័យដ៏មានសក្តានុពលបំផុតក្នុងជីវិតមនុស្ស។

៣. បង្កើនចំណូល និងកាត់បន្ថយចំណាយ

ចំណូល និងចំណាយ គឺជារឿងដ៏ធំបំផុតរបស់មនុស្សសម្រាប់ការរស់នៅ។ មនុស្សយើងមិនអាចរស់នៅបានទេ ប្រសិនបើយើងមានចំណូលតិចជាងចំណាយនោះ។ ដូច្នេះ សម្រាប់យុវជន ពួកគេគួរតែព្យាយាមឲ្យអស់លទ្ធភាពដើម្បីបង្កើនចំណូល និងបន្ថយការចាយវាយលើរបស់អ្វីដែលឥតប្រយោជន៍។

៤. វិនិយោគ

ក្រោយពីអ្នកបង្កើនចំណូល ហើយកាត់បន្ថយចំណាយ អ្នកនឹងមានប្រាក់សល់មួយចំនួន។ បន្ទាប់មក អ្នកត្រូវតែរៀនសូត្រពីរបៀបវិនិយោគ ដើម្បីយកប្រាក់ទៅបង្កើតប្រាក់។ ការវិនិយោគដ៏ល្អបំផុត គឺការវិនិយោគលើអ្វីដែលអ្នកមានជំនាញ ដោយសារតែការវិនិយោគលើអ្វីដែលអ្នកមានជំនាញ ផ្តល់ឳកាសខ្ពស់ដល់អ្នកក្នុងការទទួលបានជោគជ័យ៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK