ប្រយ័ត្ន! ល្បិចបោកប្រាស់តាមអ៊ីនធើណែតសាមញ្ញថ្មីៗ ដែលអ្នកងាយជឿតាម
Connect with us

គួរដឹង

ប្រយ័ត្ន! ល្បិចបោកប្រាស់តាមអ៊ីនធើណែតសាមញ្ញថ្មីៗ ដែលអ្នកងាយជឿតាម

ការបោកប្រាស់មានច្រើនទម្រង់ និងច្រើនសណ្ឋាន។ ការបោកប្រាស់ខ្លះ មានលក្ខណៈជាការសំញ៉ែងឲ្យអ្នកបានឃើញដើម្បីធ្វើឲ្យអ្នកជឿជាក់ ប៉ុន្តែក្រោយមកពួកគេទាញយកប្រយោជន៍ពីការជឿជាក់របស់អ្នក។ ការបោកប្រាស់ខ្លះទៀត ធ្វើតាមរយៈជំនឿសាសនា ឬសកម្មភាពសប្បុរសជាដើម។ រហូតមកដល់សម័យបច្ចេកវិទ្យា ការបោកប្រាស់ក៏បានវិវឌ្ឍខ្លួនផងដែរ។ គេធ្លាប់ឃើញមានការបោកប្រាស់សាមញ្ញៗមួយចំនួន ដែលធ្លាប់កើតមានតាមប្រព័ន្ធអ៊ីនធើណែត ដែលងាយនឹងធ្វើឲ្យមនុស្សជឿតាម។

ខាងក្រោមនេះ គឺជាពាក្យ និងការបោកប្រាស់ដែលធ្លាប់កើតមានតាមប្រព័ន្ធអ៊ីនធើណែត៖

១. គណនីរបស់លោកអ្នក ត្រូវបានគេលួចចូល សូមប្តូរលេខសម្ងាត់ជាបន្ទាន់

ជាការពិត យើងអាចនឹងឃើញការសារបែបនេះដែរ នៅពេលដែលគណនីរបស់យើងពិតជាត្រូវគេលួចមែន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកត្រូវប្រុងប្រយ័ត្នជានិច្ច ដោយសារតែមានជនខិលខូចមួយចំនួនព្យាយាមបន្លំ ដោយផ្ញើសារនេះ ភ្ជាប់ជាមួយនឹងតំណ ដែលអ្នកគ្រាន់តែចុច ហើយជនទាំងនោះអាចទាញយកប្រាក់ ឬធ្វើអ្វីផ្សេងៗ ដែលជាអំពើទុច្ចរិត។ ដូច្នេះ​អ្នកត្រូវសម្គាល់មើលថាតើតំណនោះ ពិតជាតំណពីក្រុមហ៊ុនធំៗ ដែលគួរឲ្យជឿជាក់បានមែនដែរឬទេ?

២. សុំខ្ចីលុយបន្ទាន់សិនពីមិត្តភក្តិ

ជាទូទៅ យើងឃើញមានអំពើបែបនេះពីគណនីរបស់មិត្តភក្តិរបស់យើង។ មិត្តភក្តិរបស់យើងឆាតមកយើង ដោយសុំខ្ចីប្រាក់ដើម្បីដោះទាល់បណ្តោះអាសន្នសិន។ អ្នកដែលចាញ់បោកមួយចំនួន តែងយល់ដល់ទំនាក់ទំនងមិត្តភក្តិ ហើយក៏ឲ្យប្រាក់គេខ្ចីទៅ។ ដើម្បីបញ្ចៀសកុំឲ្យក្លាយខ្លួនជាជនរងគ្រោះ អ្នកគួរតែទូរស័ព្ទទៅកាន់មិត្តរបស់អ្នកផ្ទាល់ទៅ ដោយសួរនាំឲ្យបានច្បាស់សិន។

៣. ឈ្នះរង្វាន់

យើងអាចមានឳកាសក្នុងការឈ្នះរង្វាន់មែន។ ប៉ុន្តែប្រសិនបើប្រភពសារ ដែលផ្ញើមកកាន់អ្នក ដោយប្រាប់អ្នកថាឈ្នះរង្វាន់ មានប្រភពមិនច្បាស់លាស់ទេ អ្នកគួរតែកុំប្រថុយចុចតំណ ដែលគេផ្ញើមកឲ្យអ្នកតាមសារនោះអី ព្រោះវាអាចជាការបោកប្រាស់មួយផងដែរ។

៤. ស្នងមរតក

ការបោកប្រាស់នេះ តែងកើតមានតាមបណ្តាញសង្គមហ្វេសប៊ុក ឬMessenger ដែលមានជនបរទេស ឆាតមកប្រាប់ថា មានមហាសេដ្ឋីដែលមានប្រាក់ខ្ទង់លាន ចង់រកអ្នកដើម្បីស្នងជាដើម។ គេតម្រូវឲ្យអ្នកផ្ញើប្រាក់មួយចំនួនទៅកាន់គេសិនមុននឹងគេអនុញ្ញាតឲ្យអ្នកស្នងមរតកទាំងនោះ។ ប៉ុន្តែវាគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ។

៥. ការផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នកជាម្ចាស់ផេកក្នុងហ្វេសប៊ុក អ្នកអាចនឹងឧស្សាហ៍ជួប។ មានគណនីមួយចំនួនប្រាប់អ្នកថា គេចង់ផ្សព្វផ្សាយពាណិជ្ជកម្មលើផេករបស់អ្នក ដោយឲ្យអ្នកចែករំលែកបន្តនូវអ្វីដែលគេរៀបចំឲ្យនោះ។ ឬមួយគេផ្ញើតំណមកឲ្យអ្នក ហើយនៅពេលដែលអ្នកចុចលើផេកនោះ គណនីរបស់អ្នកអាចនឹងមានបញ្ហា ដោយមានការជ្រៀតជ្រែកជាដើម៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK