ពិបាកជ្រើសរើសជំនាញមែនទេ? មើលលើចំណុចទាំងនេះ ហើយពិចារណាចុះ!
Connect with us

គួរដឹង

ពិបាកជ្រើសរើសជំនាញមែនទេ? មើលលើចំណុចទាំងនេះ ហើយពិចារណាចុះ!

ការជ្រើសរើសជំនាញអ្វីមួយនៅសាកលវិទ្យាល័យ គឺជារឿងមួយដ៏ឈឺក្បាលជាទីបំផុត របស់សិស្សានុសិស្ស។ ដោយសារតែមិនស្គាល់នូវអ្វីដែលខ្លួនឯងគួរតែរៀន ពួកគេមួយចំនួនបានជ្រើសរើសជំនាញខុស ដែលធ្វើឲ្យពួកគេមិនអាចទទួលបានលទ្ធផលល្អក្នុងការសិក្សាទេ។

ខាងក្រោមនេះ គឺជាចំណុចដែលពួកគេគួរតែពិចារណា ដើម្បីជ្រើសរើសជំនាញឲ្យបានត្រឹមត្រូវ៖

១. គោលដៅជីវិត

នៅមុនពេលដែលចូលសាកលវិទ្យាល័យ សិស្សានុសិស្ស ត្រូវតែគិតពីអនាគតខ្លួន ថាតើខ្លួនចង់ធ្វើអ្វីនៅថ្ងៃអនាគត។ នៅពេលដែលគេដឹងថា ខ្លួនគួរតែធ្វើអ្វីហើយ គេអាចស្វែងរកជំនាញណាមួយដែលសមស្របទៅតាមគោលដៅជីវិតដែលគេបានកំណត់នោះ។

២. ទីផ្សារ

ជាទូទៅ ប្រសិនបើអ្នកជ្រើសរើសជំនាញណាមួយដែលផ្ទុយនឹងតម្រូវការទីផ្សារ ឬទីផ្សារមិនសូវសំបូរ អ្នកអាចនឹងប្រឈមមុខនឹងការគ្មានការងារធ្វើនៅពេលដែលអ្នកបញ្ចប់ការសិក្សា។ ប៉ុន្តែនេះមិនមែនមានន័យថា ការចេះដឹងដែលទទួលបានមិនមានប្រយោជន៍ទេ។

៣. ចំណូលចិត្ត

បើទោះបីជាជំនាញដែលស្របតាមតម្រូវការទីផ្សារហើយ អ្នកក៏ត្រូវគិតដែរ តើអ្នកចូលចិត្តជំនាញនោះដែរឬទេ។ ជាធម្មតា ប្រសិនបើអ្នកចូលចិត្តជំនាញអ្វីមួយ អ្នកនឹងមានឳកាសក្នុងការទទួលបានជោគជ័យ។ សម្រាប់សិស្សនិស្សិត ពួកគេគួរតែពេញចិត្តនូវអ្វីដែលខ្លួនឯងធ្វើ៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK