មើលចំណុចទាំងនេះ បើមិនចង់អស់ទាំងប្រាក់ គ្មានទាំងផ្ទះនៅ!
Connect with us

គួរដឹង

មើលចំណុចទាំងនេះ បើមិនចង់អស់ទាំងប្រាក់ គ្មានទាំងផ្ទះនៅ!

ប្រជាជនមួយចំនួន ខ្នះខ្នែងស្វែងរកការទិញផ្ទះ ដើម្បីកសាងគ្រួសារផ្ទាល់ខ្លួន។ ដោយសារតែហេតុនេះហើយ សកម្មភាពទិញដូរផ្ទះសម្បែងមានការកើនឡើងយ៉ាងច្រើន នៅក្នុងទីផ្សារអចលនទ្រព្យនៃប្រទេសកម្ពុជា។ ប៉ុន្តែដោយសារតែកម្រិតជីវភាព ប្រជាជនមួយចំនួនព្យាយាមស្វែងរកគម្រោងបង់រំលស់ ដើម្បីទទួលបានផ្ទះ។​

ប៉ុន្តែក្នុងការស្វែងរកគម្រោងបង់រំលស់នោះ យើងត្រូវតែមានការគិតពិចារណាឲ្យបានច្បាស់លាស់ តាមចំណុចខាងក្រោមនេះ ដើម្បីជៀសវាងបញ្ហា និងហានិភ័យ ដែលអាចបណ្តាលឲ្យបាត់បង់ទាំងប្រាក់ អស់ទាំងផ្ទះសម្បែង៖

១. សិក្សាពីគម្រោងបង់រំលស់

នៅក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន ចាប់តាំងពីធនាគារ ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងម្ចាស់គម្រោង សុទ្ធតែកំពុងតែប្រកួតប្រជែងគ្នា ក្នុងការទាក់ទាញអតិថិជនមកខ្ចី និងបង់រំលស់។ ដំណាក់កាលនៃការបង់រំលស់ទាំងនោះ មានភាពខុសគ្នាបន្តិចបន្តួច។ ដូច្នេះ អ្នកដែលមានបំណងចង់ទិញផ្ទះសម្បែង ត្រូវសិក្សាឲ្យបានច្បាស់លាស់អំពីគម្រោងបង់រំលស់ ហើយជ្រើសរើសគម្រោងណាមួយដែលសមស្រប។

២. ប្រាក់ដើម

ជាទូទៅ អ្នកដែលទិញផ្ទះសម្បែងនីមួយៗតាមរយៈការបង់រំលស់ ត្រូវមានសមត្ថភាពបង់៣០%ជាមុនសិន មុននឹងអាចឈានទៅបង់រំលស់ប្រាក់៧០%បន្តទៀត។ ដូច្នេះ មុននឹងអ្នកបង់រំលស់ អ្នកត្រូវដឹងថា អ្នកអាចមានសមត្ថភាពបង់ប្រាក់៣០%ដំបូងនោះ។

៣. គិតគូរពីបំណុល

មុនពេលដែលអ្នកសម្រេចចិត្តបង់រំលស់គម្រោងអ្វីមួយ អ្នកត្រូវតែគិតពិចារណាឲ្យបានច្បាស់អំពីបំណុលដែលអ្នកកំពុងមាននៅក្នុងដៃ។ ប្រសិនបើអ្នកមានបំណុលក្នុងដៃ អ្នកគួរតែបូកចូល ហើយគិតមើលថាតើអ្នកអាចទប់ទល់នឹងបំណុលដ៏ច្រើននោះបានដែរទេ? ប្រសិនបើអ្នកអាចទ្រាំទ្របាន អ្នកអាចសម្រេចចិត្តធ្វើបន្ត ប៉ុន្តែប្រសិនបើអ្នកមិនអាចទប់ទល់បានទេ អ្នកគួរតែដោះបំណុលដែលមានក្នុងដៃសិន មុននឹងបន្តគម្រោងបង់រំលស់។

៤. ប្រភពចំណូល

អ្វីដែលសំខាន់ជាងគេដែលអ្នកត្រូវគិតនោះ គឺប្រភពចំណូលរបស់អ្នក។ ប្រសិនបើអ្នកមានប្រភពចំណូលច្រើន វាមិនជាបញ្ហាអ្វីទេ ប៉ុន្តែប្រសិនបើចំណូលរបស់អ្នកមានតិច អ្នកប្រហែលជាត្រូវពិចារណាថាតើកម្រិតចំណូលរបស់អ្នកយ៉ាងនោះ អាចទប់ទល់នឹងការបង់រំលស់បានទេ?

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK