អ្នកគួរធ្វើរឿងមួយនេះឲ្យបានលឿន! មហាសេដ្ឋីវ័យ៩១ឆ្នាំរូបនេះផ្តាំថា យុវជនត្រូវធ្វើរឿងនេះបន្ទាន់ ទើបចេញរកស៊ីបាន កុំគិតតែនាំគ្នាផឹកស៊ី!
Connect with us

គួរដឹង

អ្នកគួរធ្វើរឿងមួយនេះឲ្យបានលឿន! មហាសេដ្ឋីវ័យ៩១ឆ្នាំរូបនេះផ្តាំថា យុវជនត្រូវធ្វើរឿងនេះបន្ទាន់ ទើបចេញរកស៊ីបាន កុំគិតតែនាំគ្នាផឹកស៊ី!

លោកមហាសេដ្ឋីលីកាស៊ីង​ត្រូវបានប្រជាជននៅហុងកុងហៅគាត់ថា​ជា Superman​ព្រោះគាត់បានជប់នូវអ្វីៗដែលមនុស្សភាគច្រើនចង់ (ជោគជ័យ) បានចេញពីភាពក្រីក្រ។ គាត់មានបណ្តាំមួយផ្តាំទៅយុវជនថា​ ត្រូវធ្វើរឿងនេះជាបន្ទាន់ ​បើចង់ចេញរកស៊ីបានលឿន​កុំគិតតែនាំគ្នាផឹកស៊ី។

រឿងជាបន្ទាន់នោះ គឺការវិនិយោគលើចំណេះដឹង។​ កាលពីលោកលីកាស៊ីងនៅវ័យក្មេង ​គាត់រៀនមិន​បានខ្ពស់ទេ ​ត្រូវបង្ខំចិត្តបោះបង់ការសិក្សារ ព្រោះតែគ្មានលុយរៀននឹងគេ។ ​តែយ៉ាងណា​ គាត់មិនបាន​ឈប់ពង្រីកចំណេះដឹងខ្លួន​ឯងនោះទេ​ គាត់បានខំអានសៀវភៅយ៉ាងច្រើន​ ដោយគាត់បានយក​លុយ​ដែលខ្លួន​ខំធ្វើការបាន ទៅទិញសៀវភៅមួយទឹក​យកមកអាន។​ តាំងពីនៅក្មេងមកម្លេះ​ កុមារលីកាស៊ីង​ចូលចិត្តការអានបំផុត​ ចូលចិត្តចាយលុយលើសៀវភៅ ​មិនចាយលុយលើការសប្បាយ ឬការនាំគ្នាផឹកស៊ីនោះទេ។

ដោយសារការវិនិយោគលើចំណេះដឹងនេះហើយ​ បានធ្វើឲ្យលោក​លីកាស៊ីង ទោះកើតមកក្រក្តី​ត្រូវឆ្លងសង្រ្គាមកាន់តែក្រក្តី ​ក៏លោកអាចចេញចាប់ផ្តើមក្តីស្រមៃរបស់គាត់បានលឿនជាងក្មេងដ៏ទៃ។​នៅត្រឹមអាយុ​១៩ឆ្នាំប៉ុណ្ណោះ ​គាត់បានចាប់ផ្តើមអាជីវកម្មទី១​របស់លោក ​ដោយចាប់ផ្តើមបណ្តើរ​លោក​ឆ្លៀតរៀនពីវិស័យដែលខ្លួន​កំពុងរកស៊ីបណ្តើរ។ ​គាត់ទិញទស្សនាវដ្តីអានពីការផលិតប្លាស្ទិកនិង​អនាគត នៃ​វិស័យមួយនេះ រហូតលោកក្លាយជាសហគ្រិនទី១ ​ដែលយល់ពីវិស័យនេះបានច្បាស់​ហើយលេចធ្លោជាងគេបំផុត​នៅអាស៊ី។

លោកលីកាស៊ីង​ជាសហគ្រិនគំរូមួយរូប​របស់អាស៊ី ​ព្រោះគាត់បានជប់ភាពជោគជ័យរបស់ខ្លួន​ចេញពីភាពក្រីក្រ ​ដោយគាត់បានធ្វើការយ៉ាងខ្លាំងក្លា តាំងពីក្មេងរហូតដល់ពេលគាត់ចូលនិវត្តន៍នៅអាយុ​៩០ឆ្នាំ។​ លោកលីកាស៊ីងធ្លាប់បានប្រាប់សារពត៌មានខ្លះថា​លោកតាំងពីនៅក្មេង នៅក្រមក លោកធ្វើការមិនតិចជាង​១៦ម៉ោង ទ្បើយក្នុង១ថ្ងៃ​ និង​ធ្វើការ៧ថ្ងៃក្នុង១សប្តាហ៍​គ្មានឈប់ទ្បើយ រហូតដល់អាយុ៨៩ឆ្នាំឯណោះ។ ​គាត់ធ្វើការខ្លាំងណាស់​ហើយ​ផ្តោតធំទៅលើការរៀនសូត្រ ចេញពីការងារដែលគាត់កំពុង តែធ្វើ​​ពោល គឺផ្លាស់ប្តូរខ្លួនឯងគ្មានឈប់ឈរទ្បើយ​ នេះហើយ ជារឿងដែលយុវជនកម្ពុជា គួរនាំគ្នាធ្វើជាបន្ទាន់​ ជាជាង​ការចំណាយពេលច្រើនលើការសប្បាយ៕

អត្ថបទដោយ៖ សំ កុសល (អ្នកនិពន្ធសៀវភៅ គោលការណ៍រកស៊ីរឹងមាំ)

ប្រភព៖ www.business-cambodia.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK