ប្រយ័ត្ននឹងមិត្តក្លែងក្លាយ៖ មិនមែនមនុស្សគ្រប់គ្នាដែលល្អសម្រាប់អ្នកគឺជាមិត្តរបស់អ្នកទេ
Connect with us

បែបផែនជីវិត

ប្រយ័ត្ននឹងមិត្តក្លែងក្លាយ៖ មិនមែនមនុស្សគ្រប់គ្នាដែលល្អសម្រាប់អ្នកគឺជាមិត្តរបស់អ្នកទេ

មនុស្សចូលមកក្នុងជីវិតរបស់យើងហើយពួកគេចាកចេញដោយហេតុផលផ្សេងៗគ្នា។ អ្នកខ្លះក្លាយជាមិត្ដសំឡាញ់ពេញមួយជីវិតរបស់យើង។ អ្នកខ្លះក្លាយជាអង្គភាពការងាររបស់យើង ហើយខ្លះទៀតភ្ជាប់ទំនាក់ទំនងជាមួយយើងក្នុងកម្រិតកាន់តែស៊ីជម្រៅ។


អ្នកខ្លះយើងជួបដោយចៃដន្យ អ្នកខ្លះទៀតបានចូល​មកផ្លាស់ប្តូរនិងជំរុញជីវិតយើងអោយក្លាយជាមនុស្សល្អជាងមុន រីឯអ្នកខ្លះទៀតចូលមកក្នុងជីវិតយើងដើម្បីផ្តល់មេរៀនឱ្យយើង។
ប៉ុន្តែមនុស្សខ្លះដែលពូកែធ្វើពុតជាមិត្តរបស់អ្នកដែលពួកគេធ្វើឱ្យយើងពិបាកក្នុងការកំណត់ថាតើពួកគេជាមិត្តពិតឬមិត្តក្លែងក្លាយ។ មនុស្សទាំងនេះជាធម្មតាលាក់ខ្លួននៅពីក្រោយរបាំងមុខនៃមិត្តល្អ ស្មោះត្រង់ ខណៈពេលដែលលួចចាក់ឫសដោយសម្ងាត់ចំពោះការបរាជ័យរបស់អ្នក។
តើយើងអាចសង្កេតមនុស្សប្រភេទនេះដោយរបៀបណា?
ជាការពិតមិត្តក្លែងក្លាយមិនអាចធ្វើអ្វីដែលមិត្តពិតធ្វើបានឡើយ មិនថាគេព្យាយាមយ៉ាងណាក្តី…

១. មិត្តភក្តិពិតប្រាកដព្យាយាមរក្សាទំនាក់ទំនង
ពួកគេចង់ដឹងពីអ្វីដែលកំពុងកើតឡើងនៅក្នុងជីវិតរបស់អ្នក។ ពីព្រោះពួកគេយកចិត្តទុកដាក់ចំពោះអ្នកយ៉ាងពិតប្រាកដ។ ហើយនេះជាអ្វីដែលមិត្តក្លែងក្លាយមិនអាចសម្តែងឱ្យសិក្តសមបានឡើយ…នៅពេលនរណាម្នាក់មិនចូលចិត្តអ្នក ប៉ុន្តែគេធ្វើពុតជាមិត្តរបស់អ្នកអ្នកនឹងអាចមានអារម្មណ៍ដឹងភ្លាម។ អ្នកនឹងមានអារម្មណ៍ថាវារបៀបដែលពួកគេប្រាស្រ័យទាក់ទងជាមួយអ្នកនិងវិធីដែលពួកគេចែករំលែករឿងជាមួយអ្នកវាមិនមែនជាការពិតឡើយ។ មិត្តពិតប្រាកដម្នាក់ទូរស័ព្ទមកដើម្បីស្តាប់សំលេងអ្នក ប៉ុន្តែមិត្តក្លែងក្លាយ… ហេតុផលតែមួយគត់ដែលពួកគេហៅអ្នកគឺរកហេតុផលដើម្បីសុំការអនុគ្រោះ។
២. ពួកគេតែងប្រុងប្រយ័ត្នខ្ពស់ និងទុកជាការសម្ងាត់ចំពោះរឿងអាថ៌កំបាំងរបស់អ្នក
មិត្តពិតប្រាកដនឹងមិនក្បត់អ្នកដោយចែករំលែករឿងអាថ៌កំបាំងរបស់អ្នកជាមួយអ្នកផ្សេងឡើយ… ពួកគេនឹងមិនធ្វើអ្វីទាំងអស់ដើម្បីបំបែកការទុកចិត្តដែលអ្នកមានចំពោះពួកគេឡើយ។ ប៉ុន្តែមិត្ដក្លែងក្លាយម្នាក់ទៀត…គេនឹងសន្យាថាអាថ៌កំបាំងរបស់អ្នកមិនត្រូវបាននរណាដឹងឡើយ…តែពីរបីនាទីបន្ទាប់ពួកគេនឹងប្រាប់អ្នកផ្សេង។​

៣. ពួកគេតែងតែមានពេលវេលាសម្រាប់អ្នក
មិត្តភក្តិពិតប្រាកដគឺជាមនុស្សដែលអ្នកអាចពឹងផ្អែកបានទោះបីជាពួកគេរវល់ក៏ដោយ។ រឿងមួយដែលងាយស្រួលក្នុងការកំណត់រវាងមិត្តក្លែងក្លាយ និងមិត្តពិតប្រាកដគឺពេលវេលា…មិត្តក្លែងក្លាយនឹងមិននៅទីនោះសម្រាប់អ្នកទេនៅពេលដែលអ្នកត្រូវការការគាំទ្រពីពួកគេ។ ពេលវេលាតែមួយគត់ដែលពួកគេនឹងនៅគឺនៅពេលដែលអ្នកអបអរភាពជោគជ័យនិងព្យាយាមទាញយកប្រយោជន៍ពីអ្នកដើម្បីបង្កើតផ្លូវរបស់ពួកគេ។​

៤. ពួកគេទទួលយក និងស្រឡាញ់អ្នកជាអ្នក
ពួកគេនឹងទទួលយកទាំងចំនុចវិជ្ជមាន និងអវិជ្ជមានរបស់អ្នក។ មិត្តពិតប្រាកដដឹងពីរបៀបដែលបេះដូងអ្នកលោត…ពួកគេដឹងពីកំហុសរបស់អ្នកពួកគេស្គាល់ពីចំណុចអាក្រក់របស់អ្នក​ពួកគេយល់ពីស្ថានភាពរបស់អ្នក ហើយពួកគេនឹងនៅតែស្រលាញ់អ្នកដដែល។ នេះជាអ្វីដែលមិត្តក្លែងក្លាយមិនអាចធ្វើបាន។
៥. ពួកគេលើកទឹកចិត្តអ្នកដោយគ្មានល័ក្ខខ័ណ្ឌនិងគាំទ្រអ្នកគ្រប់ជំហាន
មិត្តពិតប្រាកដតែងតែនៅក្បែរអ្នកដើម្បីមកទទួលអ្នកនៅពេលអ្នកមិនមានកម្លាំងធ្វើរឿងនោះដោយខ្លួនឯង…ដែលផ្ទុយពីមិត្តក្លែងក្លាយ ពួកគេរុញអ្នកឱ្យធ្លាក់ទឹកចិត្តនិងធ្វើឱ្យអ្នកមានអារម្មណ៍ថាគ្មានតម្លៃ។ វាពិតជាមិនពិបាកក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរទេ។
ប្រសិនបើអ្នកចាប់ផ្តើមកត់សំគាល់ថាអ្នកកំពុងបាត់បង់ស្មារតី អ្នកកំពុងបាត់បង់កម្លាំងចិត្ត អ្នកកំពុងត្រូវការជំនួយ​ប្រហែលនេះជាពេលល្អបំផុតដែលអ្នកអាចវាយតម្លៃមិត្តភាពរបស់អ្នកឡើងវិញ៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK