ស្រស់ស្អាតណាស់! ស្ពានបេតុងអាមេខ្សែកាបនៅជ្រោយចង្វា តម្លៃ៣៥លានដុល្លារកំពុងតែសាងសង់ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍
Connect with us

ថ្មីៗ

ស្រស់ស្អាតណាស់! ស្ពានបេតុងអាមេខ្សែកាបនៅជ្រោយចង្វា តម្លៃ៣៥លានដុល្លារកំពុងតែសាងសង់ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍

ក្រុមហ៊ុន​ ​OCIC​ ​បាន​ចាប់ផ្តើម​សាងសង់​ស្ពាន​យោង​ដោយ​ខ្សែកាបឆ្លងកាត់ទន្លេសាបដែល​តភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ៥​ ​ឆ្ពោះទៅ​កាន់​ទីក្រុង​រណប​ជ្រោយចង្វា​រហើយ​។ ដោយគម្រោងនេះ ​គ្រោ​ង​ចំណាយ​ថវិកា​សាងសង់៣៥លាន​ដុល្លារ​អាមេរិក​ ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

តាមរយៈលោក ទូច សំណាងអគ្គនាយករងក្រុមហ៊ុន OCIC បានមានប្រសាសន៍ឱ្យដឹងថា ស្ពានយោលដោយខ្សែកាបនេះកំពុង តែសាងសង់ ហើយ ដោយបច្ចុប្បន្នក្រុមការងារ កំពុងតែធ្វើការងារនេះហើយ បន្ទាប់ពីបានដោះស្រាយបញ្ ហាមួយចំនួនដែលបានប៉ះ ពាល់ជាមួយនឹង ប្រជាពលរដ្ឋរួចមក។ ហើយស្ពាននេះមានប្រវែងប្រមាណជា ៥០០ម៉ែត្រ ដែលមានខ្សែកាបនៅចំកណ្តាល និងអាចឱ្យរថយន្តធ្វើដំណើរ បានពីរ​គន្លង​សម្រាប់ម្ខាងៗនៃស្ពាន នឹងមានផ្លូវសម្រាប់ម៉ូតូផងដែរ។ ​លោក​បន្ត​ថា​ ​“​ស្ពាន​នេះ​គ្រោង​ចំណាយ​ថវិកា​ ​សាងសង់៣៥លាន​ដុល្លារ​អាមេរិក​ ​ដែល​ថវិកា​នេះ​ជា​ថវិកា​របស់​រដ្ឋាភិបាល​ ​បាន​មក​ពី​ការជួល​ដី​ទីក្រុង​រណប​ជ្រោយ​ចង្វា​​ដល់​ក្រុមហ៊ុន OCIC​”​។​ ​​ហើយស្ពាន​នេះ​បើតាម​គម្រោង​នឹង​ចំណាយពេល៣ឆ្នាំ​ ​ដើម្បី​សាងសង់​បញ្ចប់។ ដោយកាលពីចុងឆ្នាំ២០១៧ ក្រុមហ៊ុន OCIC បាន​សម្រេចសាងសង់​ស្ពាន​បា​ឡេ ​ ភ្ជាប់​ទៅ​កាន់​តំបន់​ជ្រោយ​ចង្វា​ផង​ដែរ ដែលបានសាងសង់រួចរាល់ និងដាក់ឱ្យដំណើរការប្រើប្រាស់កាលពីដើមឆ្នាំ២០១៨កន្លងទៅ។

​ជាមួយគ្នា​នេះ​ផងដែរ ​ក្រុមហ៊ុន​ ​OCIC​ ​កំពុង​សិក្សា​ ​និង​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ ​ពី​ការសាងសង់​ផ្លូវ​ក្រោម​ដី​ប្រវែង​ប្រមាណ៤០០ម៉ែត្រ​ ​ដែល​ផ្លូវ​នេះ​ស្ថិតនៅ​ពីក្រោម​ផ្លូវជាតិ​លេខ៥សព្វថ្ងៃ​នេះ​។​ លោក​ទូច​ ​សំណាង​បាន​បន្តទៀត​ថា​ ​បើ​ការ​ដោះស្រាយ​ទាន់ពេល​វេលា​ ​ការសាងសង់​ស្ពាន​ ​និង​ផ្លូវ​ក្រោម​ដី​នេះ​អាច​បញ្ចប់​ក្នុង​ពេល​ដំណាលគ្នា​ ​ប៉ុន្តែ​បើ​ដោះស្រាយ​មិន​ចប់​ផ្លូវ​ក្រោម​ដី​នេះ​អាច​ធ្វើ​ក្នុង​ជំ​ហ៊ាន​បន្ទាប់។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ តំបន់​ជ្រោយចង្វា និង​តំបន់​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A មាន​សកម្មភាព​អភិវឌ្ឍន៍​ខ្លាំង​ធ្វើឱ្យ​វិស័យ​អចលន​ទ្រព្យ​កាន់តែ​មាន​ភាព​រីក​ចម្រើនលើតំបន់​នេះ។ ក្រៅពីនេះ វាជាតំបន់ដែលមានអំណោយផលដោយព័ទ្ធទៅដោយទន្លេ២អមសងខាង ធ្វើឱ្យមានការវិនិយោគឥតឈប់ឈរ មាន​បុរី​ធំ​ៗ​ជា​ច្រើន​ដូច​ជា បុរី​ប៉េង ហួត​ បុរី The Mekong Royal បុរី​អ័​រ​គី​ដេ​ បុរី​វិមាន​ភ្នំពេញ និងអគារពាណិជ្ជកម្មនានា បានផុសឡើងយ៉ាងគួរឱ្យ​កត់សម្គាល់ ធ្វើឱ្យតំបន់ជ្រោយចង្វាប្រែមុខមាត់ថ្មីក្លាយទៅជាទីក្រុងរណបនៅជាយរាជធានីភ្នំពេញ៕

អត្ថបទ៖ ដារ៉ូ

ប្រភព៖ www.business-cambodia.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK