ប្រទេសរីកចម្រើន ត្រូវមានយុវជនមានគំនិតនេះ ពេលបង្កើតអាជីវកម្មដំបូង
Connect with us

បែបផែនជីវិត

ប្រទេសរីកចម្រើន ត្រូវមានយុវជនមានគំនិតនេះ ពេលបង្កើតអាជីវកម្មដំបូង

គំនិតចាប់ផ្តើមអាជីវកម្ម (Startup) ទទួលបានការចាប់អារម្មណ៍ពីសំណាក់យុវជនខ្លាំងណាស់ ដោយសារតែយុវជនមិនចង់ចំណាយជីវិតរបស់គេ ធ្វើការឲ្យអ្នកដទៃអស់មួយជីវិត។ ការណ៍ដែលយុវជននៅក្នុងប្រទេសមួយមានគំនិតបង្កើតមុខរបរខ្លួនឯងយ៉ាងដូច្នេះ អាចជួយដល់វិស័យ សហគ្រាសធនតូច និងមធ្យម ដែលជាកម្លាំងចលករសំខាន់មួយដែរ ក្នុងការកសាងសេដ្ឋកិច្ចជាតិ។ ទាំងបីជាយ៉ាងណាក៏ដោយ ប្រសិនបើយើងមានតែគំនិតក្នុងការបង្កើតអាជីវកម្ម យើងនៅតែមិនអាចទទួលបានជោគជ័យដដែល ដោយមិនមានវិធីខាងក្រោមទាំងនេះ៖

១. ទម្រង់ និងប្រភេទអាជីវកម្ម

សម្រាប់ការបង្កើតអាជីវកម្មមួយៗ យុវជន ត្រូវតែយល់ឲ្យបានច្បាស់អំពីវិធីសាស្រ្តក្នុងការបង្កើតអាជីវកម្ម។ អ្វីដែលពួកគេត្រូវគិតដំបូងបំផុតនោះគឺ តើមានបញ្ហាអ្វីនៅក្នុងសង្គម? ប្រសិនបើយុវជនបង្កើតអាជីវកម្មមួយ ដោយមិនមានការឆ្លើយតបទៅនឹងបញ្ហានៅក្នុងសង្គម នោះអាជីវកម្មក៏មិនសូវទទួលបានការគាំទ្រដែរ។ អាជីវកម្មជោគជ័យនីមួយៗ សុទ្ធតែឆ្លើយតបទៅនឹងបញ្ហាដែលមនុស្សនៅក្នុងសង្គមកំពុងតែជួបប្រទះ។ បន្ទាប់មកពួកគេត្រូវសួរថា តើអតិថិជន ឬប្រជាជនត្រូវអ្វី នៅពេលដែលមានបញ្ហានោះ? ការបង្កើតគេហទំព័រ Amazon គឺស្របយ៉ាងខ្លាំងទៅនឹងតម្រូវការរបស់មនុស្សនៅក្នុងពិភពលោក ដែលមានទំនោរទិញរបស់ពីប្រទេសមួយ ឬកន្លែងមួយ ទៅកន្លែងមួយ។ ដូច្នេះ វាអាចផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋទូទៅ។

២. ផែនការ

ក្នុងការធ្វើអ្វីក៏ដោយ យើងដាច់ខាតត្រូវមានផែនការជាមុន។ ប្រសិនបើយើងអនុវត្តអ្វីមួយដោយមិនមានផែនការជាក់លាក់ទេនោះ យើងមានហានិភ័យខ្ពស់ក្នុងការទទួលបរាជ័យ។ ដូច្នេះ ក្នុងការបង្កើតអាជីវកម្មក៏ដូច្នោះដេរ យើងដាច់ខាតត្រូវមានផែនការ ដើម្បីធ្វើឲ្យដំណើរការអាជីវកម្មទទួលបានជោគជ័យ។

៣. រកការវិនិយោគ

ដើម្បីដំណើរការអ្វីមួយ យើងមិនអាចខ្វះបានទេ ប្រាក់ ឬទុន។ អ្នកខ្លះចាប់ផ្តើមឡើងដោយមិនមានអ្វីទាំងអស់ ដូច្នេះ អ្វីដែលគេរំពឹងនោះ គឺការវិនិយោគពីអ្នកដទៃ។ ប៉ុន្តែតើធ្វើយ៉ាងណាដើម្បីរកទុនបាន។ នោះ វាអាស្រ័យទៅលើជំនាញវោហាសាស្រ្ត និងទំនាក់ទំនងរបស់អ្នកគ្រប់គ្រងអាជីវកម្មនោះឯង។ ពេលខ្លះយើងអាចប្រឌិត ឬប្រើប្រាស់អ្វីគ្រប់យ៉ាងដែលនៅជុំវិញខ្លួន ដើម្បីឆក់យកការវិនិយោគទុនឲ្យបាន៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK