ហេតុអ្វីបានជាការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យា ល្បីបានតែមួយពេល?
Connect with us

គួរដឹង

ហេតុអ្វីបានជាការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យា ល្បីបានតែមួយពេល?

ការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យា (Tech Startup) នៅកម្ពុជា ក៏មានវត្តមានច្រើនណាស់ដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែអ្វីដែលគេសង្កេតឃើញនោះគឺ អាជីវកម្មទាំងនោះ ហាក់ដូចជាមិនអាចមានវត្តមានបានយូរនោះទេ។ មូលហេតុមួយ ដែលគេតែងតែលើកឡើងនោះ គឺកង្វះការវិនិយោគទុនលើវិស័យមួយនេះ នៅកម្ពុជា​ ដែលធ្វើឲ្យអ្នកផលិតបាក់ទឹកចិត្ត។

ទោះបីជាយ៉ាងណាក៏ដោយ គេអាចមើលឃើញថា កត្តាទាំងអស់ខាងក្រោមនេះ សុទ្ធតែរួមចំណែកធ្វើឲ្យវិស័យមួយនេះ មិនសូវរីកចម្រើន និងឈរជើងបានយូរ៖

១. ពេលវេលា

នៅក្នុងការធ្វើអាជីវកម្មតំណាក់កាលដំបូងៗ គេត្រូវចំណាយពេលយ៉ាងហោចណាស់ ២ ទៅ៣ឆ្នាំ។ ក្នុងរយៈពេលនេះ អាជីវកម្មមួយអាចនឹងស្ថិតនៅក្នុងស្ថានភាពមិនស្ថិតស្ថេរ ដែលទាមទារឲ្យម្ចាស់អាជីវកម្មចំណាយពេលវេលាយ៉ាងច្រើនដើម្បីធ្វើឲ្យវាដើរទៅមុខ។

២. សមាជិកក្រុម

ការស្វែងរកសមាជិកក្រុម ត្រូវតែមានឆន្ទៈ និងទស្សនៈវិស័យដូចគ្នា ដោយមិនទុកការចំណេញប្រាក់ជារឿងធំ។ ប្រសិនបើពួកគេមិនជឿលើទស្សនៈវិស័យនេះទេ ពួកគេនឹងមិនអាចបន្តដំណើរទៅមុខដោយជោគជ័យបានទេ។

៣. បច្ចេកវិទ្យាដើរលឿនជាងការយល់ដឹង

យើងសុទ្ធតែដឹងហើយថា បច្ចេកវិទ្យាបច្ចុប្បន្ន ដើរលឿនណាស់។ ប្រសិនបើយើងដើរមិនទាន់ការវិវឌ្ឍនេះ យើងនឹងមិនអាចបន្តប្រកួតប្រជែងនៅក្នុងទីផ្សារ។ ដូច្នេះ សម្រាប់អាជីវកម្មបច្ចេកវិទ្យា ដែលទើបនឹងចាប់ផ្តើម ត្រូវធ្វើយ៉ាងណាយល់ដឹង និងដើរឲ្យទាន់ការវិវឌ្ឍនោះ។

៤. ការវិនិយោគទុន

អ្នកវិនិយោគទុន ដែលបោះប្រាក់វិនិយោគលើគម្រោងរបស់យើង សុទ្ធតែគិតថាយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដំណើរការតាមគម្រោងដែលយើងធ្វើឡើង។ ប៉ុន្តែម្ចាស់អាជីវកម្មបច្ចេកវិទ្យាជាច្រើន ច្រើនតែបរាជ័យដោយសារតែមិនមានគម្រោងប្រើប្រាស់ប្រាក់កាក់ដែលគេវិនិយោគនោះ។ ដើម្បីជួយឲ្យមុខរបរយើងដំណើរការទៅមុខបានជោគជ័យ ឬយ៉ាងហោចណាស់អាចជៀសផុតពីបញ្ហាដែលអាចនឹងកើតមានដោយសារតែប្រាក់ យើងគួរជៀសវាងការចាយវាយខ្ជះខ្ជាយ និងមិនចាំបាច់។

៥. បទពិសោធន៍ដឹកនាំ

ចំពោះការដឹកនាំក៏ជាបញ្ហាមួយសំខាន់ដែរ។ ការចាប់ផ្តើមអាជីវកម្មមួយ ទាមទារឲ្យអ្នកដឹកនាំមានឆន្ទៈខ្ពស់ និងមានគំនិត ព្រមទាំងទស្សនៈវិស័យខ្ពស់ ដែលអាចជម្រុញទឹកចិត្តអ្នកឯទៀត ឲ្យដើរឆ្ពោះទៅជោគជ័យទាំងអស់គ្នា៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK